ពិតជារំភើបណាស់! ប្អូនប្រុសអភ័ព្វ ពិការភ្នែក ប៉ុន្តែមានសម្លេងពិរោះ និងចេះលេងហ្គីតា ពេលនេះត្រូវបាន លោក ចា ឬទ្ធី រៀបចំឲ្យបានឡើងច្រៀងនៅទូរទស្សន៍អាស៊ីអាគ្នេយ៏
ថ្មីឺៗនេះតាមរយះហ្វេកប៊ុករបស់ បងប្រុសចា ឬទ្ធី បានសរសេរថា៖
បងប្អូនជាទីស្រលាញ់ទាំងអស់គ្នា ក្មួយប្រុសដែលឈរថតរូបជាមួយខ្ញុំនេះមានឈ្មោះថាហៀកនិត ក្មួយប្រុសកើតមកជាតិនេះអភ័ព្វណាស់មិនត្រឹមតែពិការភ្នែកទេថែមទាំងកំព្រាឪពុកម្ដាយទៀត តែក្មួយមានសមត្ថភាពអាចច្រៀងនិងលេងហ្គីតាបានយ៉ាងល្អ សព្វថ្ងៃហៀកនិតរស់នៅខេត្តសៀមរាបជាមួយអ៊ុំប្រុសនិងអ៊ុំស្រី ខ្ញុំបានស្វែងរកក្មួយប្រុសយូរហើយដើម្បីអញ្ជើញក្មួយអោយមកច្រៀងនៅស្ថានីយ៍ទូរទស្សន៍អាសុីអគ្នេយ៏ ពេលនេះក្ក្មួយបានមកដល់ភ្នំពេញហើយ ក្មួយប្រុសនឹងឡើងច្រៀងនៅទូរទស្សន៍អាសុីអគ្នេយ៏ពេលល្ងាចថ្ងៃសៅរ៍ទី11-11-17ក្នុងកម្មវិធីតន្ត្រីADនិងពេលល្ងាចថ្ងៃអាទិត្យទី12-11-17ដូច្នេះសូមបងប្អូនរង់ចាំតាមដានទស្សនាទាំងអស់គ្នា...ថាតើក្មួយប្រុសហៀកនិតលេងហ្គីតានិងច្រៀងបានល្អប៉ុណ្ណា......,
Post a Comment