ស្រវឹងស្រឿងៗស្រាប់តែមានអារម្មណ៏ផ្លូវភេទ ឃើញគេចោមពុងបោកខោ អាវ ចាប់រំលោភទាល់តែបានសម្រេច
បាត់ដំបង ៖ នារីរងគ្រោះម្នាក់ ត្រូវបានបុរសល្មោភតណ្ហាល្បួងចាប់រំលោភរហូតបានសម្រេចនៅក្បែរគុម្ពចេក ជិតជង្រុកស្រូវ ខណៈដែលបុរសរូបនេះត្រឡប់មកពីស៊ីការរាងស្រវឹងស្រឿងៗ ហើយឃើញនាងកំពុងអង្គុយចោមពុង បោកខោ អាវតែម្នាក់ឯង ក៏កើតអារម្មណ៍ ទើបដើរទៅបបួល និងចាប់នាងរំលោភតែម្តង។
យោងតាមពាក្យបណ្តឹងរបស់បុរសដែលត្រូវជាឪពុកនារីរងគ្រោះ ឈ្មោះ ហួន យ៉ុន អាយុ ៦០ឆ្នាំ រស់នៅក្រុមទី១០ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើការចោទប្រកាន់ទៅលើយុវជនម្នាក់ឈ្មោះ រាជ លីន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្រុមទី១១ ភូមិ ឃុំ ជាមួយគ្នា ដែលបានចាប់រំលោភទៅលើកូនស្រីរបស់គាត់ ឈ្មោះ ម.ស.ខ អាយុ១៧ឆ្នាំ ម៉ោង១២ និង ៣០ នាទី ថ្ងៃត្រង់ នៅខាងក្រោយផ្ទះរបស់គាត់តែម្តង។
លោក មួរ ឡាន អធិការរងនៃអធិការដ្ឋាន នគរបាលស្រុកសង្កែ បានលើកឡើងថា ក្រោយពីបានទទួលពាក្យបណ្តឹង រួចមក លោកក៏បានធ្វើការទំនាក់ទំនង និងបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា ដើម្បីចុះឃាត់ខ្លួនយុវជនដែលជាជនសង្ស័យខាងលើ គឺធ្វើឡើងនៅ ដើម្បីនាំយកមកសាកសួរនៅអធិការដ្ឋាន។
តាមចម្លើយសារភាព ជនសង្ស័យបាននិយាយរៀបរាប់ថា នៅមុនពេលកើតហេតុគឺខ្លួនមានសភាពស្រវឹងស្រឿងៗទៅហើយ ដោយសារតែផ្ទះរបស់ខ្លួននៅជិតនឹងផ្ទះរបស់នារីរងគ្រោះ គឺពេលនោះខ្លួនបានឃើញនាងស្លៀកសារុងចោមពុង អង្គុយបោកខោ អាវ នៅខាងក្រោយផ្ទះក្បែរមាត់ស្រះទឹក ទើបខ្លួនក៏បានដើរទៅអង្គុយក្បែរ ហើយបានឱបថើបនាង តែពេលនោះនាងក៏បានរើបម្រាស់ ឯខ្លួនក៏បានដើរទៅផ្ទះវិញ។
ក្នុងរយៈពេលប្រមាណ៣០នាទីក្រោយមក ខ្លួនក៏បានទូរស័ព្ទទៅនាងហើយបានប្រាប់នាងថាឲ្យដើរមកក្បែរជង្រុកស្រូវមួយភ្លែត ដែលមានគុម្ពចេកច្រើន ព្រោះខ្លួនមានការនិយាយប្រាប់រឿងមួយចាំបាច់។ ពេលនោះនាងក៏បានដើរមកមែនទាំងស្លៀកសារុងចោមពុងផង ទើបខ្លួនក៏បានចាប់នាងផ្តួលនៅក្បែរគុម្ពចេក ហើយក៏ចាប់ផ្តើមរួមភេទជាមួយនាង រហូតបានសម្រេច ទើបត្រឡប់ទៅផ្ទះវិញ ឯនាងក៏បានទៅបោកខោ អាវជាធម្មតា តែក្រោយមកក៏ស្រាប់តែត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនតែម្តង។
បើយោងតាមប្រភពក្រៅផ្លូវការ បាននិយាយថា ក្នុងគ្រួសារនេះ តាំងពីឪពុកដល់កូនស្រីគឺមានរោគឆ្កួតស្នួរ ដោយបច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ រៀបចំសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តហើយ ក្នុងការចាត់វិធានការតាមផ្លូវច្បាប់៕
Post a Comment