តើអ្នកណាយល់អារម្មណ៏មួយនេះ!!! ប្រពន្ធជិតសម្រាលកូនទៅហើយ ចំនែកប្តី ដើរលេងជាមួយមិត្តភក្ភិ ទុកប្រពន្ធចោល ចូលខារ៉ាអូខេ យកស្រីមកកំដរ ពេលមកផ្ទះវិញ ស្រវឹងជោគជាំ ហើយ…..
ថ្ងៃមួយ ពួកយើងបានឈ្លោះគ្នា ខ្ញុំបានខឹងគាត់ដោយសារតែគាត់ដើរលេងជាមួយមិត្តភ័ក្រ ហើយទុកខ្ញុំចោល ខ្ញុំមានផ្ទៃពោះជិតសម្រាលកូនទៅហើយ គាត់នៅទៅដើរលេង ផឹកសីុ KTV ជាមួយមិត្តភ័ក្រគាត់ទៀត ពេលត្រឡប់មកផ្ទះវិញស្រវឹងជោគខ្លួន ហើយថែមទាំងចំណាយប្រាក់កាសអោយស្រីកំដរគាត់ច្រៀងនោះអស់មួយចំនួនទៀត។
ពួកយើងបានប្រកែកគ្នាយ៉ាងខ្លាំងៗ គាត់បាននិយាយថា “ជីវិតអាពាហ៍ពិពាហ៍គ្មានអីអស្ចារ្យទេ គ្រាន់តែជាខ្សែរចងរឹតសេរីភាពគាត់តែប៉ុណ្ណោះ” ខ្ញុំបានត្រឹមតែយំ គាត់ក៏ស្រែកអោយខ្ញុំទៀតថា “បើគិតថានៅជាមួយគ្នា ចេះតែឈ្លោះ ចេះតែយំ ហើយមិនសប្បាយចិត្តរៀងៗខ្លួន អញ្ចឹងលែងគ្នាចុះ កុំអោយថាខ្ញុំយកអ្នកឯងមកធ្វើបាប”
ហើយគាត់និយាយទៀតថា “ដឹងថាហេតុអី ប្រុសៗចូលចិត្ត ក្បត់ចិត្តប្រពន្ធទេ ដឹងថាហេតុអីប្រុសៗទៅរកស្រីៗខាងក្រៅទេ ព្រោះប្រពន្ធរស់នៅជាមួយយូរៗទៅ គួរអោយធុញទ្រាន់ ហើយស្រីៗនៅខាងក្រៅទាំងនោះ ពួកនាងចេះលួងលោម ចេះថ្នាក់ថ្នមចិត្តកាយ អោយគេសប្បាយចិត្ត ចំនាយលុយលើពួកនាងបន្តិចបន្តួចគ្មានអីត្រូវស្តាយទេ” ហើយប្តីខ្ញុំនិយាយថា “ពួកនាងៗទាំងនោះ សុទ្ធតែមានបន្ទុកក្នុងគ្រួសារ ឪពុកម្តាយក្រីក្រ ទើបនាងជ្រើសរើសធ្វើបែបនេះ ជីវិតដែលគួរអោយអានិត ម៉េចក៏ប្រពន្ធគ្រប់រូបសុទ្ធតែចិត្តចង្អៀតបែបនេះ? គ្មានប្តីណាចង់រស់នៅជាមួយប្រពន្ធមានចិត្តចង្អៀតបែបនេះទេ?”
សួរថាតើសម្តីទាំងនោះគួរតែបានលឺចេញពីមាត់ប្តីរបស់យើងដែរទេ ហេតុអីអ្នកដែលស្រែកដាក់យើងជាមនុស្សប្រុស ដែលពីមុនធ្លាប់តាមស្រលាញ់យើង ធ្លាប់សន្យាជាមួយយើងថានឹងធ្វើល្អជាមួយយើង ស្រលាញ់គ្នាអស់មួយជីវិតទៅវិញ?
ពេលគាត់និយាយថា យើងបិទសិទ្ធសេរីភាពរបស់គាត់ គឺគាត់មិនដែលយល់ទេថា តើនៅពេលយើងក្លាយជាប្រពន្ធនណារម្នាក់ តើយើងអាចទៅរកមិត្តភ័ក្រដើរលេង ផឹកសីុ មើលកុន ជាមួយមិត្តភ័ក្រចោលផ្ទះ ចោលប្តីទេ? អត់ទេ មិនអាចទេ តែប្រពន្ធក៏ចេះអផ្សុក ចេះធុញ ចេះហត់ដែរ ឬមួយគ្រាន់តែចង់អោយប្តីនៅកំដរប្រពន្ធជជែកគ្នាលេង នាំប្រពន្ធទៅកំសាន្ត ឬញាុំអីនៅខាងក្រៅ ប៉ុណ្ណឹងគឺជាការបិទសិទ្ធសេរីភាពឬ?
