លេខផ្ទះរបស់អ្នកមានហុងស៊ុយល្អ ឬទេ សូមអានអត្ថនេះ?



ហុងស៊ុយមិនមែនពាក់ព័ន្ធតែជាមួយការរៀបចំទីកន្លែង ឬការរៀបចំទុកដាក់វត្ថុរបស់របរប៉ុណ្ណោះទេ សូម្បីតែលេខផ្ទះក៏ជាសាស្រ្តាហុងស៊ុយដូចគ្នាដែរ ។ មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮរឿងរ៉ាវពាក្យទស្សទាយតាមរយៈសាស្រ្តានៃតួលេខខ្លះៗមកហើយ ទាំងលេខឡាន រួមទៅដល់លេខទូរស័ព្ទទៀតផង…តែមុននឹងទៅស្គាល់ពាក្យទស្សទាយ
របស់ហុងស៊ុយលេខផ្ទះតាមតួលេខនីមួយៗនោះ យើងនាំគ្នាមកស្គាល់សាស្រ្តារបស់តួលេខក្នុងគោលការណ៍របស់ហុងស៊ុយជាមុនសិនល្អជាង។

ហុងស៊ុយ និងតួលេខ៖ យើងនាំគ្នាជឿថា តួលេខនីមួយៗសុទ្ធតែមានថាមពល និងអាចកំណត់ខ្សែជីវិតរបស់យើងឲ្យអាប់ជោគ ឬមានជោគបាន ដូចដែលវប្បធម៌ជាច្រើនដែលមិននិយមប្រើលេខ 13 ព្រោះតែប្រកាន់ថាជាតួលេខនៃភាពសំណាងអាក្រក់ជាដើម តែនៅក្នុងសាស្រ្តារបស់ហុងស៊ុយវិញ តួលេខហាក់ដូចជាមានឥទ្ធិពលក្នុងរឿងលុយកាក់ខ្លាំងជាង ជាពិសេសអ្នកជំនួញលេខ 8 គឺជាតួលេខដែលល្អជាទីបំផុត។

លេខនាំលាភសំណាងតាមគោលការណ៍ហុងស៊ុយ៖ ក្រៅពីលេខ 8 ដែលជាលេខនាំមកនូវភាពមានបានមកឲ្យហើយនោះ លេខ 9 តាមសាស្រ្តារបស់ហុងស៊ុយគឺជាលេខនៃការមានអាយុវែង និងស្ថិតស្ថេរ លេខ 2 ជាលេខនៃសេចក្តីសុខរបស់ជីវិតស្នេហា និងលេខ 6 ជាលេខដែលនឹងជួយវាសវាត់កំចាត់បញ្ហា និងឧបសគ្គផ្សេងៗចេញពីជីវិតទៀតផង ។

អត្ថន័យរបស់លេខ 0 – 9 តាមគោលការណ៍ហុងស៊ុយ
បានស្គាល់សាស្រ្តារបស់តួលេខតាមគោលការណ៍ហុងស៊ុយរួចហើយ លើកនេះយើងនាំគ្នាមកមើលអត្ថន័យរបស់តួលេខពី 0 – 9 តាមគោលការណ៍ហុងស៊ុយវិញល្អជាង ដែលមាន

