ធ្មេញពណ៌លឿងលែងជាបញ្ហធំទៀតហើយ ឥឡូវនេះអ្នកអាចព្យាបាលតាមវិធីធម្មជាតិងាយ ៗ
ធ្មេញពណ៌សចាំងអាចជួយបង្កើនសម្រស់និងជួយយើងឱ្យមើលទៅហាក់ជាមនុស្សម្នាក់ដែលគួរឱ្យចាប់អារម្មណ៍ក្នុងទីកន្លែងដែលយើងស្ថិតនៅ។ មនុស្សទាំងឡាយចូលចិត្តនិយាយរកអ្នកដែលមានធ្មេញស និងជាទូទៅពួកគេមិនចង់និយាយរកមនុស្សដែលមានធ្មេញពណ៌លឿងប្រឡាក់ក្អែលនោះទេ។ ធ្មេញពណ៌លឿងនិងមានក្អែលមើលទៅអាក្រក់ខ្លាំងណាស់ ដូច្នេះមុននឹងចូលទៅដល់ការព្យាបាលគួរគប្បីស្វែងយល់អំពីមូលហេតុដែលបណ្តាលឲ្យធ្មេញប្រែទៅជាពណ៌លឿង ។
តើកត្តាអ្វីខ្លះដែរធ្វើឲ្យធ្មេញមានពណ៌លឿង ?
ជាធម្មតា អ្នកដឹងថាធ្មេញប្រែជាពណ៌លឿង ដោយសារកំណកកាហ្វេ តែ និងថ្នាំជក់ ប៉ុន្តែប្រហែលជាមិនទាន់ដឹងនៅករណីផ្សេងទៀតដែលបណ្ដាលអោយធ្មេញបាត់បង់ពណ៌នោះទេ។ ពេលខ្លះធ្មេញប្រែពណ៌មួយរយៈប៉ុណ្ណោះ ដោយសារការផ្លាស់ប្ដូរនៃសារធាតុគីមី តែពេលខ្លះអាចប្រែពណ៌រហូត។ អ្នកគួរពិនិត្យមើលកត្តាផ្សេងៗ ដែលធ្វើអោយធ្មេញប្រែពណ៌លឿង ខ្មៅ ខៀវ និងប្រផេះ ព្រមទាំងរបៀបដោះស្រាយបញ្ហានេះ។ អ្នកគួរប្រឹក្សាជាមួយ ទន្តពេទ្យបន្ថែម ព្រោះនេះគ្រាន់តែជាចំណេះដឹងបន្ថែមប៉ុណ្ណោះ។
•ការជក់បារី ឬចុកថ្នាំ អាចអោយធ្មេញប្រែជាពណ៌ខ្មៅ និងពណ៌លឿង។ ភេសជ្ជៈដែលមានពណ៌ខ្មៅ ជាតិ- អាស៊ីដ ដូចជាកាហ្វេ តែ និងភេសជ្ជៈផ្សេងទៀត អាចធ្វើអោយធ្មេញមានរន្ធច្រើន។ ស្នាមប្រឡាក់មិនត្រឹមតែពណ៌លឿងនោះទេ អាចពណ៌ទឹកក្រូច ឬពណ៌បៃតង ដោយអាស្រ័យលើករណី។ អ្នកអាចសំអាតដោយប្រើថ្នាំដុសធ្មេញ ដុសសំអាតអោយបានទៀងទាត់។
•ថ្នាំពេទ្យ ក៏អាចធ្វើអោយស្រទាប់ខាងក្រៅធ្មេញប្រែពណ៌លឿង (ជាបណ្ដោះអាសន្ន) ផងដែរ។
•ពេលធ្មេញស្ដើង ជាធម្មជាតិវានឹងប្រែពណ៌លឿង។ ធ្មេញស្ដើង ក៏អាចកើតមានលើមនុស្សដែលមានមាត់ស្ងួត (បង្កើតទឹកមាត់តិច) ឬ ទទួលទានអាហារមានជាតិអាស៊ីដច្រើន។ អ្នកអាចសំអាតដោយប្រើប្រាស់ផលិតផលដែលណែនាំដោយទន្តពេទ្យ ឬអោយទន្តពេទ្យធ្វើការសំអាតតែម្ដង។
•ភាពតានតឹង អាហារូបត្ថម្ភមិនគ្រប់គ្រាន់ និងការគេងមិនគ្រប់គ្រាន់ ក៏អាចប៉ះពាល់ដល់សុខភាពធ្មេញផងដែរ ដែលធ្វើអោយធ្មេញប្រែពណ៌លឿង ឬស្រអាប់ជាងមុន។
