បើសិនជាអ្នកឈប់ញ៉ាំស្ករ ! តើនឹងមានរឿងអ្វីកើតឡើង ?
ជាមធ្យមមនុស្សយើងបានទទួលយ៉ាងហោចណាស់ក៏កាល់ឡូរីចំនួន ៣០០គីឡូស៊ូលពីជាតិស្ករដែរក្នុងមួយថ្ងៃៗ។
ស្ករអាចធ្វើឲ្យម្ហូបនិងភេសជ្ជៈកាន់តែមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏មានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់ៗដែលអ្នកនឹងទទួលបានបើសិនជាអ្នកឈប់ពិសាស្ករ៖
១. ស្រកទម្ងន់
ស្ករមានសារជាតិមួយដែលអាចធ្វើឱ្យអ្នកញាំអ្វីៗលើសកម្រិតបាន។ ហើយស្ករក៏បានធ្វើឲ្យលំពែងបង្កើតនូវអាំងស៊ុយលីន និងអ័រម៉ូនមួយចំនួនទៀតច្រើនហួសហេតុរហូតមានការប៉ះពាល់ដល់ការរក្សាទម្ងន់ និងការរំលាយអាហារផងដែរ។ នៅពេលដែលអ្នកឈប់ញ៊ាំស្ករ នោះការរំលាយអាហាររបស់អ្នកនឹងមានដំណើរការរលូនជាងមុន ដូច្នេះអ្នកអាចរក្សាទម្ងន់ក្នុងកម្រិតល្អបានហើយ។
២. គេងបានស្រួលជាងមុន
ការធ្លាក់ជាតិស្ករអាចធ្វើឱ្យអ្នកមិនមានអារម្មណ៍ងងុយគេងនៅពេលថ្ងៃនោះទេ។ ហើយលើសពីនេះទៅទៀត ស្ករអាចធ្វើឲ្យអោយអរម៉ូន cortisol ដែលជាអរម៉ូនមួយដែលរំខានដល់ការគេងលក់ មានការបញ្ចេញមកក្រៅច្រើនផងដែរ។ ដូច្នេះបានសេចក្តីថា នៅពេលដែលអ្នកឈប់ញាំស្ករ អ្នកនឹងមិនងងុយអំឡុងពេលថ្ងៃហើយនឹងគេងលក់ក្នុងពេលយប់យ៉ាងស្រួលទៀតផង។
៣. កាន់តែមានកម្លាំងជាងមុន
ស្ករអាចផ្ដល់កម្លាំងដល់អ្នកបាន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា បើសិនជាអ្នកឈប់ញាំស្ករធម្មតា អ្នកនឹងអាចមានថាមពលកាន់តែច្រើនជាងពេលដែលអ្នកញាំស្ករទៅវិញ។ អ្នកអាចជំនួសជាតិស្ករធម្មតានេះបានដោយស្ករសិប្បនិម្មិតវិញ ព្រោះស្ករប្រភេទនេះនឹងផ្ដល់កម្លាំងឲ្យអ្នកដូចស្ករធម្មតាដែរ។ ហើយនៅពេលដែលអ្នកអស់ជាតិស្ករវិញ អ្នកនឹងមិនមានអារម្មណ៍ហត់ខ្លាំងដូចអ្នកដែលញាំស្ករទូទៅនោះទេ។
៤. អាចជួយសន្សំសំចៃប្រាក់
ការឈប់ញាំស្ករអាចជួយសន្សំសំចៃប្រាក់ឲ្យអ្នកបាន ព្រោះតែអ្នកមិនត្រូវការចំណាយប្រាក់ទៅលើគ្រឿងចំណីណាផ្អែមៗ ដូចជានំ ឬក៏ភេសជ្ជៈនោះទេ។ ដូច្នេះអ្នកនឹងអាចកាត់ការចំណាយមួយផ្នែក នៅក្នុងការចំណាយប្រចាំថ្ងៃរបស់អ្នកបានហើយដោយគ្រាន់តែឈប់ញាំស្ករប៉ណ្ណោះ។
៥. កាត់ភាគរយនៃការកើតជំងឺ
ជំងឺហឺត ជំងឺបេះដូង ជំងឺមហារីកនិងជំងឺជាច្រើនទៀតអាចបណ្តាលមកពីការរលាករ៉ាំរ៉ៃក្នុងរាងកាយ ហើយចំណីអាហារដែលសម្បូរទៅដោយជាតិស្ករគឺជាមូលហេតុមួយនៃការរលាកនៅក្នុងរាងកាយ។ នៅពេលដែលអ្នកកាត់ផ្ដាច់ជាតិស្ករ ភាគរយនៃការកើតជំងឺជាច្រើននឹងត្រូវបានកាត់បន្ថយផងដែរ។
៦. បេះដូងមានសុខភាពល្អ
ជាតិស្ករធ្វើឲ្យកម្រិតអរម៉ូនអាំងស៊ុយលីនមានការកើនឡើង ដូច្នេះហើយទើបសម្ពាធឈាមនិងចង្វាក់បេះដូងរបស់អ្នកមានការកើនឡើងដូចគ្នាដែរ។ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ក្រោយពីឈប់ញាំស្ករ ចង្វាក់បេះដូងនិងសម្ពាធឈាមរបស់អ្នកនឹងស្ថិតនៅកម្រិតមួយដែលត្រឹមត្រូវ។ ហើយលើសពីនេះទៅទៀតអ្នកអាចនឹងមានការថយចុះនៃកម្រិតកូលេស្តេរ៉ុលដែលមិនល្អពីបេះដូងផងដែរ។
៧. មានអារម្មណ៍ល្អជាងមុន
ស្ករមានទំនាក់ទំនងជាមួយសុខភាពផ្លូវចិត្តរបស់មនុស្សផងដែរ។ ស្ករអាចធ្វើឲ្យមានការរាំងស្ទះដល់កំណើននៃអរម៉ូនមួយដែលទាក់ទងទៅនឹងខួរក្បាលរបស់មនុស្ស។ ដូច្នេះបន្ទាប់ពីឈប់ញាំស្ករអស់រយៈពេល ២ឬ៣សប្តាហ៍ អ្នកនឹងឃើញខ្លួនអ្នកមានអារម្មណ៍រីករាយជាងមុនមិនខាន៕
Post a Comment