សូមបព្ចាប់មេត្តា ទំលាប់អាក្រក់ទាំងអស់នេះជាបន្ទាន់ ប្រសិនបើបងប្អូនមិនចង់បំផ្លាញក្រលៀនរបស់ប្អូនប្អូន ព្រោះវាអាចបណ្តាលអោយ...
ក្រលៀនរបស់យើងមានរាងដូចជាសរីរាង្គគ្រាប់សណ្តែកស្ថិតនៅបញ្រ្ចាស់ នឹង សាច់ដុំខ្នង ផែ្នកខាងលើ នៃសរីរាង្គពោះ ។ ផែ្នកនីមួយៗស្ថិតនៅម្ខាងៗនៃ ឆ្អឹងខ្នង ។ ក្រលៀនជាសរីរាង្គមានសារៈសំខាន់ណាស់ ដែលមានតួនាទីចំរស់ជាតិ ពុល និង ទឹកលើសកំរិតពីសារពាង្គកាយរបស់យើង ។ មានមនុស្សជាច្រើន ដែលមិនយកចិត្តទុកដាក់ពីការថែរក្សាក្រលៀន ។ ប្រសិនបើយើងមិនថែរក្សា វា ពីឥឡូវនោះ ទេ ។ ប្រាកដណាស់ យើង នឹង មានការសោកស្តាយក្នុងពេលឆាប់ ៗ ៕ ដូចនេះ យើងនឹងបង្ហាញអ្នកអំពី ទំលាប់សាមញ្ញធម្មតាប្រចាំថ្ងៃ ដែលបំផ្លាញក្រលៀនរបស់អ្នក ។
ខាងក្រោមនេះគឺជាទម្លាប់អាក្រក់ទាំង ៨ ដែលមនុស្សភាគច្រើនតែងតែធ្វើជាប្រចាំ ហើយវាកំពុងតែបំផ្លាញតម្រងនោមរបស់អ្នកទាំងអស់គ្នាដោយមិនដឹង ខ្លួនឡើយ៖
- ទំលាប់ទី១៖ ការទទួលទានទឹកមិនគ្រប់គ្រាន់
ប្រសិនបើអ្នកទទួលទានទឹកមិនគ្រប់គ្រាន់ទេ វានឹងធ្វើឱ្យក្រលៀនរបស់អ្នកមាន ហានិភ័យគ្រោះថ្នាក់ ពីព្រោះតួនាទីចំបងរបស់ក្រលៀន គឺបង្ហូរកាកសំណល់ រំលាយអាហារចេញ ពីរាងកាយ និង ធ្វើឱ្យមានតុល្យភាពនៃការបងើ្កតគ្រាប់ ឈាមក្រហមក្នុងរាងកាយរបស់យើង ។ នៅពេលអ្នកទទួលទានទឹកមិនគ្រប់ គ្រាន់សំរាប់ដំនើរការនេះទេ វានឹងនាំឱ្យមានការប្រមូលផ្តុំជាតិពុល ជាច្រើន ក្នុង រាងកាយ ។
- ទំលាប់ទី 2៖ ពន្យារពេលបត់ជើងតូច
ការបត់ជើងបានទៀងពេលត្រឹមត្រូវ គឺជាការថែរក្សាសុខភាពក្រលៀន យ៉ាង មានប្រសិទ្ធិភាព ។ នៅពេលដែលយើងទប់នោមវា នឹង បង្កើតបញ្ហាជាច្រើន ដូច ជា បងើ្កនចំនួនសម្ពាធទឹកនោមក្នុងក្រលៀន នាំឱ្យមានគ្រោះថ្នាក់ដល់ក្រលៀន និង ខូចតំរង់នោម ។
- ទំលាប់ទី 3៖ ការបរិភោគ(ប្រើប្រាស់)អំបិល ច្រើន(>៥ក្រាម)