•ធ្មេញមិនមែនប្រែពណ៌តែពណ៌លឿងនោះទេ វាក៏អាចប្រែជាពណ៌ខៀវ ខ្មៅ និងប្រផេះផងដែរ។ ធ្មេញ Amalgams (ធ្មេញប៉ះដោយ សារធាតុពណ៌ប្រាក់) បង្កើតឡើងដោយប្រើប្រាស់ mercury ឬ sulfide ដែលអាចធ្វើអោយធ្មេញប្រែពណ៌ជា ខ្មៅ ឬប្រផេះ។
•ឆ្មេញខូចអាចមានចំណុចខ្មៅ ដោយសារមានជាលិកាស្លាប់នៅខាងក្នុង។ ការមានបញ្ហាផ្លូវចិត្តក៏អាចធ្វើអោយធ្មេញប្រែពណ៌ផងដែរ ទៅលើយុវវ័យ និងក្មេង ពីព្រោះការប្រែពណ៌ស្ថិតនៅផ្នែកខាងក្នុង ដែលមិនអាចគ្រាន់តែសំអាតធម្មតាបាននោះទេ។
•មានពីរករណីដែលធ្វើអោយធ្មេញប្រែពណ៌ខៀវ ដោយធ្មេញសរធម្មតា អាចនឹងប្រែជាពណ៌ខៀវ បើសិនជាធ្មេញបានប៉ះដោយប្រើ mercury-silver ដែលបង្ហាញដោយអេកូ។
វីធីព្យាបាលបែបធម្មជាតិ
សំបកក្រូច។ យកសំបកផ្លែក្រូចពណ៌លឿង មកត្រដុសម៉ាស្សានៅលើ ធ្មេញរបស់អ្នក។ វាគឺជាប្រភព នៃ ជាតិកាល់ស្យូម និង វីតាមីន C ដែលវាអាចជួយរក្សា អោយធ្មេញមានសុខភាពល្អ, រឹងមាំ និង មានពណ៌ ល្អប្រសើរឡើងវិញ ។
ការប្រើទឹកសូដា គឺជាវិធីមួយដ៏ល្អបំផុត ក្នុងការព្យាបាលធ្មេញពណ៌លឿងដោយខ្លួនអ្នក។ អ្នកអាចលាយ ចូលគ្នា រវាងទឹកសូដា ជាមួយនឹង ទឹកក្តៅឧណ្ណៗ បន្ទាប់មកយកវា មកធ្វើជាទឺកខ្ពុរមាត់។ ក្រោយពីអ្នកបាន ខ្ជះទឹកនេះចេញ អ្នកអាចធ្វើការដុះធ្មេញរបស់អ្នកថ្នមៗ។ វិធីនេះ អាចជួយអោយធ្មេញ របស់អ្នក មានភាពចែងចាំងបាន។
អំបិលគឺជា ឱសថព្យាបាលធ្មេញពណ៌លឿងមួយ ដ៏អស្ចារ្យ។ អ្នកអាចប្រើអំបិល នៅពេលដែលអ្នក កំពុងដុសធ្មេញរបស់អ្នក។ អ្នកក៏អាចធ្វើការលាយចូលគ្នា រវាង អំបិល , ទឹកសូដា និង ទឹក អោយបានសព្វល្អ មុនពេលយកវាមកធ្វើជាទឹកខ្ពុរមាត់។ តែយ៉ាងណាក៏ដោយ អ្នកត្រូវមានភាពប្រុងប្រយ័ត្ន តាមដែល អំបិល គឺមានសភាពគ្រោតគ្រាត និង អាចធ្វើអោយមានការឈឺចាប់នៅក្នុងមាត់ និង វាក៏អាចបំផ្លាញបានផងដែរ នូវកាចាធ្មេញរបស់អ្នក ៕
វីធីផ្សេងទៀត
