សូមមេត្តាជួយស៊ែរ ដំណឹងរីករាយនេះផង!! មានកូនផ្សោតទន្លេមេគង្គចំនួន២ក្បាល ដែលទើបនឹងកើត អាយុប្រហែល៣សប្តាហ៍ពេលនេះ...

អង្គការ WWF-កម្ពុជា រីករាយជំរាបជូនថាថ្ងៃនេះយើងទទួលបានដំណឹងមកថា មានកូនផ្សោតទន្លេមេគង្គចំនួន២ក្បាល ដែលទើបនឹងកើត ហើយមានអាយុប្រហែល៣សប្តាហ៍។ ក្រុមការងារយើងបានប្រទះឃើញកូនផ្សោតទាំងនោះកំពុងហែលលែងលេងយ៉ាងរីករាយជាមួយនឹងមេរបស់វា ស្ថិតនៅម្តុំស្រុកសំបូរ ក្នុងខេត្តក្រចេះ។


សូមបញ្ជាក់ថា សត្វផ្សោតត្រូវាបានចាត់ទុកជាសម្បត្តិធម្មជាតិមានជីវិតរបស់ប្រទេសកម្ពុជា ហើយចំនួនរបស់វាបច្ចុប្បន្ននេះ​ គឺមានស្ថេរភាពល្អណាស់ ដោយសារតែការជួយជ្រោមជ្រែង និងការអនុវត្តន៍ការងារក្នុងគម្រោងអភិរក្សសត្វផ្សោតទន្លេមេគង្គ។

សម្រាប់រយៈពេលនេះ គឺក្រុមការងាររបស់យើងនឹងបន្តតាមដានដើម្បីធានាថាកូនផ្សោតទាំងនេះមានសុវត្ថភាព។
---------------------


"WWF-Cambodia are celebrating the birth of not one, but TWO Irrawaddy dolphin calves!

Check out this adorable picture of one only three weeks old swimming with its mother in Sambo district. The population of Cambodia's national treasure is truly stabilising with the help of our Mekong Dolphin Conservation project.

We will be monitoring them closely during these crucial first few months and we wish them the best of luck!"





No comments