កប្បាស ព្យាបាលរដូវមិនទៀង ទល់លាមក ក្អកមានស្លេស្ម៍ ក្អែបខាំ ខ្ទួយទិច




ប្រភេទរុក្ខជាតិ ៖ កប្បាស
វិធីធ្វើ និងវិធីប្រើប្រាស់ ៖
– សំបកដើម និងឫស ប្រើពី ២០-៣០ ក្រាម ដាំទឹកផឹក ក្នុងមួយថ្ងៃ សម្រាប់ព្យាបាលរដូវមិនទៀង
– គ្រាប់ព្យាបាលទល់លាមក ក្អកមានស្លេស្ម៍
– ស្លឹកបុកបិទព្យាបាលកន្លែងក្អែបខាំ ខ្ទួយទិច។
ប្រភព៖ អ៊ាង សុផល្លែត









អត្តបទសុខភាពថ្មីៗ

គ្រាន់តែទទួលទាន ក្រូចឆ្មារជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ ក៏អាចទទួលបានអត្ថប្រយោជន៍សុខភាព ច្រើនដល់ថ្នាក់នេះ...!



សព្វថ្ងៃនេះ មនុស្សយើងភាគច្រើន បានងាកមកជ្រើសរើស ឱសថធម្មជាតិ ជាជាងថ្នាំពេទ្យទៅទៀត។ នេះក៏ដោយសារតែ ឱសថធម្មជាតិដែលអាចរកបានក្នុងផ្ទះនេះ មិនចាំបាច់ចំណាយច្រើន មានប្រសិទ្ធភាព និងមិនប៉ះពាល់សុខភាពដូចថ្នាំមួយចំនួនថែមទៀត។
ងាយៗ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយផ្លែ លាយជាមួយ ប្រេងអូលីវសុទ្ធមួយស្លាបព្រាបាយ កូរឲ្យសព្វរួច ដួសមួយស្លាបព្រាបាយមកទទួលទាន ជាប្រចាំ ជាការស្រេច
# របៀបអនុវត្ត
ងាយៗ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយផ្លែ លាយជាមួយ ប្រេងអូលីវសុទ្ធមួយស្លាបព្រាបាយ កូរឲ្យសព្វរួច ដួសមួយស្លាបព្រាបាយមកទទួលទាន ជាប្រចាំ ជាការស្រេច។
បញ្ជាក់ ៖ ក្រូចឆ្មារដែលត្រូវប្រើ គឺជាក្រូចឆ្មារសំបកលឿង មានទំហំធំៗ ភាគច្រើនមានលក់តាមបណ្តាផ្សារទំនើប។ 

ក្រូចឆ្មារដែលត្រូវប្រើ គឺជាក្រូចឆ្មារសំបកលឿង មានទំហំធំៗ ដែលលក់តាមបណ្តាផ្សារទំនើប
# អត្ថប្រយោជន៍
១. បំបាត់ឈឺសន្លាក់ ៖ ដោយសារតែវាមានសក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក រូបមន្តនេះអាចជួយបញ្ហាឈឺសន្លាក់បាន ប្រសិនបើអ្នកទទួលទានវាជារៀងរាល់ព្រឹក។
២. ពង្រឹងសុខភាពបេះដូង ៖ ដោយសារតែប្រេងអូលីវ អាចប្រឆាំងនឹងការរលាក ព្រមទាំងសំបូរអាស៊ីតខ្លាញ់ និងវីតាមីនទៀតនោះ ទើបវាអាចជួយគ្រប់គ្រង និងសម្រួល ចរន្តឈាមរួមទាំងកូឡេស្តេរ៉ូល ក្នុងបេះដូងបានយ៉ាងល្អ។
៣. បំបាត់បញ្ហាទល់លាមក ៖ រូបមន្តនេះសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់ការរំលាយអាហារ និងកម្ចាត់ជាតិពុលចេញពីរាងកាយ ជាពិសេស គឺជួយដល់ដំណើរការប្លោកនោម និងប្រព័ន្ធរំលាយអាហារតែម្តង។
៤. ជួយដល់មុខងារ ថ្លើមនិងប្រមាត់ ៖ រូបមន្តនេះ ជួយដល់ដំណើរការថ្លើម និងប្រម៉ាត់ ឲ្យបញ្ចេញចោលរាល់ជាតិពុល ក្នុងរាងកាយ និងធ្វើឲ្យអ្នកលែងមានអារម្មណ៍ថាអស់កម្លាំង ធ្ងន់ខ្លួន និងហើមតទៅទៀត។
៥. ជួយឲ្យស្បែក ក្រចក និង សក់មានសុខភាពល្អ ៖ មុននឹងចូលគេង អ្នកអាចលាយរូបមន្តខាងលើ យកមកត្រាំក្រចក ១០ នាទី ដើម្បីបំបាត់បញ្ហាក្រចកបាក់ផុយ ឲ្យប្រែមកជារឹងមាំ និងភ្លឺរលោងវិញ។
ក្រៅពីនេះ ការទទួលទានរូបមន្តខាងលើ អាចជួយការពារអង្គែ និងជួយសុខភាពសក់ទាំងមូល ជាពិសេស គឺទទួលបានស្បែកទន់ រលោងស្អាត ហើយការបារជំងឺទាក់ទងនឹងស្បែកផ្សេងៗទៀតផង៕ 


