ផ្ទះមានជណ្តើរច្រើននាំឲ្យស្វាមីក្បត់ចិត្ត តើពិតទេ?
មនុស្ស ជាច្រើនតែងនិយាយថាចង់បានសេចក្តីសុខដុមទាល់តែរស់នៅពីនាក់គូស្នេហ៍ ប៉ុន្តែការយល់ឃើញនេះមិនមែនជាការពិតទេព្រោះថាការរស់នៅបែបនេះ ពេលខ្លះតែងមានភាពរកាំរកូសកើតឡើងដែរ។តាមក្បួនហុងស៊ុយបានឲ្យដឹងថា ការសាងសង់ផ្ទះមិនបានត្រឹមត្រូវតាមក្បួនខ្នាតតែងតែនាំឲ្យកើតរឿង រាវប្រទាំងប្រទើសនិងជម្លោះវិវាទមិនចេះចប់មិនចេះហើយ។
មានបច្ច័យជាច្រើនដែលធ្វើឲ្យភាពរង្គោះរង្គើររវាងប្តីប្រពន្ធតែង កើតឡើងឥតឈប់ឈរ។ទោះបីបែបណាបើតាមក្នុងក្បួនហុងស៊ុយគឺគេតែង មានជំនឿថាការសាងសង់ផ្ទះមិនគប្បីធ្វើជណ្តើរលើសពីមួយទេហើយថាទោះ ផ្ទះធំប៉ុនណាក៏គួរធ្វើជណ្តើរមួយកន្លែងដែរ។ព្រោះថាការសាងសង់ ជណ្តើច្រើននោះអាចបង្កឲ្យបុរសមានចិត្តរេមិនសូវស្មោះត្រង់ហើយតែង ក្បត់ចិត្តភរិយាទៅរកស្រីក្រៅ,ទៅមានប្រពន្ធចុងឬទំនាក់ទំនង ផ្លូវភេទរង្គោះរង្គើជាដើម៕
ប្រភព៖ hongsouy
ជីករណ្ដៅសាងសង់ផ្ទះ បើឃើញវត្ថុទាំងនេះ អាចប្រាប់ម្ចាស់ពីសំណាងល្អ ឫអាក្រក់
ជាការពិតណាស់ នៅពេលដែលលោកអ្នកចង់សង់ផ្ទះ អ្នកត្រូវពិនិត្យតាមដានអោយបានដិតដល់ចំពោះការងារសាងសង់តាំងពីដើមរហូតដល់ចប់។ ជាពិសេសពេលជីករណ្ដៅដើម្បីដាំបង្គោលសង់ផ្ទះ ពីព្រោះវាអាចប្រាប់ពីដំណឹងល្អ រឺដំណឹងអាក្រក់ដល់អ្នកបាន។ ១ ឈើទ្រាំង កាលបើលោកអ្នក ជីករណ្ដៅសង់ផ្ទះ ហើយប្រទះឃើញឈើទ្រាំងក្នុងដីរណ្ដៅ នោះលោកប្រាប់ថាជារឿងស៊យ។ ដូចនេះត្រូវប្រញាប់និមន្តព្រះសង្ឃសូត្រមន្ត យកទឹកប្រោះព្រំលើរណ្ដៅនោះ ទើបបានសេចក្ដីសុខដល់ជាង និង ម្ចាស់ផ្ទះ។ ២ កំណាត់ខ្សែ រឺ លួស បើពេលជីកទៅប្រទះឃើញកំណាត់ខ្សែ រឺ លួសក្នុងដីរណ្ដៅ នោះលោកថាជារឿងស៊យមួយផងដែរ។ អ្នកត្រូវប្រញាប់និមន្តព្រះសង្ឃសូត្រមន្ត យកទឹកប្រោះព្រំទៅលើរណ្ដៅនោះ ទើបជាង និង ម្ចាស់ផ្ទះបានសេចក្ដីសុខ។ ៣ ដុំឥដ្ឋ រឺ ដីអាចម៍កណ្ដុរ កាលបើលោកអ្នក ជីករណ្ដៅសង់ផ្ទះ ហើយប្រទះឃើញដុំឥដ្ឋ រឺ ដីអាចម៍កណ្ដុរ ក្នុងដីរណ្ដៅ លោកចំណាំថាជារឿងស៊យ។ ដូច្នេះដើម្បីកុំអោយមានរឿងមិនល្អដល់ជាង និង ម្ចាស់ផ្ទះ គេត្រូវប្រញាប់យកទឹកឃ្មុំទៅស្រោចក្នុងរណ្ដៅនោះភ្លាម។ ៤ បន្ទះដែកក្រាស់ ប្រការដែលជារឿងស៊យមួយផងដែរ គឺពេលលោកអ្នក ជីករណ្ដៅសង់ផ្ទះ ហើយប្រទះឃើញបន្ទះដែកក្រាស់នៅក្នុងរណ្ដៅដី។ លោកប្រាប់ថាវត្ថុបែបនេះ នឹងធ្វើទុក្ខទោសដល់ម្ចាស់ផ្ទះ នៅមិនសុខឡើយ។ ដើម្បីអោយបានសេចក្ដីសុខដល់ជាង និង ម្ចាស់ផ្ទះ នោះគេត្រូវប្រញាប់យកផ្កាឈូក រឺ ស្មៅរណ្ដាស់ រឺ ទឹកលាងជើងព្រះសង្ឃ ដាក់ចូលទៅក្នុងរណ្ដៅភ្លាម។ ៥ ទង់ដែង មួយវិញទៀត កាលបើលោកអ្នក ជីករណ្ដៅហើយប្រទះឃើញទង់ដែង នោះលោកជឿថាជារឿងមិនល្អ ដែលអាចកើតមានហេតុចម្លែកៗជាញឹកញាប់ក្នុងផ្ទះនោះជាមិនខាន។ បើជួបរឿងបែបនេះ ម្ចាស់ត្រូវប្រញាប់និមន្តព្រះសង្ឃសូត្រមន្ត យកទឹកប្រោះព្រំទៅលើរណ្ដៅនោះ ទើបរួចផុតពីគ្រោះភ័យ។ ៦ សំណកពោះដី ប៉ុន្តែបើលោកអ្នក ជីករណ្ដៅសង់ផ្ទះ ហើយប្រទះឃើញសំណកពោះដីក្នុងដីរណ្ដៅដោយចៃដន្យវិញ នោះលោកថាមានលាភធំហើយ គឺពេលសង់ផ្ទះរួចនឹងមានទ្រព្យធនបរិបូរណ៍ ចំណែកជាងសង់ផ្ទះក៏នឹងជួបតែសេចក្ដីសុខសប្បាយដែរ។ ៧ វត្ថុធ្វើពីប្រាក់ រឺ មាស រឺ ធ្យូងបុរាណ កាលណាជីករណ្ដៅហើយប្រទះឃើញវត្ថុធ្វើពីប្រាក់ រឺ មាស រឺ មួយធ្យូងបុរាណ ក្នុងដីរណ្ដៅ បុរាណប្រាប់ថាជាវត្ថុនាំក្ដីចំរើនសុខដុម គឺគ្រួសារម្ចាស់ផ្ទះនឹងរួមរស់ជាមួយគ្នាដោយក្ដីសុខ មានអាយុយឺនយូរ និង ឈ្នះអស់សត្រូវយាយីទាំងពួងផងដែរ។ ៨ ថ្មមានតម្លៃ រឺ រ៉ែ មួយវិញទៀត ថ្មមានតម្លៃ រឺ រ៉ែ ដែលនៅក្នុងដីរណ្ដៅដែលជីកឃើញ ក៏ជាវត្ថុដែលមានសំណាងផងដែរ។ លោករៀបរាប់ថា ម្ចាស់ផ្ទះនឹងមានទ្រព្យសម្បត្តិច្រើនហូរហៀរ បានកូនមានរូបឆោមស្អាត ហើយរស់នៅចុះសម្រុងក្នុងក្រុមគ្រួសារទៀតផង។ ៩ សំណ ប្រសិនបើលោកអ្នក ជីករណ្ដៅហើយឃើញសំណនៅក្នុងរណ្ដៅដី នោះលោកទាយថាជារឿងល្អសម្រាប់ម្ចាស់ផ្ទះ គឺអ្នកនឹងមានបាវព្រាវប្រើមិនអស់ ចិត្តស្មោះត្រង់ ធ្វើស្រែបានស្រូវ និង ធ្វើការនាំភោគទ្រព្យចំរើនក្រៃលែង។ |
Post a Comment