តើរឿងនេះកើតឡើងដោយសារអ្វី សូមចូលអានដើម្បីខ្លួនអ្នក...


មនុស្សយើងម្នាក់ៗជាទូទៅតែងតែមានសុបិន្ត មិនថាក្នុងវ័យណានោះទេ! ពួកគាត់​អាច​នឹង​មាន​សុបិន្ត​
នៅ​ពេល​ដែល​គាត់​គេង​លក់។​ ការ​យល់​សុបិន្ត​គឺ​ជា​ភាព​ស្រមើ​ស្រមៃ​មួយ​ ដែល​អាច​នាំ​
មនុស្ស​ទៅ​កាន់​ពិភព​មួយ​ផ្សេង​ទៀត​ទៅ​តាម​អារម្មណ៍​របស់​ពួក​ គេ ។​ តើ​ប្រិយមិត្ត​មាន​
ដែល​ឆ្ងល់​ទេ​ ថា​បើ​តាម​បំណក​ស្រាយ​វិទ្យាសាស្ត្រ តើ​សុបិន្ត​ជា​អ្វី​ឲ្យ​ពិត​ប្រាកដ?
ហេតុអ្វី​បាន​ជា​សុបិន្ត​ឧស្សាហ៍​កើត​មាន​ឡើង​ នៅ​ពេល​ដែល​មនុស្ស​គេង​លក់​ម៉្លេះ?

កត្តាមួយចំនួនដែលមនុស្សទូទៅធ្លាប់បានគិត និងផ្ចង់អារម្មណ៍ខ្លាំង ​ដូច​ជា នៅ ​ពេល​ដែល​យើង​ធ្វើ​
ការ​ប្រឡង​បញ្ចប់​មធ្យម​សិក្សា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​ មុន, ពេល​ដែល​មាន​អារម្មណ៍​ពិបាក​ចិត្ត
​ ឬ​សប្បាយ​ចិត្ត​ខ្លាំង​ទៅ​តាម​ស្ថានការណ៍​ប្រចាំ​ថ្ងៃ​ដែល​អ្នក​បាន​ជួប​ ប្រទះ ​និង​ នៅ
​ពេល​ដែល​យើង​ទទួល​អារម្មណ៍​អាភីនិហា ចង់ក្លាយខ្លួន​ជា​ Superhero មួយ​ដូច​នៅ​ក្នុង​ខ្សែ​
ភាពយន្ត​នោះ ​វា​គឺ​ជា​បទ​ពិសោធន៍​ចម្លែកៗ​ នៃ​អារម្មណ៍​ដែល​អ្នក​ធ្លាប់​បាន​ដិត​ដាម​
ខ្លាំង​ ឬ​ក៍​គិត​ពី​វា​ច្រើន ។​ បទ​ពិសោធន៍​នៃ​អារម្មណ៍​ចម្លែកៗ​នេះ​ហើយ​ជា​មូលហេតុ​ជំរុញ
ដែល​អាច​បង្កើត​បាន​ជា​សុបិន្ត។