វិធីគន់គូរលេខផ្ទះតាមរូបមន្តដូចខាងក្រោមនេះ៖
បើលេខផ្ទះរបស់លោកអ្នកគឺ 123/119 នោះ ត្រូវគន់គូរតាមបែប 1+2+3=1+1+9 = 17 ហើយយក 1+7 = 8 លទ្ធផលចុងក្រោយរបស់លេខផ្ទះលោកអ្នកគឺ លេខ 8 ហ្នឹងឯង ។ ចំណែកឯអត្ថន័យរបស់តួលេខនីមួយៗយ៉ាងណាខ្លះដែរនោះ សូមតាមដានដូចតទៅ ៖- លេខ 0៖ ភាពទទេរស្អាត គ្មានដែនកំណត់ សមល្អជាមួយអ្នកដែលស្រឡាញ់ឥស្សរ: សេរីភាព មិនចូលចិត្តច្បាប់វិន័យ មានភាពជាខ្លួនឯងខ្ពស់ ។
- លេខ 1៖ ការចាប់ផ្តើមដ៏ល្អ គ្មានបញ្ហា និងឧបសគ្គមករារាំង តែក្នុងន័យមួយទៀត អាចមានន័យថា មនុស្សនៅក្នុងផ្ទះមិនចូលចិត្តចូលក្នុងសង្គម មានពិភពផ្ទាល់ខ្លួនជាឯកជនខ្ពស់ និងច្រើនតែមានគំនឹតចាប់ផ្តើមនូវអ្វីដែលថ្មីៗជាប់ជានិច្ច ។លេខ 2 ៖ ភាពរូបរួមគ្នា សាមគ្គីគ្នា ច្រើនតែមានជំរើស និងមានតុល្យភាពក្នុងជីវិតខ្ពស់ ។លេខ 3 ៖ ផ្ទះដែលមានលេខនេះ សក្តិសមនឹងមនុស្សដែលត្រូវធ្វើការពាក់ព័ន្ធនឹងការរិះគិតបណ្តុះបណ្តាល ឬអ្នកសិល្បះគ្រប់សាខា មួយផ្នែកទៀតមានន័យពីភាពជោគជ័យក្នុងជីវិតគ្រួសារទៀតផង ។លេខ 4 ៖ ភាពរឹងមាំ ភាពស្ថិតស្ថេរ តែអាចនឹងត្រូវបានមកដោយភាពធុញថប់តានតឹង និងការធ្វើការងារយ៉ាងធ្ងន់ធ្ងរ ។លេខ 5 ៖ ភាពឈ្លៀវឆ្លាត មានជំនាញក្នុងការដោះស្រាយបញ្ហាបានល្អ មានភាពស្វាហាប់ព្យាយាម និងស្រឡាញ់ការផ្សងព្រេង ។លេខ 6 ៖ ជាផ្ទះដែលនៅហើយត្រជាក់ត្រជុំសុខសប្បាយ ស្ងប់សុខ សក្តិសមជាផ្ទះរបស់លោកគ្រូបាអាចារ្យ ឬអ្នកដែលត្រូវប្រើភាពអំណត់ងត់ធន់ខ្ពស់ ។លេខ 7 ៖ ជាតួលេខដែលបង្ហាញពីភាពអាថ៍កំបាំងរបស់សាស្រ្តាដែលមើលមិនឃើញ ពេលខ្លះបង្ហាញពីភាពឯកោ។លេខ 8 ៖ ភាពឧត្តមសម្បូរសប្បាយ ជោគជ័យក្នុងមុខរបរជំនួញ និងភាពមានបាន ក្រៅពីនេះនៅមាន ន័យពីភាពសុខសប្បាយដែលគ្មានទីបញ្ចប់ទៀតផង ។លេខ 9 ៖ ភាពឈានទៅមុខ ឱកាសទទួលបានជោគជ័យមានខ្ពស់ ច្រើនតែបានក្លាយជាអ្នកដឹកនាំ ឬបុគ្គលដែលបានទទួលនូវការគោរពរាប់អាន ។
យ៉ាងណាក៏ដោយ ទោះបីជាអត្ថន័យរបស់តួលេខនីមួយៗចេញមកហាក់ដូចជារាងកណ្តាលៗ មិនល្អ មិនអាក្រក់ជាងគ្នាប៉ុន្មានក៏ដោយ តែសំរាប់ជនជាតិចិនវិញ គេនាំគ្នាប្រកាន់ថា លេខ 4 គឺជាតួលេខនាំសំណាងអាក្រក់បំផុត ដោយសារតែនៅក្នុងភាសាចិន លេខ 4 បញ្ចេញសម្លេងស្រដៀងៗនឹងពាក្យថា ស្លាប់ ហ្នឹងឯង៕



ប្រភព៖ hashasha

No comments