ធ្មេញពណ៌សចាំងអាចជួយបង្កើនសម្រស់និងជួយយើងឱ្យមើលទៅហាក់ជាមនុស្សម្នាក់ដែលគួរឱ្យចាប់អារម្មណ៍ក្នុងទីកន្លែងដែលយើងស្ថិតនៅ។ មនុស្សទាំងឡាយចូលចិត្តនិយាយរកអ្នកដែលមានធ្មេញស និងជាទូទៅពួកគេមិនចង់និយាយរកមនុស្សដែលមានធ្មេញពណ៌លឿងប្រឡាក់ក្អែលនោះទេ។ ធ្មេញពណ៌លឿងនិងមានក្អែលមើលទៅអាក្រក់ខ្លាំងណាស់។ ដើម្បីដោះស្រាយបញ្ហានេះ ក្រៅពីទៅជួបជាមួយពេទ្យធ្មេញ នៅមានវិធីសាស្ត្រមួយចំនួនដែលយើងអាចសាកល្បងនៅផ្ទះបាន ។
១-ប្រើថ្នាំដុសធ្មេញដែលធ្វើឱ្យធ្មេញស ៖ ថ្នាំប្រភេទនេះមានផ្ទុកទៅដោយ Peroxideដែលជាសារធាតុធ្វើឱ្យធ្មេញពណ៌ស។ អ្នកគួរប្រើប្រាស់វា២ដងក្នុងមួយថ្ងៃ។ ប្រសិនជាទម្លាប់បែបនេះបន្តបានពី២ទៅ៤សប្តាហ៍នោះ លទ្ធផលនឹងកើតមានជាពុំខាន ។
២-ប្រើទឹកថ្នាំខ្ពុរមាត់ធ្វើឱ្យធ្មេញស ៖ បៀមទឹកថ្នាំ១គម្របពេញទុក១នាទីបន្ទាប់មកទើបខ្ពុរមាត់ចោល។ ដើម្បីទទួលបានលទ្ធផល យើងគួរខ្ពុរមាត់២ដងក្នុង១ថ្ងៃ។ យ៉ាងណាក៏ដោយ ទឹកថ្នាំខ្ពុរមាត់នេះមានប្រសិទ្ធភាពតែលើធ្មេញមានក្អែលលឿងតិចតួចប៉ុណ្ណោះដ្បិតប្រសិទ្ធភាពរបស់វាមានរយៈពេលខ្លី ។
៣-ប្រើស្រទាប់ស្តើង veneer បិទនៅលើធ្មេញ ៖ វិធីសាស្ត្រនេះ អ្នកមិនអាចធ្វើបានដោយខ្លួនឯងទេ ចាំបាច់ត្រូវទៅជួបជាមួយគ្រូពេទ្យធ្មេញ។ ឧបករណ៍នេះអាចមានរយៈពេលពី១០ទៅ១៥ឆ្នាំទើបផ្លាស់ប្តូរថ្មី ។
៤-ប្រើទ្រនាប់ធ្មេញ bleaching trays ៖ វាជាដំណោះស្រាយថ្មីមួយទៀតដើម្បីជួយឱ្យធ្មេញរបស់អ្នកស។ ទ្រនាប់ធ្មេញនេះអ្នកអាចរកបានពីពេទ្យធ្មេញទាំងឡាយ។ ទោះជាយ៉ាងណា នឹងមានផលប៉ះពាល់រំខានខ្លះៗជាមួយឧបករណ៍នេះ។ ដូច្នេះពេលមានបញ្ហា អ្នកគួរតែទៅរកពេទ្យធ្មេញ។
៥-ប្រើក្រូចឆ្មារ ៖ ទឹកក្រូចឆ្មារពិតជាធ្វើឱ្យធ្មេញរបស់អ្នកសស្អាត។ អ្នកនឹងបានឃើញពីប្រសិទ្ធភាពនៅពេលដែលប្រើប្រាស់ទៀងទាត់។ ប៉ុន្តែផលប៉ះពាល់ប្រាកដជាមានខណៈនៅក្នុងទឹកក្រូចឆ្មារមានអាស៊ីដច្រើន។ វាអាចធ្វើឱ្យមានបញ្ហាដល់អញ្ចាញធ្មេញរបស់អ្នក។
៦-សាច់ផ្លែស្ត្របឺរីក៏អាចជួយឱ្យធ្មេញសស្អាតបានដែរ ។
៧-ប្រើអំបិលលាយទឹករួមនឹង Baking Soda (សូដ្យូមប៊ីកាបូណាត)ដុសធេ្មញរបស់អ្នកជាប្រចាំ ៕
៧-ប្រើអំបិលលាយទឹករួមនឹង Baking Soda (សូដ្យូមប៊ីកាបូណាត)ដុសធេ្មញរបស់អ្នកជាប្រចាំ ៕
Post a Comment