"បណ្តាសសារសពអប់" នៃអង្គម្ចាស់ក្សត្រីសាក់ខ្លួនសាហាវពេក! សូម្បីអ្នកវិទ្យាសាស្រ្តក៏យល់ព្រមឲ្យនាំត្រឡប់ទៅ…កន្លែងដើមវិញ
២១ ឆ្នាំ មុននេះ គេកំណាយបានសាកសពអប់ (Mummies) របស់ម្ចាស់ក្សត្រីនៃត្រកូលរាជវង្សដែលកប់ក្នុងព្រិលអស់រយៈពេល ២.៥០០ ឆ្នាំហើយ នាតំបន់និរតីស៊ីប៊ីរី ។ តាមការវិភាគរបស់អ្នកវិទ្យាសាស្ត្រ ម៉ាំមីនេះជាអង្គម្ចាស់ក្សត្រីនៃខឿនវប្បធម៌ Pazyryk បូរាណកាលទ្រង់មានជីវិតប្រមាណ ១០០ ឆ្នាំ មុនពេលសាសនា Kito ចាប់កំណើត ។
ម៉ាំមីនេះត្រូវបានថែទាំក្នុងផ្ទាំងទឹកកក នៃជ្រលងភ្នំ Altai អដ្ឋិធាតុរបស់ទ្រង់ត្រូវបានរុំស្រោបដោយក្រណាត់សូត្រធុនល្អប្រណីតរបស់ចិន ។អ្នកវិទ្យាសាស្ត្រចាត់ទុកថា ទ្រង់បានអនិច្ចកម្មពេលមានព្រះជន្មាយុប្រមាណ ២៥ ព្រះវស្សា និងជាអ្នកជំងឺដំបូងនៃរោគមហារីក ។ សេះ ៦ ក្បាល រួមជាមួយខ្សែបានបញ្ចុះជាមួយទុកសំរាប់ជូនដំណើរទ្រង់ទៅពិភពផ្សេង ។
នៅក្នុងរបស់របរ ក៏ឃើញទាំងអាហារ ដែលមានសាច់ចៀម ព្រមទាំងកញ្ឆាមួយកញ្ចប់ ដើម្បីជួយកាត់បន្ថយការឈឺចាប់ ។ព្រះកេសរបស់ទ្រង់ ត្រូវបានកោរទាំងអស់ ហើយប្រើសក់ «ក្លែងក្លាយ» ធ្វើពីរោមសេះ រួមជាមួយស្នៀតសក់ធ្វើពីស្នែងប្រើស ។ប៉ុន្តែ ប្រការពិសេសបំផុតនៃសាកសពអប់នេះ គឺស្បែកត្រូវបានថែទាំដ៏ល្អ ដែលទោះបីពេលវេលារំលងទៅ ២៥០០ ឆ្នាំក្តី តែគេនៅអាចមើលឃើញយ៉ាងច្បាស់នូវរចនាបទរូបសាក់លើស្បេករបស់សាកសព ។អ្នកទស្សនាទាំងឡាយជឿថា ម៉ាំមីនេះមានរូបសាក់ «ស្រដៀងសម័យទំនើប» ហើយវានឹងទាក់ទាញដួងព្រលឹងខ្មោចព្រាយបិសាច ។
ការសំរេចចិត្តថា នឹងដាក់តាំងបង្ហាញសាកសពអស់បនេះ នៅសារៈមន្ទីរសាធារណៈនៅ Gorno Altaisk ជិតទីកន្លែងរកឃើញទ្រង់នោះ បានបង្កភ្លើងកំហឹងពីសំណាក់ប្រជាពលរដ្ឋជាជនជាតិភាគតិចនៃរដ្ឋ Altai ចំណុះសហភាពសូវៀត ។ប្រជាជននៅតំបន់នោះ ឲ្យដឹងថាៈ «ពុំអនុញ្ញាតឲ្យរំខានភាពស្ងប់ស្ងាត់របស់មនុស្សដែលបានស្លាប់ ពិសេសពុំអាចយករូបភាពរបស់គេបង្ហាញលើប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ។ ក្រោយពេលដែលទីបញ្ចុះព្រះសពត្រូវបានគាស់កកាយ ពួកខ្ញុំត្រូវរងទទួលនូវគ្រោះរញ្ជួយដី ទឹកជំនន់ ភ្លៀងដុំថ្ម… គឺសុទ្ធសឹងជារឿងពុំដែលកើតមានមុននោះ» ។
ដោយហេតុនេះឯង អាជ្ញាធរកំពុងរៀបចំផែនការនាំយកសាកសពអប់របស់ព្រះអង្គម្ចាស់ក្សត្រី Ukok ត្រឡប់នៅទីបញ្ចុះមុននេះវិញ ។ តាមលោក Akai Kine ជាមេដឹកនាំគ្រោងការណ៍ឲ្យដឹងថា «សាកសពរបស់ម្ចាស់ក្សត្រីនឹងត្រូវបានសងត្រឡប់នៅចំកន្លែងចាស់វិញ គឺស្ថិតនៅកំពូលភ្នំនៃជ្រលង Altai រួចនឹងសាងចេតីយ៍ទុកជាអនុស្សាវរីយ៍ទៀត» ។ប៉ុន្តែ ទោះយ៉ាងណា ក៏អ្នកវិទ្យាសាស្ត្រនឹងពុំកប់លុបសាកសពទាំងស្រុងរៀងរហូតទេ ដោយរៀបចំកន្លែងទុកដាក់សមស្រប ដើម្បីគេអាចនៅបន្តការស្រាវជ្រាវបន្ថែមទៀត ។
Post a Comment