ខាងស្រីប្រគល់ព្រហ្មចារីជូនសង្សារ ទីបំផុតខាងប្រុសជាប់ខ្នោះ
បន្ទាប់ពីរួមរ័កជាមួយសង្សាររបស់ខ្លួនបានសម្រេចម្តងរួចមក កន្លងទៅបាន២ថ្ងៃនាងជាសង្សារបានប្រាប់ម្តាយនាងឲ្យដឹង ស្រាប់តែត្រូវម្តាយប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបុរសជាសង្សារតែម្តង ។ យុវជនជាសង្សារត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅចំណុចមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ ដែលមានទីតាំងផ្ទះលេខ១៥១ ផ្លូវលេខ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសឈ្មោះ វ៉ា ឆៃ អាយុ២៤ឆ្នាំ ជាសន្តិសុខឯកជន ស្នាក់នៅបណ្ដោះអាសន្នផ្ទះលេខ១៥១ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក មានស្រុកកំណើតភូមិ១២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយចោទប្រកាន់ពីបទរួមភេទជាមួយក្មេងស្រីជាសង្សារដែលទើបតែមានអាយុ១២ឆ្នាំ ។
ប្រភពពីគូស្នេហ៍ទាំង២នាក់បានឲ្យសមត្ថកិច្ចដឹងថា គេទាំង២នាក់មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលប្រហែល១ខែហើយ ដោយខាងស្រីតែងតែមកអង្គុលេងជាមួយខាងប្រុសដែលយាមនៅមន្ទីរសម្រាកព្យាបាលដេប៉ូ ឡុង ហួរ ជាញឹកញាប់ ។
គូស្នេហ៍ទាំង២នាក់បានឲ្យដឹងទៀតថាដោយមានការព្រមព្រៀងគ្នា បុរសជាសង្សារបាននាំក្មេងស្រីជាសង្សារទៅរួមរ័កគ្នារហូតបានសម្រេចម្តងនៅផ្ទះម្តាយមីងនៅម្តុំផ្សារអូរឫស្សី ហើយក៏បាននាំត្រឡប់មកផ្ទះវិញរៀងៗខ្លួន ។ លុះព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ក្មេងស្រីជាសង្សារបានប្រាប់ម្តាយពីរឿងរួមរ័កជាមួយសង្សារ ក៏ត្រូវម្ដាយនាងប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ចាប់ខ្លួនបុរសជាសង្សារតែម្តង ។
ក្រោយពេលចាប់ខ្លួន បុរសជាសង្សារត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនិតិវិធី ៕
ពត៏មានស្រដែង៖
យប់បុណ្យអុំទូកដឹកដៃចូលផ្ទះសំណាក់ អូនជាកុមារីបងជាប់ខ្នោះ
យុវជនម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី១ ធ្វើការឃាត់ខ្លួននៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ ស្ថិតតាមបណ្តោយផ្លូវលំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការរួមភេទជាមួយអនីតិជន ។
ជនសង្ស័យមានឈ្មោះ សន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.រ.ក អាយុ១២ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន ។
ជនសង្ស័យមានឈ្មោះ សន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ ស.រ.ក អាយុ១២ឆ្នាំ ស្នាក់នៅសង្កាត់ទួលទំពូង ខណ្ឌចំការមន ។
ប្រភពព័ត៌មានឲ្យដឹងថា ជនសង្ស័យ និងក្មេងស្រីរងគ្រោះ ស្គាល់គ្នាតាមរយះប្រព័ន្ធហ្វេសបុក រហូតឈានដល់ស្រលាញ់គ្នាបាន៦ខែ ក្នុងទំនាក់ទំនងជាសង្សារ ។ នៅវេលាយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យជាសង្សារបានណាត់ក្មេងស្រីរងគ្រោះចូលទៅរាំលេងក្លឹបកម្សាន្តមួយកន្លែង លុះរាំលេងកម្សាន្តរួច អ្នកទាំង២បានដឹកដៃគ្នាចូលទៅដេកផ្ទះសំណាក់មួយកន្លែងនៅម្តុំផ្សារសុវណ្ណា តាំងពីវេលាម៉ោង១០យប់រហូតទល់ភ្លឺតែម្តង ។
លោក ម៉ៅ សាវឿន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យ ឲ្យដឹងថា នៅវេលាម៉ោង១០យប់ ថ្ងៃទី០៣ ខែឆ្នាំដដែល អាណាព្យាបាលខាងស្រី បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ ។ ក្រោយទទួលពាក្យបណ្តឹងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែវិច្ឆិកា នេះ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យដល់បន្ទប់ផ្ទះជួលតែម្តង ។
ចម្លើយចំពោះមុខសមត្ថកិច្ច ជនសង្ស័យពិតជាបានរួមរ័ក្សជាមួយក្មេងស្រីជាសង្សារ ដែលជាអនីតិជនមិនទាន់គ្រប់អាយុប្រាកដមែន ។ យ៉ាងណាមិញ បច្ចុប្បន្នជនសង្ស័យ ត្រូវឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធីតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ការរួមភេទជាមួយអនីតិជនដែលមិនទាន់គ្រប់អាយុ បើទោះបីជាមានការព្រមព្រៀងជាមួយគ្នាក៏ដោយ ក៏ជនដែលបានប្រព្រឹត្តិ ត្រូវទទួលទោសទណ្ឌចំពោះមុខផ្លូវច្បាប់ផងដែរ ៕
Post a Comment