អត្ថន័យប្រជ្រុយទាំង ៧កន្លែង ដែលដុះនៅលើរាងកាយ
មនុស្សគ្រប់រូបតែងតែមានប្រជ្រុយនៅលើរាងកាយ គ្រាន់តែខ្លះតូចខ្លះធំតែប៉ុណ្ណោះ ។ ទោះជាយ៉ាងណាទីតាំងប្រជ្រុយដែលមាននៅលើរាងកាយសុទ្ធតែមានអត្ថន័យផ្សេងៗពីគ្នា ។ មានប្រជ្រុយខ្លះបង្ហាញថាអ្នកជាមនុស្សមានភ័ព្វសំណាង អ្នកនឹងក្លាយជាអ្នកមានទៅថ្ងៃអនាគត ឬអ្នកជាមនុស្សមានអំណាច... ខណៈដែលប្រជ្រុយខ្លះទៀតបង្ហាញពីបញ្ហាសុខភាពរបស់អ្នក ។ ដូច្នេះប្រសិនបើអ្នកចង់ដឹងថាប្រជ្រុយដែលមាននៅលើរាងកាយរបស់អ្នកមានអត្ថន័យយ៉ាងណា? សូមមើលអត្ថបទខាងក្រោមនេះ៖
១. ប្រជ្រុយនៅចុងចិញ្ចើម
ប្រជ្រុយត្រង់ចំណុចនេះបង្ហាញថា អ្នកមានឱកាសធ្វើដំណើរឆ្ងាយៗច្រើន ។ វាអាចជាឱកាសការងារ ឬការធ្វើដំណើរដើម្បីសម្រាកលំហែអារម្មណ៍ ។
២. ប្រជ្រុយនៅចន្លោះរវាងចិញ្ចើមទាំងពីរ
ប្រជ្រុយនៅតំបន់នេះបញ្ជាក់ពីការអភិវឌ្ឍន៍អាជីព និងការអភិវឌ្ឍន៍ខ្លួនរបស់អ្នក ។ មានន័យថាអ្នកជាមនុស្សដែលធ្វើការឆាប់បានឡើងឋានៈ ឬប្រាក់ខែ ។
៣. ប្រជ្រុយនៅចន្លោះរវាងភ្នែក និងចិញ្ចើម
ប្រសិនបើអ្នកមានប្រជ្រុយមួយនៅទីនេះ បង្ហាញថាអ្នកគឺជាមនុស្សដែលចេះសម្របសម្រួលខ្លួនទៅតាមកាលៈទេសៈបាន ។ អ្នកពិតជាមនុស្សល្អសម្រាប់អ្នកដទៃ ហើយអាចក្លាយទៅជាអ្នកដឹងនាំដ៏ល្អទៀតផង ។
៤. ប្រជ្រុយនៅលើបបូរមាត់ខាងលើ
ប្រជ្រុយនៅត្រង់តំបន់នេះមានន័យថា អ្នកមានក្តីព្រួយបារម្ភច្រើនបំផុតអំពីម្ហូបអាហារ និងសម្លៀកបំពាក់ ។ តែអ្នកមានជំនាញទំនាក់ទំនងល្អ ហើយមានភាពរួសរាយផងដែរចំពោះមិត្តភក្តិរបស់អ្នក ។
៥. ប្រជ្រុយនៅលើថ្ពាល់
ប្រសិនបើអ្នកមានប្រជ្រុយនៅត្រង់តំបន់នេះមានន័យថា អ្នកជាមនុស្សដែលមានអំណាចក្នុងការងារ និងជាមនុស្សសម្បូរទ្រព្យធន (រកឆាប់បាន) ។
៦. ប្រជ្រុយនៅលើបាតដៃ
ប្រជ្រុយនៅខាងលើនៃខ្សែបេះដូងមានន័យថា អ្នកជាមនុស្សដែលមានភាពឆ្លាតវៃ មានមហិច្ឆិតាខ្ពស់ និងអាចមានតំណែងជាមេដឹកនាំ ។ ក្នុងករណីមួយចំនួនបើអ្នកមានប្រជ្រុយនៅខាងក្រោមខ្សែបេះដូងវាបង្ហាញថា អ្នកមានសមត្ថភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ ហើយមានសេដ្ឋកិច្ចរឹងមាំ ។
៧.ប្រជ្រុយនៅលើជើង
ប្រជ្រុយនៅលើជើងមានន័យថា អ្នកជាមនុស្សដែលពូកែដើរ ចូលចិត្តអាហារប្លែកៗ ។ លើសពីនេះអ្នកជាមនុស្សដែលមានប្រជាប្រិយនៅកន្លែងការងារ និងអាចក្លាយជាមេដឹកនាំដ៏ល្អមួយរូប ៕
Post a Comment