រឿងពិតពីប្តីម្នាក់!!! ប្រុសៗគួរតែអានអត្ថបទនេះ ចំនែកស្រីៗ គួរតែ SHARE ឲ្យបានគ្រប់គ្នា ជីវិតស្ត្រីមេផ្ទះ គ្មានអ្នកណាយល់ពីអារម្មណ៍នេះទេ


កន្លែង ktv មួយ នៅជាមួយនាងយល់ថាសប្បាយចិត្តណាស់ ពុះ កញ្រ្ជោល ណាស់អោយតែពេលណាខ្ញុំមានអារម្មណ៍តប់ប្រម៉ល់ពីណាពីណីម៉ោ ខ្ញុំតែងណាត់នាងចេញក្រៅ ញាុំរបស់អីដែលនាងចូលចិត្តហើយដើរហាងទិញរបស់ដែលនាងចង់បាន មិនថាកាបូប ខោអាវ ទូរស័ព្ទខ្ញុំទិញអោយនាងទាំងអស់សំខាន់អោយតែនាងធ្វើអោយខ្ញុំសប្បាយ..
តែតាមពិតមិនមែនដោយសារខ្ញុំជាអ្នកមាននោះទេ លុយទាំងអស់គឺជាប្រាក់ខែទាំងអស់របស់ខ្ញុំ
ព្រោះថាតាំងពីរៀបការហើយប្រពន្ធខ្ញុំមិនដែលទាមទារកាន់កាប់លុយឡើយ ព្រោះនាងយល់ថាប្រាក់ខែខ្ញុំតិចនាងទុកអោយខ្ញុំចាត់ចែងខ្លួនឯង ព្រោះនាងក៏មានចំណូលផ្ទាល់ខ្លួនរបស់នាងដែរ។

ថ្ងៃមួយក្រោយពីណាត់ជួបស្រីលួចលាក់របស់ខ្ញុំហើយត្រឡប់ទៅផ្ទះវិញ ចូលដល់ផ្ទះភ្លាម ប្រពន្ធខ្ញុំសក់ក្បាលកន្រ្ទីងកន្រ្ទើង ខោអាវចាស់រលុងឃុង មុខសុទ្ធតែញើស កំពុងលាងសំអាត បង្គន់ នាងលាងយ៉ាងយកចិត្តទុកដាក់ឃើញខ្ញុំហើយក៏នាងមិនទាំងនិយាយស្វាគមន៍ខ្ញុំ មួយម៉ាត់ផង. មិនដឹងយ៉ាងម៉េចពេលនោះខ្ញុំយល់ថាប្រពន្ធខ្ញុំគួរអោយខ្ពើម  រួចហើយចាប់ ពីយប់នោះមក ខ្ញុំលែងគេងបន្ទប់រួមគ្នា ជាមួយនាងទៀតហើយដូច្នេះរៀងរាល់យប់នាង គេងជាមួយនឹងកូនអាយុ3ខែរបស់ពួកយើង។

នៅពេលដែលកូនខ្ញុំអាយុ5ខែ ខ្ញុំយល់ថាខ្ញុំលែងរស់នៅជាមួយនាងទៀតហើយយល់ថាបរិយាស ក្នុងផ្ទះកាន់តែអាប់អួរ កាន់តែគួរអោយធុញ ហើយខ្ញុំតែងឈ្លោះជាមួយនាងញឹកញាប់
ដូច្នេះទីបំផុតខ្ញុំក៏សុំនាងលែងលះគ្នា នាងនៅតែទឹកមុខនឹងថ្កល់ដដែល ហើយក៏យល់ព្រម នាងបានចាកចេញពីផ្ទះនិងយកកូនទៅជាមួយផង ហើយខ្ញុំយល់ថា វាជារឿងត្រឹមត្រូវ ណាស់ ដែលភាគីម្តាយមានភារកិច្ចថែទាំកូន.ក្រោយពេលលែងលះខ្ញុំបានយកស្រីលួចលាក់របស់ខ្ញុំជាប្រពន្ធពេញមុខរស់នៅក្នុងផ្ទះជាមួយខ្ញុំ
ពីដំបូងយល់ថាមានសេចក្តីសុខណាស់ នាងតែងខ្លួនស្អាតៗ បាញ់ទឹកអប់ក្រអូប ស្រូបទាញ ចិត្តខ្ញុំរាល់ថ្ងៃតែជីវភាពរស់នៅពេលនេះមិនដូចពីមុននោះទេ ប្រពន្ធក្រោយខ្ញុំមិនចេះធ្វើម្ហូប ដាំបាយក៏មិនចេះធ្វើកិច្ខការផ្ទះដែរ ក្រោយពេលចេញពីធ្វើការ ខ្ញុំមកដល់ផ្ទះវិញ ផ្ទះរញ៉េរញ៉ៃ បង្គន់គគ្រិចធុំក្លិនឆ្អេះៗ ក្នុងបន្ទប់គេង ខោអាវរញ៉េរញ៉ៃ
នៅលើគ្រែតុរសំអាងមានតាំងពីខោទ្រនាប់ប្រលាក់ឈាមរដូវរបស់នាង ដូច្នេះខ្ញុំត្រូវធ្វើជាចុងភៅ
តែពេលខ្លះខ្ញុំក៏ខ្ជិលដែរដូច្នេះ តែងតែចេញទៅញាុំនៅក្រៅជាញឹកញាប់ហើយចុងសប្តាហ៍ ខ្ញុំត្រូវសំអាតផ្ទះលាងបង្គន់ អ៑ុតខោអាវ បោកខោអាវ និយាយទៅសព្វគ្រប់ តែខ្ញុំបានម៉ោវិញ ត្រឹមរូបផុសក្នុងហ្វេសប៑ុក ”
លោកប្តី ធ្វើការផ្ទះទៀតហើយ ធ្វើម៉េចប្រពន្ធមិនចេះធ្វើម្ហូប ស្រលាញ់បងណាស់” តែប៉ុណ្ណឹង
តែខ្ញុំនៅស្តាយ នៅឈ្លក់វង្វេងនឹងខ្លួនប្រាណរបស់នាងនៅឡើយ ដូច្នេះអោយខ្ញុំធ្វើអីក៏ខ្ញុំធ្វើដែរ..

