ភ្ញាក់ផ្អើលពេលដឹងថាតែបៃតងមានគុណប្រយោជន៍ច្រើនដល់ថ្នាក់នេះ!
តែបៃតង គឺជាតែធម្មជាតិម្យ៉ាង ដែលមាន សារៈសំខាន់ ជាងគេ សម្រាប់សុខភាព របស់យើង ជាងតែ ផ្សេងៗទៀត។អាចជួយ បង្ការ ជំងឺផ្សេងៗ ជាច្រើន ប្រភេទផងដែរ ដែលមាន ដូចជា មហារីក, បង្កើនជំនួយ ក្នុងខួរក្បាល និងមិន ធ្វើអោយ លោកអ្នក ធាត់ឡើយ។ តែបៃតង មិនមែន ផ្តល់អត្ថប្រយោជន៍ តែប៉ុណ្ណេះទេ តែបើចង់ ដឹងបន្ថែមទៀតនោះ សូមតាម ដានអាន អំពី អត្ថប្រយោជន៍ របស់តែបៃតង ដែលយើង នឹងរៀបរាប់ជូន ខាងក្រោមនេះ ទាំងអស់គ្នា !!!
- តែបៃតងផ្ទុកនូវសមាសធាតុនៃ Polyphenols និង Catechins ដែលមាន តួនាទីប្រឆាំង នឹងអ៊ុកស៊ីតកម្ម។ សមាសធាតុ ទាំងនោះ ក៏អាចជួយ ការពារ កោសិកា និងពង្រឹង ប្រព័ន្ធភាពស៊ាំ ក្នុងរាងកាយ របស់យើង ផងដែរ។
- តែបៃតងក៏ជួយ ពង្រឹងមុខងារ ខួរក្បាល របស់យើង ហើយក៏ ជួយអោយ កាន់តែ ឆ្លាតវៃ ជាងមុន ទៀតផង។
- តែបៃតងអាចជួយដុត សារធាតុខ្លាញ់ ដែលមិន ធ្វើអោយ យើងធាត់ឡើយ ហើយវា ក៏ជួយ អោយចលនា នៃរាងកាយ របស់យើង លឿនដល់ 11-12% ផងដែរ។
- តែបៃតងជួយកាត់បន្ថយដំណាក់កាល គ្រោះថ្នាក់នៃ ជំងឺមហារីក ដែលជំងឺ មហារីក ទាំងនោះ អាចមាន ដូចជា មហារីក សុដន់, មហារីក ក្រពេញប្រូស្តាត, មហារីក ពោះវៀនធំ និងមហារីក ផ្សេងៗទៀត ជាដើម។
- តៃបៃតងអាចជួយ អោយយើងមិន ងាយចាស់ ពោលគឺមាន អាយុវែង បើសិនជាយើង ឧស្សាហ៍ផឹកវា។ ក្រៅពីនេះ វាក៏ជួយ ពន្លឿនប្រព័ន្ធ ភាពស៊ាំ និងការពារ ពីបាក់តេរី ក្នុងរាងកាយ របស់លោកអ្នក ទៀតផង ហើយវា ក៏ជួយ ព្យាបាលជំងឺ សរសៃ ឈាមបេះដូង ផងដែរ។
- តែបៃតង ជួយអោយយើង ចៀសវាង ពីជំងឺ ទឹកនោមផ្អែម ប្រភេទទី 2 ដែលបណ្តាល មកពី ការបាត់បង់ សារធាតុ អាំងស៊ុយលីន ដោយវា នឹងជួយ ផលិតសារធាតុ អាំងស៊ុយលីន នោះឡើងវិញ ដើម្បីកាត់បន្ថយ ជាតិស្ករ នៅក្នុងឈាម។
- តែបៃតងក៏ជួយអោយ ធ្មេញរបស់ លោកអ្នក រឹងមាំ និងមាន សុខភាពល្អ ផងដែរ ដោយវា ជួយសម្លាប់ បាក់តេរី និងមេរោគ ផ្សេងៗទៀត ដែលអាចបង្ករ អោយមាន ជំងឺនៅ លើធ្មេញ របស់លោកអ្នក ជាដើម។
- ហើយមូលហេតុចុងក្រោយនោះ គឺវាក៏អាច ជួយការពារ លោកអ្នក ពីជំងឺ បាត់ការ ចងចាំ និងជំងឺ វង្វេងវង្វាន់ ដែលកើតឡើង នៅលើមនុស្ស ចាស់ជរា ផងដែរ។
សរុបមកវិញ ដោយយោង ទៅតាម ការរៀបរាប់ ខាងលើនេះ យើងឃើញថា តែបៃតង ពិតជាផ្តល់ អត្ថប្រយោជន៍ សំខាន់ៗ ច្រើនណាស់ ដែលមនុស្សយើង គួរតែផឹកវា អោយបានច្រើន តាមដែលអាច ធ្វើទៅបាន។ ម្យ៉ាងវិញទៀត គួរតែផឹក តែបៃតងណា ដែលសុទ្ធ ទើបប្រសើរ។
Post a Comment