មិននឹកស្មានថា ឃុយ ម៉ីហៀង ច្រៀងបទ «មាតាដៃមួយរយ» ពិរោះដល់ម្លឹង (មានវីដេអូ)



ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ កម្មវិធី The Voice Kids Cambodia រដូវកាលទី១ទៅ ទោះជាមិនបានជ័យលាភី ក៏កុមារី ឃុយ ម៉ីហៀងនៅតែទទួលបានប្រជាប្រិយភាព យ៉ាងច្រើនពីទស្សនិកជន ទូទាំងប្រទេស។





តាមរយះហេ្វកប៊ុករបស់ប្អូនស្រីបានបង្ហោះសារថា៖ អរគុណ ពុកម៉ែបងប្អូន ដែរស្រលាញ់ហើយគាំទ្រនាងខ្ញុំ ហើយបានចូលរួុមជាមួុយនិងបុណ្យកឋិនទានរបស់នាងខ្ញុំផងដែរ ។ សូមពុកម៉ែបងប្អូន អនុមោទនា ចំណែក បុណ្យស្មើៗ គ្នា សូមអនុមោទនាបុណ្យ!!!


ចង់ដឹងថា ម៉ីហៀង ច្រៀងពិរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖ 








អុញនោះ! សូម្បីតែ ចំរើន សុភ័ក្រ ក៏និយាយពី ពេជ្រ ថៃ បែបនេះដែរ!


អតីតបេក្ខភាព នៅក្នុងការប្រលងចម្រៀង The Voice Cambodia កញ្ញា ចំរើន សុភ័ក្រ ប៉ះជាមួយនឹងកុមារ ពេជ្រ ថៃ ដែលជាម្ចាស់ពានរង្វាន់The Voice Kids Cambodia បានធ្វើឲ្យកញ្ញាចំរើន សុភ័ក្រ ទប់ចិត្តពុំបានក៏បញ្ចេញ នូវសារមួយ ដែលនិយាយពីពេជ្រ ថៃ។
ជាការពិតណាស់ ក្រោយពីពេជ្រ ថៃ ជាម្ចាស់ពានរង្វាន់ The Voice Kids Cambodia ឃើញថា ទទួលបាននូវប្រជាប្រិយភាពកាន់តែខ្លាំងឡើង ជាមួយនឹង ភាពក្រមិចក្រមើម បូករួមនិងការនិយាយស្តីគោរព ចាស់ទុំនោះ។
ក្នុងនោះផងដែរ កញ្ញា រូបស្រស់ចំរើន សុភ័ក្រ ក៏បានបញ្ចេញ រូបភាពមួយសន្លឹក ជាមួយនឹងឃ្លាដ៏ខ្លីមួយថា «ក្មេងល្អចូលចិត្តធ្វើឲ្យគេសប្បាយ» ។
មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ក៏បញ្ជាក់មួយឃ្លាទៀតថា «គាត់ចេះគោរពចាស់ទុំណាស់» ដោយសាតែហេតុទាំងនេះ ហើយទើបមានប្រិយមិត្តជាច្រើន ស្រលាញ់ និងគាំទ្រពេជ្រ ថៃ យ៉ាងដូច្នោះ សូម្បីតែចំរើន សុភ័ក្រ ក៏និយាយពីពេជ្រ ថៃ ដែរ៕  




សូមទស្សនារូបភាព ខាងក្រោមនេះទាំងអស់គ្នា៖




ប្រភព៖khmerload



អត្តទាក់ទង

ហេតុអ្វីនំាគ្នារីះគន់គាត់ច្រើនម្លេះ! គ្រាន់តែគាត់ឈ្នះការប្រកួត ប៉ន្កែបើប្រឡេកមើលប្រវិត្តគាត់វីញ ពិតជាអាណិតណាស់! សូមជួយលើកទឹកគាត់ផងមិនគួរនំាគ្នាបង្អប់គាត់ទេ



ជីវិតខ្ញុំធំឡើងដឹងក្ដី នៅជាមួយយាយតា ហៅយាយថា (ម៉ែចាស់) នៅតូចខំជញ្ជក់ដោះស្វិតរបស់យាយ (ម៉ែចាស់) ដើម្បីរស់។ នៅតូចល្មមតាស្លាប់បាត់ តែទោះយ៉ាងណា យាយនៅតែតស៊ូចិញ្ចឹមខ្ញុំ និងបងប្រុសឲ្យធំដឹងក្ដី បានរៀនសូត្រ។ 
នៅឆ្នាំ២០០២ (ម៉ែចាស់) បានបញ្ចាំស្រែមួយដើម្បីយកលុយមកបំបួសខ្ញុំ។ ឆ្នាំ២០០៣ ជីវិតផ្សងព្រេងរបស់ខ្ញុំ ត្រូវឃ្លាតចេញពីម៉ែចាស់ និងបងប្រុស ដោយមានលុយត្រឹមតែ៧០០០រៀល ដែលពួកគាត់បានពី ការស៊ីឈ្នួល ច្រូតស្រូវឲ្យគេ ដើម្បីបានឲ្យខ្ញុំចេញមករៀនភាសាបាលី។ ជាអកុសល (ម៉ែចាស់) ខ្ញុំត្រូវមច្ចុរាជ មកផ្ដាច់សង្ខារ ក្នុងឆ្នាំ២០១២ ទាំងដែលគោលដៅជីវិតខ្ញុំជិតដល់។ ក្ដីសង្ឃឹមថានឹងបានសងគុណគាត់ក៏ត្រូវខកខានរហូតមក😓

ស្មេរនេះគ្រាន់តែខ្ញុំគិតថាជីវិតខ្ញុំ និងប្អូនប្រុសស្រដៀងគ្នា ម្ដាយឪពុកចេញទៅធ្វើការអស់រយៈពេល២៥ឆ្នាំ គឺគាត់ដាច់ទឹកដោះភ្លាម ម្ដាយឪពុកទៅចោលភ្លែត។ ដឹងក្ដីឡើង ឃើញតែយាយ ក៏យកយាយធ្វើម៉ែ។
សូមអ្នកដែលបានទាក់ទងជាមួយប្អូនប្រុសជួយប្រាប់គាត់ផង ខ្ញុំនឹងចេញថ្លៃសម្លៀកបំពាក់គាត់ ក្នុងវគ្គក្រោយមួយកំប្លេ ទោះអស់ថ្លៃប៉ុណ្ណាក៏ដោយ ឲ្យតែគាត់ស្លៀកពាក់មើលទៅលេចធ្លោនៅលើឆាកប្រឡង។
សូមឲ្យប្អូនប្រុសជោគជ័យក្នុងឆាកជីវិត។






សូមទស្សនាវីដេអូទំាងអស់គ្នា៖





ប្រភព៖Chhouk

No comments