អ្នកអាចលាយរូបមន្តខាងលើ យកមកត្រាំក្រចក ១០ នាទី ដើម្បីបំបាត់បញ្ហាក្រចកបាក់ផុយ ឲ្យប្រែមកជារឹងមាំ និងភ្លឺរលោងវិញ



អត្តបទសុខភាពថ្មីៗ

បើសិនជាអ្នកឈប់ញ៉ាំស្ករ ! តើនឹងមានរឿងអ្វីកើតឡើង ?



ជាមធ្យមមនុស្សយើងបានទទួលយ៉ាងហោចណាស់ក៏កាល់ឡូរីចំនួន ៣០០គីឡូស៊ូលពីជាតិស្ករដែរក្នុងមួយថ្ងៃៗ។
ស្ករអាចធ្វើឲ្យម្ហូបនិងភេសជ្ជៈកាន់តែមានរសជាតិឆ្ងាញ់ ប៉ុន្តែវាក៏មានគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏សំខាន់ៗដែលអ្នកនឹងទទួលបានបើសិនជាអ្នកឈប់ពិសាស្ករ៖

១. ស្រកទម្ងន់


ស្ករមានសារជាតិមួយដែលអាចធ្វើឱ្យអ្នកញាំអ្វីៗលើសកម្រិតបាន។ ហើយស្ករក៏បានធ្វើឲ្យលំពែងបង្កើតនូវអាំងស៊ុយលីន និងអ័រម៉ូនមួយចំនួនទៀតច្រើនហួសហេតុរហូតមានការប៉ះពាល់ដល់ការរក្សាទម្ងន់ និងការរំលាយអាហារផងដែរ។ នៅពេលដែលអ្នកឈប់ញ៊ាំស្ករ នោះការរំលាយអាហាររបស់អ្នកនឹងមានដំណើរការរលូនជាងមុន ដូច្នេះអ្នកអាចរក្សាទម្ងន់ក្នុងកម្រិតល្អបានហើយ។

២. គេងបានស្រួលជាងមុន


ការធ្លាក់ជាតិស្ករអាចធ្វើឱ្យអ្នកមិនមានអារម្មណ៍ងងុយគេងនៅពេលថ្ងៃនោះទេ។ ហើយលើសពីនេះទៅទៀត ស្ករអាចធ្វើឲ្យអោយអរម៉ូន cortisol ដែលជាអរម៉ូនមួយដែលរំខានដល់ការគេងលក់ មានការបញ្ចេញមកក្រៅច្រើនផងដែរ។ ដូច្នេះបានសេចក្តីថា នៅពេលដែលអ្នកឈប់ញាំស្ករ អ្នកនឹងមិនងងុយអំឡុងពេលថ្ងៃហើយនឹងគេងលក់ក្នុងពេលយប់យ៉ាងស្រួលទៀតផង។ 