យោងទៅតាមប្រភព iflscience បានឲ្យដឹងថា សូម្បីនៅពេលដែលយើង​គេង​លក់ ខួរ​ក្បាល​របស់​យើង​
ក៏​នៅ​តែ​ដំណើរ​ការ​បាន​យ៉ាង​ល្អ ​និង​បំពេញ​ការងារ​របស់​វា​ក្នុង​តំហែ​ទាំ​រាង​កាយ​
និង​រក្សា​តុល្យភាព។ កម្រិត​នៃ​ប្រព័ន្ធ​បញ្ជូន​សរសៃ​ប្រសាទ​មួយ​ចំនួន​បាន​ទៅ​ចុះ​ទៅ​ការពារ
​រាង ​កាយ​ពី​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សកម្មភាព​ដែល​យើង​ បាន​
គិត​ និង​ដិត​ដាម​ក្នុង​អារម្មណ៍។ ដូច​នេះ​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ដិត​ដាម​ខ្លាំង​
និង​គិត​ទៅ​លើ​រឿង​អ្វី​មួយ​ច្រើន​ មុន​ពេល​ចូល​គេង​ នោះ​ក្រោយ​ពេល​យើង​គេង​លក់​ រាង​
កាយ​របស់​យើង​នឹង​បញ្ជូន​ អារម្មណ៍ ការគិត ដែល​មិន​ទាន់​រសាយ​ទាំង​នោះ​ ទៅ​កាន់​ខួរ​
ក្បាល​ និង​ប៉ះទៅ​នឹង​កម្រិត​នៃ​ប្រព័ន្ធ​ប្រសាទ​ ដែល​ការពារ​នៅ​ក្នុង​រាង​កាយ។​ នេះ​ជា
​សញ្ញា​មួយ​ក្នុង​ការ​បំប្លែង​របស់​ប្រព័ន្ធ​ប្រសាទ​ ទៅ​លើ​អារម្មណ៍​ចម្លែកៗ​ទាំង​នោះ ​
បង្កើត​បាន​ជា​ ការ​ស្រមើ​ស្រមៃ ​រវើរវាយ​ និង​ដូច​ជា​នាំ​យើង​ទៅ​កាន់​ពិភព​មួយ​ទៀត​
ដែល​សុទ្ធ​តែ​ជា​ពិភព​នៃ​ចំណង់​ និង​ការ​គិត​របស់​អ្នក។ ​ប៉ុន្តែវា​នឹង​ត្រូវ​បាន​រលាយ​
ទៅវិញ បន្ទាប់​យើង​ភ្ញាក់​ពី​គេង។​ ទាំង​អស់​នេះ​ហើយ​ដែល​គេ​រួម​បញ្ចូល​គ្នា​ និង​ឲ្យ​
ឈ្មោះ​វា​ថា​ សុបិន្ត ។

សម្គាល់ៈ ការយល់សុបិន្តច្រើន ក៏មិនល្អនោះដែរ វាអាចនឹងបង្កឲ្យប្រព័ន្ធប្រសាទនៃ​ខួរ​ក្បាល​របស់​
យើង​ ធ្វើ​ការ​ច្រើន​ហួស​កំណត់​ និង​ចុះ​ទន់​ខ្សោយ។​ ដូច​នេះ​ ក្នុង​តំហែ​ទាំ​ខួរ​ក្បាល​
អោយ​មាន​សុខភាព​ល្អ​ អ្នក​គួរ​ធ្វើ​អារម្មណ៍​ឲ្យ​បាន​ល្អ​ រំងាប់​ចិត្ត​ និង​ព្យាយាម​ កុំ​គិត
​ពី​បញ្ហា​អ្វី​ទាំង​អស់​មុន​ចូល​គេង​ ដើម្បី​ជៀស​វាង​សុបិន្ត​ច្រើន។​ ការ​បរិភោគ​អាហារ​
ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​ វីតាមីន​ជំនួយ​ខួរ​ក្បាល​ ការ​ធ្វើ​លំហាត់​ប្រាណ ​ការ​សម្រាក​
លំហែ​ និង​ការ​គេង​អោយ​បាន​គ្រប់​គ្រាន់​ ក៏​ជា​កត្តា​ចាំ​បាច់​ក្នុង​ការ​ធ្វើ​អោយ​ប្រព័ន្ធ
​ប្រសាទ​ និង​ខួរ​ក្បាល​មាន​សុខ​ភាព​ល្អ​ផង​ដែរ។
តើប្រិយមិត្តខេមបូរីផតទាំងអស់គ្នា ឧស្សាហ៍សុបិន្ត ដែរទេ? តើអ្នកទាំងអស់​គ្នា​សុបិន្ត​ឃើញ​អី​ខ្លះ?​
ប៉ុន្តែ​បើ​អ្នក​ មាន​សុបិន្ត​ច្រើន​ អ្នក​ក៏​គួរ​កាត់​បន្ថយ​វា​ខ្លះ​ដែរ​ណា ​គប្បី​អនុវត្ត​
តាម​ដំបូន្មាន​ខាង​លើ ​ដើម្បី​សុខ​ភាព​ខួរ​ក្បាល​យើង​ទាំង​អស់​គ្នា៕

No comments