អំបិលមានផ្ទុកនៅសារធាតុសូដ្យូម ច្រើន ហើយភាគច្រើននៃកំរិតសូដ្យូម ដែលយើងទទួលទាន ត្រូវបានបញេ្ចញមកក្រៅ ដែលបង្កគ្រោះថ្នាក់ដល់ ក្រលៀន នៅពេលប្រើប្រាស់អំបិលលើសកំរិត ។
- ទំលាប់ទី 4៖ ការប្រើប្រាស់ជាតិអាល់កុល(គ្រឿងស្រវឹង)ច្រើន (>10 ក្រាម)
ជាតិអាល់កុល ជាជាតិពុលប៉ះពាល់ខ្លាំង ដល់ក្រលៀន និង ថ្លើម ។ ការប្រើ ប្រាស់ ជាតិអាល់កុលក្នុងកំរិតខ្ពស់ បង្កឲកើតមានអាសីុតអុយរិចក្នុងកោសិកា ញៀផ្រូនក្រលៀន ៕
- ទំលាប់ទី 5៖ ការបរិភោគអាហារមានជាតិប្រូតេអីនខ្ពស់ (ទំ ងន់១កីឡូក្រាម ត្រូវការ 0,8 ក្រាម ប្រូតេអីន)
តាមធម្មតា ការបរិភោគអាហារសំបូរជាតិប្រូតេអីនច្រើន (ត្រី , សាច់ , ទឹកដោះ គោ , ប្រូម៉ាត,,,) គឺធ្វើឲរាងកាយមានសុខភាពមាំមួនល្អ បន្តែ សូមកុំបរិភោគលើ ស កំរិត ។ ជាតិប្រូតេអីនច្រើន បង្កើនការផ្ទុកប្រតិកម្មគីមីរំលាយអាហារ ហើយអាចបំផ្លាក្រលៀនក្នុងរយៈពេលយូរ ។
- ទំលាប់ទី ៦៖ ការប្រើប្រាស់ជាតិកាហ្វេអីនលើសកំរិត
សារធាតុកាហ្វេអីន មានផ្ទុកច្រើននៅក្នុងសូកូឡា , ភេសជ្ជៈ ដូចជា កាហេ្វ , ភេសជ្ជៈប៉ូវកំលំាង,,,អាចបង្កឲមានលើសសំពាធឈាម ក៏ជាហេតុនាំឲមាន ភាព គ្រោះថ្នាក់ដល់ក្រលៀនផងដែរ ។
- ទំលាប់ទី ៧៖ ការជក់បារី
ការជក់បារី បង្កើនការលើសសំពាធឈាម និង ជំងឺបេះដូង ។លើសពីនេះទៅទៀត គឺបន្ថយនូវលំហូរនៃឈាម និង ធ្វើឲសរសៃឈាមរួមតូច នៅក្នុងក្រលៀន ។ វាបង្កឲខូចតួនាទីរបស់ក្រលៀនយ៉ាងឆាប់រហស់ ហើយអាច នឹងកើតជំងឺផ្សេងៗ ។
- ទំលាប់ទី ៨៖ ការទទួលទានថ្នាំបំបាត់ការឈឺចាប់ជាប្រចាំ
ការទទួលទានថ្នាំបំបាត់ការឈឺចាប់សំរាប់ការឈឺចាប់ តិចតួច វាមិនល្អឡើយ សំរាប់ក្រលៀន ។
អ្នកជំនាញ វេជ្ជសាស្រ្តព្រមានថាការទទួលទានថ្នាំគ្រាប់បំ បាត់ ការ ឈឺចាប់ ជាប្រចាំ នឹងធ្វើឲចុះឈាម និង ធ្វើឲតួនាទីរបស់ក្រលៀនចុះ ខ្សោយ ។
សូមទស្សានាវីដេអូខាងក្រោម៖
រៀបរាងបកប្រែ និង កែសំរួលដោយ
វេជ្ជៈបណ្ឌិត ជំងឺទូរទៅ និង ឯកទេសបេះដូងៈ ព្រុំ សន្តិភាព
ប្រភពៈ www.healthveins.com.
Post a Comment