ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ នេះ នឹងមានផ្កាយសំណាងមួយ ហោះសំដៅមកផ្តល់លាភសំណាង ដល់អ្នកដែលកើតឆ្នាំ ជូត ឆ្លូវ ថោះ រោង ម្សាញ់ មមី វក និងរកា! សូមបួងសួង (ស៊ែរ) អោយកាន់តែឆុត!!!
មុននេះបន្តិច ក្រុមការងារយើងខ្ញុំ ទើបតែទទួលបានពីហោរាសាស្រ្តដ៏ល្បីល្បាញមួយរបស់ចិន ដែលមានអ្នកគាំទ្ររហូតដល់ទៅជិត ១០០លាននាក់ បានឲ្យដឹងថា កំឡុងមួយសប្តាហ៍ខាងមុខនេះ គឺចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ៣០ នេះ នឹងមានផ្កាយសំណាងមួយ ហោះសំដៅមកផ្តល់លាភសំណាង ដល់អ្នកដែលកើតឆ្នាំ ជូត ឆ្លូវ ថោះ រោង ម្សាញ់ មមី វក និងរកា! ដូចនេះសូមលោកអ្នកដែលកើតឆ្នាំទាំង ៨ នេះ មេត្តាជួយ ស៊ែរ(បួងសួង) ដើម្បីសំុលាភសំណាងនេះ ផងដែរ។
យ៉ាងណាម៉ិញ ក្រុមការងារយើងខ្ញុំ ក៏សូមបួងសួង (ស៊ែរ) ដល់វត្ថុសក្តិសិទ្ធ ផងទាំងពួង ក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង និងមានសុភមង្គលជារៀងរហូត។
1-ឆ្នាំជូត រាសីខ្ពស់ត្រដែត៖
កំឡុងពេលពេញមួយសប្តាហ៍នេះ មានជោគសិរី ហើយទោះធ្វើអ្វីក៏តែង ផ្ដល់ជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញ ចិត្ដផង។ អ្នកប្រកបរបររកស៊ីជួញដូរ បើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃ មិនគាប់ប្រសើរទេ ប៉ុន្ដែបើចង់បោះ ទុនតូចធំសម្រាប់ខ្លួនឯងវិញឃើញ ថាគាប់ប្រសើរជាង ។ ការធ្វើដំណើរ ឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយ ដង។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើ ពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការ ស្វែងរកបំផុត។
2-ឆ្នាំឆ្លូវ រាសីល្អធម្មតា៖
កំឡុងពេលពេញមួយសប្តាហ៍នេះ លោកអ្នកមានការសប្បាយចិត្ដសប្បាយ កាយគួរសម ហើយទោះធ្វើអ្វីក៏តែងមាន ភាពស្រស់បំព្រងជានិច្ច ។ ចំពោះ ការរស់នៅក្នុងថ្ងៃនេះមានការលូត លាស់សន្សឹមៗទៅមុខ ហើយការប្រកប ការងារតែងទទួលរងសម្ពាធច្រើន បន្ដិចតែក៏មានភាពសុខដុមល្អ ។ បើជាអ្នកប្រកបរបររកស៊ីជួញ ដូរវិញ ជួបលើបញ្ហាប្រទាំងប្រទើស ច្រើនហើយផលកម្រៃទៀតសោតក៏ហូរ ចូលដោយតានតឹងណាស់ ។ រីឯបញ្ហាស្នេហាកំលោះក្រមុំ មានការលូតលាស់ទៅមុខនិងកំពុង ផ្អែមល្អែមល្អ។
3-ឆ្នាំថោះ រាសីល្អបង្គួរ៖
កំឡុងពេលពេញមួយសប្តាហ៍នេះ មិនថាជាការងារមានការជឿនលឿនទៅមុខគួរជាទីកក់ក្តៅហើយពិសេសលោកអ្នកអាចទទួលដំណឹងល្អអ្វីមួយថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អប្រពៃ។
4-ឆ្នាំរោង រាសីខ្ពស់ត្រដែត៖