តែក្រោយម៉ោ កាន់តែហត់សព្វគ្រប់ រកលុយផង ធ្វើការផ្ទះផងហើយប្រពន្ធក្រោយក៏មិន ចេះសន្សំសំចៃអីដែរនាងចេះតែធ្វើខ្លួន ទិញឡេ ទិញម្សៅ តែងខ្លួនថតផុស ហ្វេសប៑ុក យូរៗទៅពួកយើងក៏ឈ្លោះគ្នា នាងថា
“នាងមិនចេះធ្វើអីបែបនេះ តាំងពីដើមម៉ោ ហើយខ្ញុំម៉ោយកនាងធ្វើអី បើថាពិបាកពេក នាងទៅធ្វើការនៅktv វិញចុះ ដើម្បីអោយគេឯងដឹងផង ថាខ្ញុំវាគ្មានសមត្តភាព ប្រពន្ធមួយចិញ្ចឹមមិនរស់”ជីវិតចេះតែបែបនេះ ក្រោយមកដោយសារតែលេងហ្វេសប៑ុករាល់ថ្ងៃ នាងបានទាក់ទងអ្នកថ្មីដែលមានជាងខ្ញុំហើយនាងក៏ចាកចេញទៅបាត់បន្សល់នៅពាក្យមួយម៉ាត់ថា “សុំទោស ប្រុសល្អដូចបង មិនសមនឹងខ្ញុំទេ”
ខ្ញុំក៏នឹកដល់ភាពលំបាករបស់ប្រពន្ធមុនរបស់ខ្ញុំ ខ្ញុំចាប់ស្វែងយល់ថាហេតុអី នាងតែងមានទឹក មុខស្ងួតស្រពោន..តើនាងហត់ប៉ុណ្ណាដែលត្រូវរ៉ាប់រងកិច្ចការផ្ទះតែម្នាក់ឯង ហើយត្រូវទៅធ្វើការទៀត?
សក់ក្បាលនាងរញ៉េរញ៉ៃ ព្រោះថា ក្រៅពីត្រូវមើលថែកូនតូច កុំថាដល់សិតសក់សូម្បីពេលចូល បន្ទប់ទឹកមិនទាន់ហើយផង កូនយំបាត់ សួរថាខ្ញុំធ្លាប់ដឹងទេ ខ្ញុំតែងតែគិតថានាងធ្វើបាន
ព្រោះគ្រប់យ៉ាងជាកាតព្វកិច្ចរបស់នាង…
ខ្ញុំមិនធ្លាប់បានសួរនាងថាហត់ទេ មិនធ្លាប់លួងលោមនាង មិនធ្លាប់លើកទឹកចិត្តនាង ព្រោះខ្ញុំយល់ថាវាមិនមានហេតុផលអីដែលត្រូវធ្វើបែបនេះដាក់ប្រពន្ធខ្លួនឯង…
ហើយខ្ញុំក៏យល់ថា ហេតុអីក្រោយពេលលែងលះគ្នា ទោះជាពេលនេះខ្ញុំអង្វរទទួលកំហុស
នឹងសន្យាកែរខ្លួនធ្វើជាប្តីល្អជាថ្មី ក៏នាងនៅតែចិត្តដាច់?
 អត្ថបទ៖ ជីវិតប្តីប្រពន្ធ Couple Life

No comments