រវាងពុទ្ធសករាជ ២៤៩៩-២៥០១ នាយកដ្ឋានវិចិត្រសិល្បៈថៃបានរកឃើញនៅបាតប្រាង្គនៃព្រះចេតិយ វត្តរាជាបុរាណ នៅខេត្តអយុធ្យាគេបានរកឃើញ នូវវត្ថុបុរាណជាច្រើន ដែលមានសម័យកាលខុសៗគ្នានិងមានតម្លៃឥតគណនា។
បុរាណវត្ថុទាំងនោះ រួមមានគ្រឿងអលង្កាស្តេច គ្រឿងក្សត្រថៃអយុធ្យា ចម្លាក់តំណាងព្រះពុទ្ធអង្គធ្វើអំពីមាសដាំត្បូង ព្រះបដិមាពុម្ព ព្រះសិរីរឹកធាតុ៘ ក្នុងចំណោមបុរាណវត្ថុដ៏ល្អប្រណិតទាំងនោះ ដែលសព្វថ្ងៃតម្កល់នៅសារមន្ទីរចៅសាមប្រ៉ាយា នៅខេត្តអយុធ្យា យើងច្រើនមានបុរាណវត្ថុមួយចំនួនដែលមានលក្ខណៈជាសិល្បៈខ្មែរ ព្រោះត្រូវបានផលិតឡើងមុនការកាន់កាប់ខេត្តនេះ ដោយព្រះមហាក្សត្រថៃទៅទៀត ។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jpQ3B6b2H4Vs7l1oKKgQ30kx_fAbKiMvPVxzCkwZm9brHW5MX26Muoh79mAdeTreo9KyQKgh7jeKDlz5UpyI7-9PYbDbDEYgcRvabcrvGDt09A8ajLDurybfbV5uwBJhpaBt6q94iOc/s320/1.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrw42paokm4w3DUWJJE-hWxYvLL-50RbThXdDSHhQYOlhd3VOw9CCq6zz1X1OYEWid090uoBURPqdWVjwOG1EEIVPty_MmcsAqHZW518gQSEak-r8Or3ZCrs8JUubkNHXBndKL4ngkwjg/s320/2a2334.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijN5Q5sKGCmcOEJxDkPrvTkNRjXXd0S8iPGcobBawcl32ZiNbFSQpsa29siNIzmK_GjO0F45N31s548ylmIoZfAql5RmMI4N9zuOLyX0hPay5Ss2-ufX0GOhIWSLwdyc31hA0SVz0MOaw/s320/123.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj3oyEY1o9RQJbW69LvJXxvNPeiJ37tSE-4b5inUGaumNCh3fQ5cQZ-nkvTo4K0duKsdW-GOGw3mJg_Ma5LtnCvL9h-L-U_UZ05cg9wWPRmx9XzqEBii5hTKaxh6k2-b8SBg17kEDFR5o/s320/234.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoxaU1RhvxM-6Dw54z_gYwiL2wIASSHqflDF8xhQt5D7LrG7FyY9gFN8TL8jgdwcX2qbpAuAjW338WUck_oyvjtl-SbU2uSiBNO3LuauKgdBLmOLmsa5S3SUJ46LbWCkcoq3sK4ckQFIs/s320/22334.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkhCzkPWy_5Qhq2GthSqVQsvLi-C2xrp-ipIutu6B9YzdMzv_G4H_eu-nGwYH3X7RLOqtu7jpEIsyfk0JA5F9jaKMNI1t7kOam4avAgkVCc1OLjCJTJ7NtGzm87-wORzQwzzIFQ9sxCb4/s320/2.jpg)
ប្រភព khmerapsara
លលាដ៍ក្បាលជាង ៣ពាន់ឆ្នាំ រកឃើញនៅបាតបារាយណ៍ទឹកថ្លា ដឹងប្រវត្តិហើយព្រឺរោម
