​អាមួយនេះសាហាវណាស់! ​រំលោភ និងប៉ងសម្លាប់ក្មេងស្រីអាយុ៩ឆ្នាំ តែមិនបានសម្រេចត្រូវជាប់ខ្នោះ​របស់សមត្ថកិច្ច, ក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផា




(ភ្នំពេញ)៖ បុរសល្មោភកាមម្នាក់ ប៉ងរំលោភ និងសម្លាប់ក្មេងស្រីវ័យ៩ឆ្នាំម្នាក់ តែមិនបានសម្រេច ក៏ត្រូវជាប់ខ្នោះកម្លាំងនគរបាលខណ្ឌមានជ័យ និងនគរបាលរាជធានីភ្នំពេញ ហើយក្មេងស្រីរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។ ហេតុការណ៍នេះ កើតឡើងនៅ​​យប់​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចដីឡូតិ៍​ទំនេរ ផ្លូវលំ ភូមិ​ព្រែកទាល់១ សង្កាត់​ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ បានប្រាប់អង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យចិត្តខ្មៅរូបនេះ ធ្វើឡើងដោយ​កម្លាំងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងការិយា​ល័យ​នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមលោក ហួរ ម៉េងវ៉ាង ​​សង្ស័យ​ឈ្មោះ ញ៉ នាង ​អាយុ​២២​ឆ្នាំ មុខរបរ​ព្រូឡាន ស្នាក់នៅឃ្លាំងឡានដឹកទំនិញ ផ្លូវលំ ភូមិ​ព្រែកទាល់១ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានរំលោភរួចវាយប៉ុនប៉ងសម្លាប់កុមារីរងគ្រោះអាយុ០៩ឆ្នាំ។​
ក្រោយប្រតិបត្តិការបង្ក្រាបនេះ ក្មេងស្រីរងគ្រោះត្រូវបានកម្លាំងនគរបាល បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។ ដោយឡែក​សង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿង៕











ប្រភព៖freshnews


កូនកំលោះពោះម៉ាយ៥៨ បង្ខំ​កូនក្រមុំ១៨ ​សម្ភោធ​ព្រហ្មចារី​យប់​ថ្ងៃការ​មិនបាន ឡំាប៉ាទារសង​បណ្តាការ​៣៥០០$




រឿងនេះបានកើតឡើងក្នុងខេត្ត បូរីរំា នៃប្រទេសថៃ ក្រោយពេលបព្ចាប់ កម្មពីធីមង្គល រវាង កូនកំលោះ ពពោះម៉ាយ ដែលមានអាយុ ៥៨ និងនារីក្រម៉ុ មានអាយុ ១៨ឆ្នំា។ កូនក្រមុំបានប្រាប់ថា ពេលយប់
ផ្សំដំណេក  កូនកំលោះបានចូលទៅដេកជាមួយនាង ប៉ន្តែនាងបានប្រាប់ថា ថ្ងៃនេះ អូនអស់កំលំាង
ណាស់ចំាថ្ងៃស្អែកទៅ គ្រាន់តែលឈឺភ្លាម  កូនកំលោះ ពពោះម៉ាយដែលអត់យូរ ខ្លំាងឡូលា រួចយករូបថត ដែលដាក់តំាងមុខរោងមកបោកចោល រួចរត់ចុះមកក្រោមផ្ទះដេក ទោះបីជានាងខំអង្វរ
យ៉ាងណាក៏បានស្តាប់ដែល។




ហើយព្រមទំាងទាមទារបណ្ណាការ ចំនួួន ៣៥០០ដុលារមកវីញ។ហេតុការណ៏បានក្លាយជារឿងឈ្លោះប្រកែកគ្នា រវាងគ្រួសារខាងប្រុស និងស្រី។ ដោយគ្រួសារសាងប្រុសថាខាងកូនក្រមុំរៀបចំគំរោងបោក
កូនកំលោះ ហើយព្រមទំាងព្រមានថា មិនបានលុយមកវីញទេនឹងប្តឹងដាក់គុគ។





សូមបព្ចាាក់៖

កូនកំលោះ ដែល អាយុ ៥៨ ឆ្នំា ជាបុរសពោះម៉ាយ កូនប្រំានាក់ដែលមានឈ្មោះ​ណុប សៅ ប៊ុនថង អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​ខេត្តបូរីរំា។
កូនក្រមុំ​​មានឈ្មោះ ខំា ចៃ អាយុ​១៨​ឆ្នាំ គឺជា​កូនពៅ​គេ​ក្នុងចំណោម​បងប្អូន​៥​នាក់ (​ប្រុស​២​ស្រី​៣) ម្តាយ​នាង​ជា​ស្ត្រី​មេម៉ាយ​មានឈ្មោះ សារិន ចៃណៃ អាយុ​៦០​ឆ្នាំ គ្រួសារ​នាង​មាន​ទីលំនៅ​ខេត្តបូរីរំា។ 


កំសត់ណាស់! ថ្ងៃភ្ជាប់ពាក្យ កូនកំលោះបាននិយាយថា ប្រពន្អសម្លាញ់! បងរងចាំអូនមកជួបបងនៅក្នុងសុបិន្តណា  ដោយសារតែ..




ថ្មីៗនេះ មានសេចក្តីរាយការណ៏យ៉ាងរន្ធត់មួួយរបស់គូស្មេហ៏ មួយគូរ ត្រូវបានគេចុះផ្សាយយ៉ាងព្រោង
ព្រាយ លើបណ្តាញសារពត៏មាន ក៏ដូចជាពឲបណ្តាញទំនាក់ទំនងសង្គម ពីរបស់បុរសម្នាក់ អាយុ ៣០ឆ្នំា សុខចិត្ត បានភ្ជាប់ពាក្យជាមួយសង្សាដែលបានស្លាប់ទៅហើយនោះ ក្នុងថ្ងៃប្រារព្ធពិធីបុណ្យសពរបស់នាងតែម្តង។

តាមប្រភពសារពត៏មានបានអោយដឹងថា៖ គូស្នេហ៏មួយគូរនេះបានស្រឡាញ់គ្នាអស់រយះពេល ជាង
៥ឆ្នំាហើយ ដោយ បុរសជាសង្សារថានឹងរៀបការជា គូស្នេហ៏ក្នុងឆ្នំានេះ ប៉ន្តែជាអកុសល នាងបានស្លាប់បាត់បង់ជីវិតក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កាលពីថ្ងៃទី ២៦ សីហា ឆ្នាំ ២០១៧ កន្លងទៅ អាអ្វីដែលសោកសៅបំផុតនោះ នាងកំពុងតែមានផ្ទៃពោះ ៥ខែទៅហើយ។
ចុងក្រោយនៃសេចក្តីសេ្នហារបស់ពួកគេ បុរសដែលជាសង្សាបានសម្រេចបំណងមិត្តស្រីរបស់ខ្លួន ក្នុងថ្ងៃបុណ្យសព បានរៀបចំពីធីភ្ចាប់ក្នុងថ្ងៃនេះតែម្តង បន្ទាប់ពីពិធីភ្ជាប់ពាក្យត្រូវបានបញ្ចប់ គាត់ បានបង្ហោះរូបភាពមួយចំនួនចូលទៅក្នុងបណ្តាញសង្គម អមដោយពាក្យពេចន៍មួយឃ្លាថា៖
  “ប្រពន្អសម្លាញ់! បងរងចាំអូនមកជួបបងនៅក្នុងសុបិន្តណា”
 *** ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.kosaba.com ដោយគ្មានការអនុញាត***










សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖      








No comments