មិននឹកស្មាន! ជីអង្កាមតូចតែស្លឹកទេ តែជាឱសថអាចដែលព្យាបាលជំងឺច្រើនមុខ! ចែកគ្នាទុកជាចំណេះដឹងផង!
ស្លឹកជីអង្កាមស្រស់ គឺជាអត្ថប្រយោជន៍ ពីធម្មជាតិ ដែលធ្វើឲ្យ មានសុខភាពល្អ។ ហើយនៅក្នុងអត្ថបទមួយនេះ នឹងបកស្រាយប្រាប់ពីសារ:ប្រយោជន៍របស់ ជីអង្កាម ចំពោះសុខភាព៖
១. ជៀសឆ្ងាយពីបញ្ហាក្រពះ និង បំបាត់ហើម ឬឆ្អល់ពោះ
ជីអង្កាម ត្រូវបានគេស្គាល់ថា អាចយកមកប្រើសម្រាប់ព្យាបាល ប្រភេទជំងឺ ដែលទាក់ទងនឹងបញ្ហាក្រពះ ពោះវៀន និង ការឈឺចាប់ពេលមករដូវជាដើម ។ ប៉ុន្តែភ័ស្តុតាង តាមផ្នែកវិទ្យាសាស្រ្ត បានបង្ហាញឲ្យឃើញថា ភាគច្រើនវាត្រូវបានយកទៅប្រើ សម្រាប់ព្យាបាល ជម្ងឺរលាកពោះវៀន (IBs) ។ រោគសញ្ញាទូទៅនៃ IBs ត្រូវបានកាត់បន្ថយ និងបន្ថយការឈឺចាប់ ដែលបានសម្រួលដោយ ជីអង្កាម ។
២. បន្ថយអាការៈតឹងច្រមុះ និងផ្តាសសាយ
ជាការពិតណាស់ អាការ:តឹងច្រមុះ គឺជារឿងធម្មតាមួយ ដែលបណ្ដាលមកពី ជម្ងឺផ្ដាសាយ និងប្រតិកម្មអាឡែហ្ស៊ី ហើយជាទូទៅតែងតែកើតមាន ចំពោះកុមារ និងមនុស្សពេញវ័យដូចគ្នា ដោយសារតែ ក្នុងជីអង្កាម មានផ្ទុកនូវសារជាតិ មេនតុល ដែលមានជាតិ ត្រជាក់ប្រហើរ។ ជាងនេះទៅទៀត ជាតិមេនតុលនេះ គឺជាធាតុដ៏សំខាន់ នៅក្នុងថ្នាំផ្តាសាយ និងអាឡែហ្ស៊ី មួយចំនួនផងដែរ។ អ្នកអាចស្រូបយកក្លិន ដ៏ប្រហើរ របស់វា ដើម្បីបំបាត់ការតឹងច្រមុះ។
៣. ជួយក្នុងការរំលាយអាហារ និង ជួយសម្រកទម្ងន់
ជីអង្កាម មិនគ្រាន់តែមានសារ:ប្រយោជន៍ ជួយកាត់បន្ថយបញ្ហាក្រពះនោះទេ ប៉ុន្តែវាក៏ជួយជំរុញលំហូរ ទឹកប្រមាត់។ ជាពិសេស ការបន្ថែមជីអង្កាមចូលទៅ ក្នុងតែ វានឹងជួយជំរុញ ដល់ការរំលាយអាហារ បានយ៉ាងឆាប់រហ័ស។
៤. សុខភាពស្បែក និងភាពជ្រីវជ្រួញលើផ្ទៃមុខ
ជីអង្កាម គឺជាឱសថ ដែលត្រូវបានគេប្រើធ្វើជាក្រែម យូរយារណាស់មកហើយ ។ ក្រែមជីអង្កាម ក៏ត្រូវបានប្រើ សំរាប់ព្យាបាល ជំងឺបន្ទាលត្រអាក និងកន្ទួល ផងដែរ។ វាមិនត្រឹមតែមានប្រសិទ្ធភាព ចំពោះស្បែកនោះទេ ក៏អាចបង្ការ កុំឲ្យកើតមាន បញ្ហាស្បែក ផងដែរ។
៥. ប្រមូលអារមណ្ម៍បានល្អ
ការសិក្សាមួយ ឲ្យដឹងថា ជីអង្កាមមានទំនាក់ទំនង ជាមួយនឹង ការចងចាំ។ ជាញឹកញាប់ នៅពេលដែលអ្នក ដកដង្ហើមចូល ជាមួយនឹងក្ចិនដ៏ប្រហើរ របស់ ជីអង្កាម វានឹងជួយបង្កើនសមត្ថភាព នៃការចងចាំ និងការផ្ដោតអារម្មណ៍បានល្អ ទៀតផង។
៦. ជួយកាត់បន្ថយ ជម្ងឺរបេង
តើអ្នកដឹងទេ ជីអង្កាមមាន លក្ខណៈសម្បត្តិប្រឆាំង នឹងការរលាក ដែលវាជួយឲ្យ អ្នកដែលមានជម្ងឺរបេង មានភាពប្រសើរឡើង។ ការសិក្សាបានបង្ហាញដែរថា ការស្រូបយកក្លិន ប្រេងជីអង្កាម អាចជួយក្នុងការទប់ស្កាត់ ការកើតមានឡើងវិញ នៃជម្ងឺនេះ។
៧- ការពារប្រឆាំងនឹងមហារីក និង ដុំសាច់
ជាក់ស្ដែង ជីអង្កាម មិនត្រឹមតែមានសារ:ប្រយោជន៍ ជួយការពារ និងព្យាបាលរោគពោះវៀន ប៉ុណ្ណោះទេ តែក៏ជួយការពារប្រឆាំងនឹង មហារីកសួត ស្បែក និងពោះវៀនធំ ផងដែរ តាមរយ:សារជាតិមានក្នុងជីអង្កាម។