កំឡុងពេលពេញមួយសប្តាហ៍នេះ ការប្រកបការងារអ្វីតែងផ្ដល់ផលល្អ និងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទី ពេញចិត្ដផង ។ សម្រាប់ថ្ងៃនេះដែរលោក អ្នកបើចង់ចរចាឬយករឿងសំខាន់ អ្វីមួយមកសម្រេចចិត្ដជាពេល វេលាល្អប្រពៃគួរសម ។ អ្នកប្រកប របររកស៊ីជួញដូរបើចង់បោះទុនតូច ធំមិនទាស់ខុសអ្វីឡើយ ពីព្រោះផល ល្អៗនឹងហុចមកវិញជានិច្ច ។ ការធ្វើ ដំណើរឆ្ងាយជិតជួបភាពសុខដុមដូច សព្វមួយដង ។ រីឯបញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំមានការជឿនលឿនទៅមុខនិង ស្រស់ស្រាយប្រពៃ។
5-ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត៖
កំឡុងពេលពេញមួយសប្តាហ៍នេះ ដោយសារដួងរាសីឡើងខ្ពស់ដូចនេះ បើទោះបីធ្វើអ្វីក៏តែងសម្រេចជោគ ជ័យដូចគាប់បំណងមួយចំនួនត្រឡប់ មកវិញជានិច្ច ។ ការរស់នៅទោះជួប ផលលំបាកបន្ដិចក្ដី តែបើមានការពុះ ពារតែងហុចផ្លែផ្កាគួរជាទីពេញចិត្ដ។ អ្នកប្រកបរបររកស៊ីជួញដូរការជួញទី ជិតឆ្ងាយ មិនថាផ្លូវទឹកផ្លូវគោក ឬផ្លូវ អាកាសក្ដី តែងអាចប្រមូលផលកម្រៃ គ្រាន់ជាទីកក់ក្ដៅ ។ ការធ្វើដំណើរទីជិតឆ្ងាយជួប សេចក្ដីសុខក្សេមក្សាន្ដទាំងពេលទៅនិង ត្រឡប់មកវិញ ។ បញ្ហាសេចក្ដីស្នេហាកំលោះ ក្រមុំ បើលោកអ្នកចង់រៀបចំផ្សំផ្គុំគ្រួសារ ជាពេលវេលាល្អប្រពៃបំផុត។
6-ឆ្នាំមមី រាសីល្អបង្គួរ៖
កំឡុងពេលពេញមួយសប្តាហ៍នេះ បើលោកអ្នកមានទំនាក់ទំនងការងារឬចរចាអ្វីក៏តែងហុចផ្លែផ្កាជាផលនោះខ្ពស់ណាស់ផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគួរសមហើយទោះជួញទីជិតឆ្ងាយអាចរកផលកម្រៃគ្រាន់ហូរចូលខ្លះៗអាចចិញ្ចឹមគ្រួសារផងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ។
7-ឆ្នាំវក រាសីល្អធម្មតា៖
កំឡុងពេលពេញមួយសប្តាហ៍នេះ ដំណើរជីវិតរបស់លោកអ្នកមានការ ចម្រើនលូតលាស់សន្សឹមៗទៅមុខឥត មានថយក្រោយទេ ដូច្នេះទោះធ្វើអ្វីៗក៏ តែងទទួលផ្លែផ្កាគួរជាទីពេញចិត្ដដែរ។ ការប្រកបការងាររបស់លោកអ្នកមាន ការចម្រើនលូតលាស់ច្រើនមុខ ដូច ជាការងារចាស់ឬការងារថ្មីក៏ដោយ ឱ្យតែមានការប្រឹងប្រែងតែងហុចផល ល្អៗមកវិញជានិច្ច ។ សម្រាប់អ្នក ប្រកប របររកស៊ីជួញដូរ បើទោះបីលោកអ្នក ជួញទីជិតឆ្ងាយ មិនថាផ្លូវគោកផ្លូវ ទឹកក្ដី តែងហុចភោគផលគ្រាន់ជាទីកក់ក្ដៅ តែយ៉ាងណាមិនគប្បីយកខ្លួនបៀត ល្បែងស៊ីសងឡើយ ព្រោះនាំកើត ឧបទ្រពចង្រៃការលក់ដូរមិនជឿន លឿនទៅមុខ ។ រីឯបញ្ហាសេចក្ដីស្នេហាប្រុស ស្រីកើតមានភាពប្រទាំងប្រទើសនិង ប្រឆាំងគ្នាច្រើន។
8-ឆ្នាំរកា រាសីល្អបង្គួរ៖
កំឡុងពេលពេញមួយសប្តាហ៍នេះ អ្វីដែលលោកអ្នកមើលឃើញថាល្អប្រយ័ត្នប្រែជាអាក្រក់ហើយអ្វីដែលអាក្រក់អាចប្រែក្លាយជាល្អវិញផង។ការប្រកបការងារឃើញថាមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ច។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយ ហើយត្រូវចេះពិនិត្យឱ្យ បានគ្រប់ជ្រុងជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនឃើញ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតៗតែងាយថយក្រោយណាស់។
ប្រភព៖ ហោរាសាស្រ្តចិន
Post a Comment