៣. កាន់តែមានកម្លាំងជាងមុន


ស្ករអាចផ្ដល់កម្លាំងដល់អ្នកបាន ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា បើសិនជាអ្នកឈប់ញាំស្ករធម្មតា អ្នកនឹងអាចមានថាមពលកាន់តែច្រើនជាងពេលដែលអ្នកញាំស្ករទៅវិញ។ អ្នកអាចជំនួសជាតិស្ករធម្មតានេះបានដោយស្ករសិប្បនិម្មិតវិញ  ព្រោះស្ករប្រភេទនេះនឹងផ្ដល់កម្លាំងឲ្យអ្នកដូចស្ករធម្មតាដែរ។ ហើយនៅពេលដែលអ្នកអស់ជាតិស្ករវិញ អ្នកនឹងមិនមានអារម្មណ៍ហត់ខ្លាំងដូចអ្នកដែលញាំស្ករទូទៅនោះទេ។ 

៤. អាចជួយសន្សំសំចៃប្រាក់

ការឈប់ញាំស្ករអាចជួយសន្សំសំចៃប្រាក់ឲ្យអ្នកបាន ព្រោះតែអ្នកមិនត្រូវការចំណាយប្រាក់ទៅលើគ្រឿងចំណីណាផ្អែមៗ  ដូចជានំ ឬក៏ភេសជ្ជៈនោះទេ។ ដូច្នេះអ្នកនឹងអាចកាត់ការចំណាយមួយផ្នែក នៅក្នុងការចំណាយប្រចាំថ្ងៃរបស់អ្នកបានហើយដោយគ្រាន់តែឈប់ញាំស្ករប៉ណ្ណោះ។ 


៥. កាត់ភាគរយនៃការកើតជំងឺ

ជំងឺហឺត ជំងឺបេះដូង ជំងឺមហារីកនិងជំងឺជាច្រើនទៀតអាចបណ្តាលមកពីការរលាករ៉ាំរ៉ៃក្នុងរាងកាយ ហើយចំណីអាហារដែលសម្បូរទៅដោយជាតិស្ករគឺជាមូលហេតុមួយនៃការរលាកនៅក្នុងរាងកាយ។ នៅពេលដែលអ្នកកាត់ផ្ដាច់ជាតិស្ករ ភាគរយនៃការកើតជំងឺជាច្រើននឹងត្រូវបានកាត់បន្ថយផងដែរ។ 

៦. បេះដូងមានសុខភាពល្អ

ជាតិស្ករធ្វើឲ្យកម្រិតអរម៉ូនអាំងស៊ុយលីនមានការកើនឡើង ដូច្នេះហើយទើបសម្ពាធឈាមនិងចង្វាក់បេះដូងរបស់អ្នកមានការកើនឡើងដូចគ្នាដែរ។ ក្នុងរយៈពេលតែប៉ុន្មានសប្ដាហ៍ក្រោយពីឈប់ញាំស្ករ ចង្វាក់បេះដូងនិងសម្ពាធឈាមរបស់អ្នកនឹងស្ថិតនៅកម្រិតមួយដែលត្រឹមត្រូវ។ ហើយលើសពីនេះទៅទៀតអ្នកអាចនឹងមានការថយចុះនៃកម្រិតកូលេស្តេរ៉ុលដែលមិនល្អពីបេះដូងផងដែរ។ 


៧. មានអារម្មណ៍ល្អជាងមុន

ស្ករមានទំនាក់ទំនងជាមួយសុខភាពផ្លូវចិត្តរបស់មនុស្សផងដែរ។ ស្ករអាចធ្វើឲ្យមានការរាំងស្ទះដល់កំណើននៃអរម៉ូនមួយដែលទាក់ទងទៅនឹងខួរក្បាលរបស់មនុស្ស។ ដូច្នេះបន្ទាប់ពីឈប់ញាំស្ករអស់រយៈពេល ២ឬ៣សប្តាហ៍ អ្នកនឹងឃើញខ្លួនអ្នកមានអារម្មណ៍រីករាយជាងមុនមិនខាន៕






No comments