៨. ផ្ដល់ការថែទាំមាត់ធ្មេញ និងបំបាត់ក្លិនមាត់
ជីអង្កាម ជាធាតុផ្សំសកម្មនៅក្នុងផលិតផលប្រើប្រាស់សម្រាប់ ធ្មេញបំផុត។ វត្តមាននៃ ជីអង្កាម ក្នុងសុខភាព មាត់ វាជួយ ការពារការពុកធ្មេញ និង ធ្វើឲ្យខ្យល់ដកដង្ហើមបុរិសុទ្ធ ។
៩. ព្យាបាលអាការ:ឈឺក្បាល
ប្រេងជីអង្កាម មានប្រសិទ្ធភាពដ៏អស្ចារ្យក្នុង ការព្យាបាលអាការ:ឈឺក្បាល ។ ដោយគ្រាន់តែ យកប្រេង ទៅម៉ាស្សា នៅលើថ្ងាស និង សៀតផ្កា អ្នកនឹងមានអារម្មណ៍ធូរស្រាល និង ស្រស់ស្រាយឡើងវិញ ។ ពិសេសនោះ អ្នកអាចស្រូបក្លិនវាបាន ដែលនឹងទទួលបាននូវលទ្ធផល ដ៏មានប្រសិទ្ធភាព ។
១០. កាត់បន្ថយការឈឺសាច់ដុំ
ការឈឺសាច់ដុំ គឺ បញ្ហាទូទៅមួយផ្សេងទៀត របស់មនុស្សគ្រប់វ័យ។ ហើយជាមួយគ្នានេះ អ្នកអាចម៉ាស្សាប្រេងជីអង្កាម នៅកន្លែងដែលមានការឈឺចាប់សាច់ដុំ ពីព្រោះវា មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពឈឺចាប់ ។ ជម្រើសម៉្យាងទៀត អ្នកអាចបន្ថែមបន្តក់ដំណក់ ប្រេងជីអង្កាម មួយចំនួន ចូលទៅក្នុងទឹកសម្រាប់ងូត ដើម្បីបន្ថយការឈឺចាប់បាន ដោយខ្លួនឯង ។
ប្រភព៖khmerload
អត្តបទបន្ថែម៖
ជីអង្កាមមានអត្ថប្រយោជន៍ព្យាបាលមហារីក?
សារជាតិដែលចម្រាញ់ ចេញពីស្លឹកជីរអង្កាម គឺវាអាចព្យាបាលមហារីក ដោយវិធីបំផ្លាញ សរសៃឈាមចិញ្ចឹមដុំគីស នេះបើតាមក្រុមស្រាវជ្រាវ នៅសកលវិទ្យាល័យSalford(អង់គ្លេស)។
ក្នុងនោះ វាជួយការពារ សរសៃឈាម អោយដំណើរការល្អ ជាពិសេស វាជួយបង្ការ ជម្ងឺ កោសិកាមហារីកសួត និងសុដន់ផងដែរ៕
ប្រភព៖viberadio
ជីរអង្កាមត្រូវបានគេយកទៅផ្សំជាមួយថ្នាំព្យាបាលជំងឺមហារីក
ស្លឹកជីរអង្កាមត្រូវបានគេស្គាល់ថាមានគុណសម្បត្តិជាយូរមកហើយចំពោះសុខភាព ព្រោះវាសម្បូរដោយ សារធាតុប្រឆាំងអុកស៊ីដកម្មខ្ពស់ ដោយឡែកវាក៏ជាជម្រើសមួយក្នុងការយកមកផ្សំជាមួយអាហារផ្សេងៗក្នុងតំបន់អាស៊ីដ៏សម្បូរបែប ។ ក្រៅពីរសជាតិនិងក្លិនដ៏ពិសេសនេះហើយស្លឹកជីរអង្កាមឥឡូវនេះត្រូវបានគេយកមកផ្សំក្នុងថ្នាំព្យាបាលជំងឺមហារីកថែមទៀតផង ។
តាមការសិក្សាថ្មីៗពីអ្នកវិទ្យាសាស្ត្រមួយក្រុមមកពីសាកលវិទ្យាល័យ Central Institute of Medical and Aromatic Plants បានឲ្យដឹងថាស្លឹកជីរអង្កាមមានសារធាតុពិសេសអាចយកមកផ្សំជាមួយថ្នាំព្យាបាលជំងឺមហារីកផ្សេងៗបាន ។
សារធាតុ L-menthol ដែលចម្រាញ់យកមកពីរុក្ខជាតិពូជ Mentha នេះអាចធ្វើការសម្លាប់កោសិកាមហារីកពោះវៀន និង កោសិកាជំងឺមហារីកមួយចំនួន ។ សារធាតុនេះអាចធ្វើការទប់ស្កាត់កោសិកាជំងឺមហារីកមិនឲ្យរីករាលដាល និង ឆ្លងទៅកាន់សរីរាង្គផ្សេងៗក្នុងរាងកាយ ។
បើតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងទៀតថាគេអាចទាញយកសារធាតុ L-Menthol ពីរុក្ខជាតិបានដោយមិនចាំបាច់ចំណាយថវិកាច្រើនហើយវាក៏មិនធ្វើឲ្យប៉ះពាក់រុក្ខជាតិប្រភេទនេះទេ ៕
Post a Comment