គួរឲ្យអាណិត​ណាស់រហូតទឹកភ្នែករមាឆ្លាក់មកទំាងមិនដឹងខ្លួន! ពិការជើង​ទាំងគូ តែខំតស៊ូ​មើលថែរក្សាគ្រួសារ ជាង​៤០ឆ្នាំ

ទោះបីជាខ្លួនពិការភាព មានន័យថាពិការតែខ្លួនប្រាណប៉ន្តែមិនមែនពិការចិត្តនិងបេះដូងនោះទេ។
ជាកស្តែងលោកតាដែលមានឈ្មោះ​ថា Xi Tiangen ជនពិការគំរូ និងទទួលបានការស្ងើចសរសើរ
ពីសំនាក់មហាជន និងបងប្អូនប្រិយដែលនិយមលេង បណ្តាញទំនាក់ទំនងសង្គម និង
អ្នកប្រើប្រាស់ប្រពន្ធ័អីុនធឺណេត ដោយសារការ​ខិតខំ​តស៊ូ​មើល​ថែ​គ្រួសារ​របស់​លោក អស់​រយៈពេល​ជាង​៤០​ឆ្នាំ បើ​ទោះ​បី​ជា​ពិការ​ជើង​ទាំង​គូ​ក្តី។

លោកតាបានបន្តប្រាប់ថា គាត់ឆ្លាក់ខ្លួនពិការដោយសារតែ គាត់បានជួបគ្រោះថ្នាក់ដ៏រន្ធត់មួយ
បន្ទាប់មកលោត ក៏ចាប់ផ្តើមរៀនប្រើដៃទំាងពីររបស់គាត់ធ្វើការនៅ​កសិដ្ឋាន​របស់​គ្រួសារ​លោក ស្ថិត​នៅ​ក្នុង​ខេត្ត Henan។ប៉ន្តែស្ថានការណ៏កាន់តែអាក្រក់សំរាប់គាត់នៅពេលនោះឪពុករបស់
គាត់បានលាចាកលោកទៅ ដែលបានបន្សុកទុកនូវបន្ទុកយ៉ាងឆ្ងន់សំរាប់គាត់ គាត់ត្រូវមើលថែ
ម្តាយដែលមានជំងឺ និងបងប្រុសពិការ តែម្នាក់ឯង ប៉ន្តែលោកតាអាចធ្វើបាន។

ក្រៅពីការងារក្នុងកសិដ្ឋាន លោកតាជាបោក​គក់ និង ចម្អិន​អាហារ​សម្រាប់​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ។ មិនតែប៉ុណ្ណោះ លោក Xi បាន​បន្ត​មើល​ថែ​សាច់ញាតិ ២​នាក់​ទៀត រហូត​ដល់​ម្ដាយ​របស់​លោក​បាន​ស្លាប់ ក្នុង​ឆ្នាំ ​២០០៦ និង​បងប្រុស​ស្លាប់ ក្នុង​ឆ្នាំ​២០១៥។

















 អត្តន័យអប់រំ៖

-  ពិការរូបរាងកាយ មិនមែនពិការចិត្តនិងបេះដូងទេ។
-  អ្នកដែលមានរូបរាងកាយ ល្អគួរធ្វើអ្វីល្អសំរាប់គ្រួសារ សង្គមនិងប្រទេសជាតិ កំុប្រព្រឹត្តអំពើរអាក្រក់ដែលអ្នកផងទំាងពួងស្អប់ខ្ពើម។
- សូមជនពិការទំាងអស់ កំុបាក់ទឹកចិត្ត ហើយលោកតាជាគំរូ ដើម្បីសំរេចក្តីបំណង។
- សូមបងប្អូនសូមកំុរើសអើងជនពិការ។

សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។
សូមរក្សាទ្រង់ទ្រាយដើមនៅពេលយកទៅចែកចាយបន្ត ! សូមអរគុណ!ខ្មែរជួយខ្មែរ!ខ្មែរស្រឡាញ់ខ្មែរ

No comments