នារីម៉ាស្សាដើរលេងយប់ ! ត្រូវក្មេងស្ទាវ១ក្រុម ចាប់យកទៅរំលោភបូក នៅក្នុងវត្ដឡើងសន្លប់…….
ភ្នំពេញ៖ ស្រ្តីម៉ាស្សាកោសជប់ម្នាក់ត្រូវបានជនសង្ស័យល្មោភកាមមានគ្នា៦នាក់ ចាប់រំលោភបានសម្រេចហើយប្លន់យកលុយនិងទូរស័ព្ទខណៈពេលដែលនារីរងគ្រោះកំពុងតែដើរតាមផ្លូវម្នាក់ឯង កាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺ ស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេសាប ក្នុងចេតិយវត្តប្រជុំសាគរ ហៅវត្តថ្មី ភូមិទី១ ក្រុមទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះមានឈ្មោះ នាង ស្រីនួន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរម៉ាស្សាកោសជប់ ស្នាក់នៅហាងម៉ាស្សាមេគង្គស្ពា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតនៅភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបាត់សំភារៈមួយចំនួនរួមមានទូរស័ព្ទដៃ មួយគ្រឿង ម៉ាក Iphone5 ពណ៌ស ចិញ្ចៀនមាស ១ជី នឹងប្រាក់ចំនួន២៥ដុល្លារ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា រូបនាងនិងមិត្តភក្ត្រ័ទាំងអស់៤នាក់ស្រី២នាក់ និងប្រុស២នាក់ ជាជនជាតិអូស្រាលី បានទៅអង្គុយហូបអីនៅក្បែរសណ្ឋាគារសុខា ខណៈពេលកំពុងតែហូបអីរួចហើយ មិត្តស្រីរបស់គេហើយនិងមិត្តប្រុសជាជនជាតិអូស្រ្តាលីម្នាក់ទៀត បាននាំគ្នាទៅផ្ទះមុន ដោយទុករូបគេហើយនឹងបុរសជាជនជាតិអូស្រ្តាលីម្នាក់ទៀត នៅទីនោះ ។
សមត្ថកិច្ចចុះទៅមើលកន្លែងកើតហេតុ
នារីរងគ្រោះបានបន្តថា ក្រោយមកនារីរងគ្រោះបានជូនបុរសជាជនជាតិអូស្រ្តាលីត្រឡប់ទៅផ្ទះដែលគាត់ស្នាក់នៅស្ថិតនៅក្បែងវត្តប្រជុំសាគរ ហៅវត្តថ្មី ហើយបុរសជាជនជាតិនោះ បានហៅនារីរងគ្រោះឲ្យឡើងទៅលើ ដើម្បីដេកជាមួយបុរសនោះ តែនារីរងគ្រោះបានប្រាប់ទៅបុរសនោះវិញថា នាងមិនដេកទេ នាងចង់ត្រឡប់ទៅផ្ទះវិញ ។ ក្រោយមកបុរសខាងលើ ក៏បានយល់ព្រមឲ្យនារីរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ ខណៈពេលដែលនារីរងគ្រោះបានដើរចេញពីផ្ទះបុរសខាងលើបន្តើរនិយាយទូរស័ព្ទបន្តើរ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន៦នាក់អង្គុយនៅជិតក្លោងទ្វារវត្តខាងលើ នៅពេលដែលនារីរងគ្រោះបានដើរហួសបានបន្តិច ស្រាប់តែជនសង្ស័យទាំង៦នាក់នោះ បានបំបែកគ្នាដើរចេញ ដោយអ្នកខ្លះដើរទៅអង្គុយលើសួរច្បារម្ខាង អ្នកខ្លះមានចំនួន៣នាក់ ដើរតាមក្រោយនាង ខណៈពេលដើរជិតដល់នាង ស្រាប់តែមានជនសង្ស័យម្នាក់ បានយកដំបងមកឆក់ពីក្រោយខ្នងនារីរងគ្រោះ បណ្តាលឲ្យទន់ជើង ហើយជនសង្ស័យម្នាក់ បានឆក់កយកទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូនហ្វាយ បាននាំគ្នារត់គេចខ្លួនបាត់អស់ ។

Post a Comment