ពេលប្រពន្ធពរពោះ ចាញ់កូនតាំងពីខែទី១រហូតដល់ថ្ងៃកើត តើប្រុសៗយល់ថា រឿងនេះវាធម្មតាៗមែនទេ? ថ្វីត្បិតតែវាជាធម្មជាតិ តែមនុស្សស្រីជាប្រពន្ធគ្រប់រូប ប្រើកម្លាំងតស៑ូ ខ្លាំងបំផុតរហូតដល់ថ្ងៃកើត សួរថាដើម្បីអី? មានន័យអី?
គ្មានអីទាំងអស់ ជីវិតមួយនេះគឺសម្រាប់បូជាចំពោះប្តី ដើម្បីកូនរបស់ប្តី តែប៉ុណ្ណឹងឯង ដូច្នេះតើការមើលថែរក្សារប្រពន្ធដែលពរពោះនេះ ជាបន្ទុកធ្ងន់ឬ?
គ្មានអីទាំងអស់ ជីវិតមួយនេះគឺសម្រាប់បូជាចំពោះប្តី ដើម្បីកូនរបស់ប្តី តែប៉ុណ្ណឹងឯង ដូច្នេះតើការមើលថែរក្សារប្រពន្ធដែលពរពោះនេះ ជាបន្ទុកធ្ងន់ឬ?
គាត់និយាយថា ស្រីៗនៅខាងក្រៅគួរអោយអានិត ពួកគេគ្មានជម្រើសទើបគេធ្វើបែបនេះ? បើពិនិត្យអោយដិតដល់
ពួកនាងកំដរគេផឹកស្រា១កែវ ២កែវ ក៏អាចរកចំណូលបាន ហើយថែមទាំងត្រូវបានប្រុសៗលួងលោម អោបរឹត តែប្រពន្ធនៅផ្ទះ លាងចាន លាងឆ្នាំង បោសផ្ទះ អ៑ុតខោអាវ ដាំបាយធ្វើម្ហូប សួរថាឯណារប្រាក់ឈ្នួល? ១ថ្ងៃៗ មិនហ៑ានសីុ មិនហ៑ានចាយ មិនថាលុយប្តីអោយ ឬលុយរកបានខ្លួនឯង សន្សំដើម្បីកូន ដើម្បីគ្រួសារ តើនេះមិនគួរអោយអានិតទេឬ?
ពួកនាងកំដរគេផឹកស្រា១កែវ ២កែវ ក៏អាចរកចំណូលបាន ហើយថែមទាំងត្រូវបានប្រុសៗលួងលោម អោបរឹត តែប្រពន្ធនៅផ្ទះ លាងចាន លាងឆ្នាំង បោសផ្ទះ អ៑ុតខោអាវ ដាំបាយធ្វើម្ហូប សួរថាឯណារប្រាក់ឈ្នួល? ១ថ្ងៃៗ មិនហ៑ានសីុ មិនហ៑ានចាយ មិនថាលុយប្តីអោយ ឬលុយរកបានខ្លួនឯង សន្សំដើម្បីកូន ដើម្បីគ្រួសារ តើនេះមិនគួរអោយអានិតទេឬ?
ពេលឈ្លោះគ្នាម្តងៗ ខ្ញុំតែងតាំងចិត្តថា ត្រូវតែលែងលះគ្នា ខ្ញុំមិនរស់នៅជាមួយមនុស្សដែលបំផ្លាញទឹកចិត្តខ្ញុំរាល់ថ្ងៃបែបនេះទេ តែនៅពេលដែលគាត់ថើបខ្ញុំ និយាយសុំទោសខ្ញុំ ចិត្តរបស់ខ្ញុំទន់ដូចតៅហ៑ូ ខ្ញុំចង់នៅក្បែរគាត់បែបនេះរហូត. ចំនុចនេះហើយ ដែលប្តីជាច្រើនតែងយកទុកក្នុងចិត្តថា ពេលប្រពន្ធខឹង លួងលោមតិចតួចគឺបាត់ហើយ ដូច្នេះហើយទើបចេះតែមានកំហុសដដែលៗ កើតឡើងម្តងហើយ ម្តងទៀត រហូតអស់មួយជីវិត ឬអ្នកខ្លះរហូតដល់ពេលដែលដាច់ចិត្តបែកគ្នាមែនទែន!
ប្រភព៖https://www.khmernews.news/article/archives/16204
Post a Comment