ឃាត់ខ្លួនយុវជនស្ទាវម្នាក់ ករណីចាប់រំលោភក្មេងស្រីអាយុ៨ឆ្នាំរហូតបានសម្រេច
យុវជនម្នាក់ ត្រូវនគរបាលឃាតខ្លួន ពីបទរំលោភ ក្មេងស្រីម្នាក់រហូតមានសម្រេច នៅចំណុចក្រោមផ្ទះជីដូន របស់ជនសង្ស័យ ក្នុងភូមិពុកយុក សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ក្រោយពីកើតហេតុ ក្មេងស្រី រងគ្រោះបានរត់ទៅប្រាប់អាណាព្យាបាល ទាំងស្រែកយំដោយការឈឺចាប់ ។
យុវជនសង្ស័យឈ្មោះ ធី ហុកលី ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅជាមួយជីដូនក្នុងភូមិ-ឃុំកើតហេតុ ចំណែកកុមារីរងគ្រោះ ឈ្មោះ ឡ. ម. ឡ អាយុ៨ឆ្នាំនៅក្នុងខេត្តកំពង់ធំ កុមារីជនរងគ្រោះ បានលេងនៅក្រោមផ្ទះរបស់ជនសង្ស័យ ចំណែកជនសង្ស័យ ស្របពេលដែលគ្មាននណាឃើញ ក៏បានធ្វើសកម្មភាព ចាប់ក្មេងស្រី ដែលទើបមានអាយុ ៨ឆ្នាំ រំលោភ រហូតបានសម្រេច។
យុវជនសង្ស័យឈ្មោះ ធី ហុកលី ភេទប្រុសអាយុ១៤ឆ្នាំ រស់នៅជាមួយជីដូនក្នុងភូមិ-ឃុំកើតហេតុ ចំណែកកុមារីរងគ្រោះ ឈ្មោះ ឡ. ម. ឡ អាយុ៨ឆ្នាំនៅក្នុងខេត្តកំពង់ធំ កុមារីជនរងគ្រោះ បានលេងនៅក្រោមផ្ទះរបស់ជនសង្ស័យ ចំណែកជនសង្ស័យ ស្របពេលដែលគ្មាននណាឃើញ ក៏បានធ្វើសកម្មភាព ចាប់ក្មេងស្រី ដែលទើបមានអាយុ ៨ឆ្នាំ រំលោភ រហូតបានសម្រេច។
យោងតាមសំដីរបស់ក្មេងជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានលួងលោម បោកបញ្ឆោតឲ្យខ្លួនទៅ លេងនៅក្រោមផ្ទះ ដោយមានការបាំង ដូចជា បន្ទប់ ក្រោមមកជនសង្ស័យបាន ចាប់ក្មេងស្រីរងគ្រោះ តែនាងបម្រើបម្រាស់ ស្រែក ហៅគេឯងឲ្យជួយ ដោយការឈឺចាប់ តែត្រូវបានជនសង្ស័យបិទមាត់ហើយគំរាមសំលាប់ចោល បើកាលណាហ៊ានស្រែក ឲ្យគេដឹង តែក្រោយពីជនសង្ស័យ ធ្វើសកម្មភាពហើយ ក្មេងស្រីរងគ្រោះ បានទៅប្រាប់យាយរបស់ខ្លួនទាំងមានឈាមប្រឡាក់ ហើយក៏បានប្តឹងសមត្ថកិច្ច។
ជនសង្ស័យឈ្មោះធី ហុកលី បានសារភាពថា បានចាប់នាងដាក់លើប៉ាវ អ៊ីក្រោមផ្ទះដែលមានក្រណាត់បាំងជុំវិញ រួចធ្វើសកម្មភាពរំលោភរហូតដល់ស៊ីជម្រៅ ពិតប្រាកដមែម ពីព្រោះតែរូបគេធ្លាប់បានដេកជាមួយសង្សារបស់គេបានចំនួន២ដងរួចមកហើយ កាលពីគេរស់នៅជាមួយឪពុករបស់គេនៅឯខេត្តកំពង់ឆ្នាំង ជនសង្ស័យ បានសារភាពទៀតថា បន្ទាប់ពីម្តាយបង្កើតគេបានស្លាប់បាត់ទៅ ឪពូកគេក៏យកប្រពន្ធទៀត ហើយនាំគ្នាទៅរកស៊ីនៅភ្នំពេញ ដោយផ្ញើរូបគេឲ្យនៅជាមួយនឹងលោកយាយ ខាងប្រពន្ធក្រោយរបស់ឪពុកគេ ដោយសារតែគេធ្លាប់បានរួមរក្ស នៅពេលឃើញកុមារីរងគ្រោះទៅលេងជាមួយ នឹងចង់ក៏ចាប់នាងរំលោភតែម្តងទៅ។
ក្រុមគ្រូពេទ្យជួយព្យាបាល និងចាក់ថ្នាំសន្លប់ដើម្បីដេរមុខរបួសឲ្យនាងករណីនេះ សមត្ថកិច្ចកំពុងតែចងក្រងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យមកកាន់សាលាតំបូងខេត្តកំពង់ធំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕
Post a Comment