ពិតជាសារហាវព្រៃផ្សៃណាស់! សម្លាប់ប្រពន្ធ ទំលាក់សពចូលអណ្តូងទឹក បន្ទាប់មកដើរប្រាប់អ្នកស្រុកថា ប្រពន្ធរត់តាមប្រុស ចុងក្រោយ...
កំពង់ឆ្នាំង៖រឿងឃាតកម្មមួយបានកើតឡើងយ៉ាងសារហាវព្រៃផ្សែណាស់ ដោយបុរសជាប្តី បានសម្លាប់ប្រពន្ធ រួចយកទំលាក់ចូលអណ្តូងទឹក...រួចតែដើរប្រាប់អ្នកស្រុកថា ប្រពន្ធរត់តាមប្រុស ចុងក្រោយបានធោ្លយមាត់ និយាយប្រាប់អ្នកស្រុក ។អ្នកស្រុកក៏រាយការណ៏បា្រប់សមត្ថកិច្ចក្នុងបានធ្វើការឃាត់ខ្លួនជនសង្ស័យ។
ហេតុការណ៏នេះបានកើត ក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នំា តាមចម្លើយសារភាពជនសង្ស័យបានសម្លាប់ប្រពន្ធរបស់ខ្លួនតំាងពីចុងខែ ០៦ ឆ្នំា២០១៧ ដោយសារឈ្លោះទាស់ទែង រួចខ្លូនក៏ជ្រុលដៃសម្លាប់ប្រពន្ធខ្លួន ក្រោយធ្វើសកម្មភាពខ្លួនមានការភិតភ័យខ្លំាងណាស់ ដើម្បីបំបាត់ភស្តុតាងខ្លួនក៏សំម្រេចចិត្តយកសពប្រពន្ធសំលាក់ក្នុងចូលអណ្តូងទឹក កាលពីថ្ងៃ ទី២៩ ខែ ០៦ ឆ្នំា ២០១៧។លុះស្អែកឡើងបានដើរប្រាប់អ្នកស្រុក និងកូនដែលធ្វើការ
នៅទីក្រុងភ្នំពេញថាប្រពន្ធរបស់ខ្ញុំរត់តាមប្រុសបាត់ហើយ។សូមបព្ចាាក់ថា៖ ជនដៃដល់នេះ មានឈ្មោះថា ជុច អេត អាយុ៤៥ឆ្នាំ មុខរបរកសិករនិងស្រ្តីជាប្រពន្ធមាន ឈ្មោះ អែល គឹមស៊ីម អាយុ៤៣ឆ្នាំ មុខរបរជាគ្រូគង្វាល សាសនាគ្រឹស្តប្រចាំនៅក្នុងភូមិ។ មានកូនចំនួនបីនាក់។
បន្ទាប់ពីសាកសួររួច សមត្ថកិច្ច អោយជនដៃដល់បង្ហាញទីតំាងដែលទំលាក់សាកសព សមត្ថកិច្ចបានទៅជីកអណ្តូងឃើញឆ្អឹងស្រ្តីរងគ្រោះពិតប្រាដមែន និងបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
Post a Comment