កូនខ្មែរដែលមិនទាន់ដឺងចូរអានកុំឲ្យបរទេសសួរប្រយ័ត្នខ្មាស់គេ!!! ដើមកំណើតនៃការកកើតទឹកដីខ្មែរ
នៅក្នុងប្រវត្តិសាស្រាខ្មែរ តាមការនិទានតំណាលតៗគ្នាមក ព្រះថោង និង នាងនាគ ជាឪពុកម្តាយ ជាជីដូនជីតា ជាអ្នកបង្កបង្កើតអោយមានជាតិ មានកំណើត មានទឹកដីខ្មែរមុនគេបង្អស់។បងប្អូនខ្មែរយើងភាគច្រើនណាស់ ពុំបានដឹង ពុំបានស្គាល់ប្រវត្តិនេះទេ។ ឯកសារាប់រៀបអំពីប្រវត្តិ ព្រះថោង នាងនាគ មាននៅក្នុងសឹងតែគ្រប់ពង្សាវតាខ្មែរ ដែលរៀបចំសរសេរឡើងដោយអ្នកនិពន្ធផ្សេងៗ។
ព្រះពុទ្ធទំនាយ
សម័យថ្ងៃមួយ ព្រះសម្មនៈគោត្នមព្រះពុទ្ធបរមគ្រូ កាលនោះព្រះជន្មបាន ៨០វស្សា បានយាងត្រេចរង្គត់ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វលោក។ ដោយមានព្រះអនន្នជាសាវៈ ដង្ហែរអមព្រះដំណើរផង ព្រះអង្គបានយាងទៅដល់កោះជម្ពូទ្វីប។ ព្រះអង្គនិមន្ត កាត់តាមឆ្នេរមហាសាគរ បានយាងទៅដល់កោះមួយ ដែលមានដើម ធ្លក ដុះបែកមែកសាខាត្រសុំត្រសាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូលរបស់ស្តេចភុជង្គនាគ សំរាប់ចេញចូលមកក្រសាលលេង។ ទឹកដីកន្លែងនោះ មានស្ថានភាពរាបស្មើរ គួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះមានសត្វ ត្រកួត មួយរស់នៅដោយសុខសាន្ត។
នៅពេលដែលព្រះអាទិត្យចូលអស្តង្គត ហើយព្រះច័ន្នបានចាប់រះឡើងបន្តវេន ព្រះពុទ្ធអង្គនិងព្រះអនន្ន ក៍នាំគ្នានិមន្តចូលសំរាកក្រោមដើមធ្លក។ ទេវតា ដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសំរាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនិង
នៅពេលដែលព្រះអាទិត្យចូលអស្តង្គត ហើយព្រះច័ន្នបានចាប់រះឡើងបន្តវេន ព្រះពុទ្ធអង្គនិងព្រះអនន្ន ក៍នាំគ្នានិមន្តចូលសំរាកក្រោមដើមធ្លក។ ទេវតា ដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសំរាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនិង
ត្រូវចូមមកគាល់ថ្វាយបង្គំព្រះពុទ្ធ។ ស្តេចភុជង្គនាគ ដែលបានយាងចេញមកក្រសាលនៅទីទួលដើមធ្លក បានយល់ឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស ហើយនាំក្រុមបរិវារមកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គសម្តែងធម្មទេសនា ប្រោសអស់នាគទាំងពួង។ ជាមួយគ្នានេះដែរ ព្រះឥន្រ្ទកោសិយ ទេវបុត្រ ទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៍បាននាំគ្នាមូលមីកុះកុ ចុះមកថ្វាយបង្គំគាល់ព្រះពុទ្ធជាអង្គម្ចាស់ដែរ។ ព្រឹកព្រហាមស្រាងៗកាលណា ព្រះពុទ្ធអង្គ ចាប់ផ្តើមស្មឹងស្មាធប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វធិតឆ្ងាយ ដែលព្រះអង្គត្រូវនិមន្តទៅប្រោស។ បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ ដោយធំក្លិនអាហារទិព្វឈ្ងុយឆ្ងាញ់ពេក ហើយដោយទ្រាំមិនបាន សត្វត្រកួតដែលរស់នៅលើដើមធ្នក ក៏ចេញខ្លួនមកថ្វាយបង្គំព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ ហើយបោសអោយទៅសត្វត្រកួតនោះទុកជាអាហារ។ ឆ្ងាញ់ពេក ក្រកួតលិតមាត់លិតក លានអណ្តាតចេញមកក្រៅ។ ទតឃើញត្រកួតមានអណ្តាតព្រែកបែកចេញជាពីរ ព្រះពុទ្ធលោកទ្រង់ឈ្ងោកព្រះភ័ក្រ្ក សម្លឹងទៅព្រះធរណី ដោយក្តីញញឹម។ ឃើញដូច្នេះ ព្រះអនន្នឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរសុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គមានព្រះដីការ ទស្សន៍ទាយថា តទៅអនាគត កោះគោកធ្លក នេះនិងកកើតក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីដ៏ធំទូលាយ ប្រជាជនរស់នៅដោយសុខសប្បាយក្សេមក្សាន្តថ្កុំថ្កើនរុងរឿង។ សត្ចត្រកួត ដែលមានចិត្តល្អបរិសុទ្ធ លុះទៅដោយធម្មទេសនារបស់ព្រះពុទ្ធ ក្រោយដែលបានចាកលោកទៅ នឹងបាន
កើតជាព្រះរាជបុត្រស្តេចនគរឥន្ទ ហើយនឹងយាងមកសោយរាជ្យសម្បត្តិនៅនគរគោកធ្លក។ ពេលនោះស្តេចភុជង្គនាគ នឹងចេញមករៀបចំទឹកដីថ្វាយព្រះអង្គ។ ព្រះអង្គនិងដាក់ឈ្មោះនគរគោកធ្លកជា កម្ពុជាធិបតី ដែលនគរដទៃឯទៀត ដាក់ឈ្មោះថាស្រុកខ្មែរ។ ឯព្រះឥន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាធផយព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទធំល្អល្អះ ជាច្រើនទៀតដែរ។ តែ ប្រជាជននៅក្នុងប្រទេសកម្ពុជា គ្មានចិត្តស្មោះត្រង់ ប្រកាន់គោរពពាក្យសំដីរបស់ខ្លួនទេ។ សំដីនិយាយច្មកមានន័យផ្សេង មិនដូចចិត្តគំនិត ដែលគិតយល់នោះទេ។ គឺមានអណ្តាតជាពីរ ដូចសត្វត្រកួតជីតារបស់ខ្លួន។ ទ្រង់ប្រមើលមលើចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏ទ្រង់យាងនិមន្តបន្តដំណើរទៅប្រោសសត្វលោកទៅទៀត។
Post a Comment