ជួយស៊ែរម្នាក់មួយដើម្បីជួយសង្រ្គោះជីវីតមនុស្ស!រកឃើញប្រហិតត្រីស្លាតនៅផ្សារច្បារអំពៅ មានផ្ទុកសារធាតុគីមីគ្រោះថ្នាក់!ជួយចែករំលែកអោយបងប្អូនស្រុកស្រែបានដឹងផង
មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី នៅខណ្ឌច្បារអំពៅ បានរកឃើញប្រហិតត្រីស្លាត ១០គីឡូក្រាមដែលលក់នៅផ្សារបន្លែច្បារអំពៅ មានផ្ទុកសារធាតុបូរ៉ាក់។
ការរកឃើញ ធ្វើឡើងអំឡុងពេលសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារតាមផ្ទះ ម៉ាត ផ្សារច្បារអំពៅ ផ្សារបន្លែច្បារអំពៅ និងផ្សារព្រែកឯង សាលាប៊ែលធីសាខាច្បារអំពៅ ក្នុងខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី៩ ខែតុលានេះ។
ប្រហិតត្រីស្លាតទាំង ១០គីឡូក្រាម ត្រូវបានដកហូត យកទៅរក្សាទុកដើម្បីដុតកម្ទេចចោល។ បើតាមប្រភពពីអាជីវករ បានឲ្យដឹងថា ប្រហិតត្រីស្លាតនេះ ត្រូវបាននាំយកមកពីអ្នកលឿង។
ម្ហូបអាហារមួយចំនួនទៀត ដែលទទួលការត្រួតពិនិត្យ រួមមាន៖ បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ គូគ្រីវ និងផលិតផលវេចខ្ចប់មួយចំនួនទៀត។ តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ៕
Post a Comment