ខ្លំាងណាស់ !ចាប់រំលោភ​នាងក្រមុំ​បាន​បី​ដង​ក្នុង​ពេល​មួយ​យប់ ​ត្រូវ​ជាប់​ខ្នោះ​​


បុរសម្នាក់​ជា​បុគ្គលិក​ កាស៊ីណូ​ ​ម្នាក់ ​ត្រូវ​បាន​ប៉ូលិស​ចាប់​ដាក់​ខ្នោះ​បញ្ជូន​ទៅ​ស្នងការ​មុន​ទៅ​តុលាការ​កាលពី​បន្ទាប់ពី​ធ្វើ​សកម្មភាព​ចា​ប់​រំលោភ​សេពសន្ថវៈ​នាងក្រមុំ​ម្នាក់​បានសម្រេច​បី​ដង​ក្នុង​ពេល​មួយ​យប់​។​
​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ដោយ​យោង​តាម​បណ្ដឹង​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះថង ចៃ អាយុ​២៧​ឆ្នាំ​ ស្នាក់នៅ​បន្ទប់​ជួល​ផ្ទះសំណាក់​ផ្កាយ​៣​ ក្នុង​ក្រុង​បាងកក​បាន​ចោទ​ប្រកាន់​ថា​ បុរស​ឈ្មោះ ​តាក តៃ អាយុ​២៤​ឆ្នាំ មាន​ការងារ​ជា​បុគ្គលិក​ កាស៊ីណូ ​ ​ដែល​ស្នាក់នៅ​បន្ទប់​ជួល​ផ្សេងគ្នា​នៃ​ផ្ទះសំណាក់​តែមួយ​បាន​ធ្វើ​សកម្មភាព​គោះទ្វារ​បន្ទប់​របស់​នាង​ ដើម្បី​សុំ​និយាយ​បន្តិច​ក៏​បាន​រុញ​ទ្វារ​ឲ្យ​​នាង​ដួល​ ហើយ​ដាល់​ក្បាលពោះ​នាង ​រួច​ធ្វើ​សកម្មភាព​ចាប់​ដោះអាវ​ស្រាតខោ​រួច​រំលោភ​នាង​រហូត​បាន​សម្រេច​ចំនួន​បី​ដង​ក្នុង​យប់​​។​

ឆ្លងតាម​ពាក្យ​បណ្ដឹង​នេះ​ទើប​សមត្ថកិច្ច​របស់​លោក​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ​តាក តៃមក​សាកសួរ​នៅ​អធិការ​នគរបាល​ក្រុង​។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​រូប​នេះ​បាន​ប្រ​កែក​ថា ​ខ្លួន​មិនបាន​ចាប់​នាង​រំលោក​ឡើយ​ តែ​រូបគេ​ពិតជា​បាន​ដេក​រួមភេទ​ជាមួយ​នាង​នៅ​យប់​នោះ​បាន​សម្រេច​ចំនួន​បី​ដង ​បន្ទាប់​ពី​ស្គាល់គ្នា​តាមរយះហេ្វក ប៊ុក​។​

ទោះបីជា​ជនសង្ស័យ​ថា​ មិនបាន​ចាប់បង្ខំ​យ៉ាងណា​ក៏​ដោយ ក៏​​ជនសង្ស័យ​ត្រូវ​បាន​ដាក់​ខ្នោះដើម្បី​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​បន្ត​ទៅ​តុលាការ​​៕

No comments