ឡូយមែនទែន! ម្ចាស់ក្រុមហ៊ុនមួយ ស្រលាញ់ លីគ័ង្គ ពេករហូតដល់ថ្នាក់ ប្រគល់របស់ម្យ៉ាងឲ្យទៀត!



ភ្នំពេញ៖ តារាចម្រៀងវ័យក្មេង ដែលកំពុងតែមានសន្ទុះ ក្នុងការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ គឺកុមារា ឡុង លីគ័ង្គ និងជាបេក្ខភាពនៅក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១។
ក្រោយពីប្រកួតត្រូវបានបញ្ចប់ប្អូនប្រុសឡុង លីគ័ង្គ ដែលមានសម្លេងទឹកដមពិរោះ ស្រែកបានខ្ពស់នោះ ហាក់ដូចជាទទូលបានទីផ្សារសិល្បៈ ពោលគឺប្អូនតែងតែមានមុខមាត់ នៅក្នុងកម្មវិធីធំៗ។
យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមរបស់ប្អូនប្រុស បានបញ្ចេញរូបភាពទូរសព្ទ័ដៃម៉ាកទំនើប និងមានតម្លៃថ្លៃ នៅលើឆាកតែម្តង ដោយក្នុងនោះប្អូនបានលើកឡើងថា៖ «សូមអគុណយ៉ាងខ្លាំងដល់លោកពូ ម្ចាស់ក្រុមហ៊ុន Caraboa ដែលបានផ្ដល់ទូរស័ព្ទ Ipone8 »។ 
តាមរយៈសារនេះពិតជារំភើប និងត្រេកអរជំនួស លីគ័ង្គ មែនទែន ដែលម្ចាស់ក្រុមហ៊ុន Caraboa បានឧបត្ថម្ភ ទៅដល់ប្អូន នេះប្រហែលជាលោកចូលចិត្ត ស្រលាញ់ និងគាំទ្រ លីគ័ង្គ ខ្លាំងហើយទើបប្រគល់របស់ល្អៗទៅឲ្យប្អូនយ៉ាងដូច្នោះ។
មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើន សម្តែងក្តីរំភើបចិត្ត និងចូលរួមអបអរសាទរ ចំពោះប្អូន ព្រោះថាប្អូនខ្លួនក្មេងមែនពិត ប៉ុន្តែទេពកោសល្យខ្លាំងមិនចាញ់មនុស្សធំប៉ុន្មានទេ ថែមទាំងមានអ្នកចូលចិត្ត និងស្រលាញ់គ្រប់គ្នាតែម្តង៕ 







ប្រភព៖khmerload

No comments