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានដាក់តាំងវត្ថុបុរាណជាច្រើនប្រភេទរួមមាន បដិមា កុលាលភាជន៍ ផ្នូរបុរាណ សាកសព ឬឆ្អឹងខ្មោចមនុស្សសម័យបុរាណ។ល។ លលាដ៍ក្បាលមនុស្សបុរាណកាល ក៏ជាកម្មវត្ថុមួយដាក់តាំងបង្ហាញក្នុងសារមន្ទីរនេះដែរ។ លលាដ៍ក្បាលមនុស្សបុរាណកាលនោះត្រូវបានអ្នកសិក្សាស្រាវជ្រាវរកឃើញថាមានអាយុជាង ៣ពាន់ឆ្នាំមកហើយ។
តាមឯកសារស្រាវជ្រាវបានបង្ហាញថា លលាដ៍ក្បាលមនុស្សបុរាណកាលនេះ ស្ថិតក្នុងសម័យយុគសំរិទ្ធ និងបានរកឃើញនៅក្នុងបាតបារាយណ៍ទឹកថ្លា ក្នុងអំឡុងពេលអ្នកស្រាវជ្រាវបុរាណវិទ្យាបានធ្វើកំណាយស្រាវជ្រាវនៅបារាយណ៍ទឹកថ្លា ឆ្នាំ២០០៤-២០០៥ ។
ការធ្វើកំណាយស្រាវជ្រាវខាងលើ ធ្វើឡើងដោយអ្នកបុរាណវិទ្យាខ្មែរនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ា នៅលើទីតាំងចំនួន២ គឺបារាយណ៍ទឹកថ្លា និងស្ថានីយ៍ព្រៃក្មេង។
មគ្គុទ្ទេសក៍នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី បានឱ្យដឹងថា លលាដ៍ក្បាលមនុស្សបុរាណកាលដែលតាំងក្នុងសារមន្ទីរ ជាលលាដ៍ក្បាលរបស់មនុស្សផ្សេងគ្នា និងស្លាប់ដោយសារជំងឺ ២ប្រភេទ។ លោកបញ្ជាក់ថា លលាដ៍ទីមួយ ដែលដាក់តាំងនៅជាន់លើ គឺស្លាប់ដោយសារ ជំងឺធ្មេញ និងទី២ ស្លាប់ដោយសារជំងឺឈាមស ស៊ីឈាមក្រហម។ ប្រការនេះ ធ្វើឱ្យអ្នកស្រាវជ្រាវយល់ថា ជំងឺប្រភេទនេះមានតាំងពីជាង ៣ពាន់ឆ្នាំមកម្លេះ។
តាមមគ្គុទ្ទេសក៍ដដែល លលាដ៍ក្បាលមនុស្សបុរាណកាលនេះ បានទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន ពិសេសទាក់ទងទៅនឹងការស្លាប់ដោយសារ ជំងឺឈាមស ស៊ីឈាមក្រហម។ លោក ផល្លី ពន្យល់ថា ភ្ញៀវទេសចរភ្ញាក់ផ្អើលទៅនឹងជំងឺនេះ ព្រោះថាវាមានតាំងពីជាង ៣ពាន់ឆ្នាំមកហើយ។
គួរឲ្យដឹងផងដែរថា សាកសពដែលគេប្រទះឃើញនៅបាតបារាយណ៍ទឹកថ្លា ពេលធ្វើកំណាយទាំងអស់មាន ៥៩សាកសព ហើយសាកសពទាំងនោះរក្សាបាននូវទ្រង់ទ្រាយសពភាគច្រើន។ បើផ្អែកតាមលទ្ធផលស្រាវជ្រាវ អ្នកស្រាវជ្រាវបានទាញសេចក្តីសន្និដ្ឋានថា ១) ដោយសារបាតបារាយណ៍ជាប្រភេទដីខ្សាច់ ដែលមិនសម្បូរជាតិដែក ឬជាតិអាស៊ីត ២)បុព្វបុរសសម័យនោះ បានលើកដីទប់ធ្វើបារាយណ៍ (បារាយណ៍ទឹកថ្លា ឬខាងលិច) ដើម្បីយកទឹកប្រើប្រាស់ ដូច្នេះទើបធ្វើឱ្យទីតាំងនេះ មានតុល្យភាពត្រជាក់ជាប់រហូតមក៕ (ប្រភព៖ អាជ្ញាធរជាតិអប្សរា)
ពិតជាមានបារមីមែន !ប្រវត្តិនៃព្រះខ័នរាជ របស់ស្តេចថៃ ដែលយកពីបឹងទន្លេសាបខ្មែរទៅ ដាវសម្រាប់រាជ្យរបស់ស្តេចថៃ រើសបានពីបឹងទន្លេសាប ពេលយកទៅក្នុងវាំងថៃ កើតមានរន្ទះបាញ់ ៧កន្លែង
ប្រវត្តិនៃព្រះខ័នរាជ របស់ស្តេចថៃ ដែលយកពីបឹងទន្លេសាបខ្មែរទៅ
ដាវសម្រាប់រាជ្យរបស់ស្តេចថៃ រើសបានពីបឹងទន្លេសាប ពេលយកទៅក្នុងវាំងថៃ កើតមានរន្ទះបាញ់ ៧កន្លែង ដាវជ័យស្រី «พระแสงขรรค์ชัยศรี» ជាអាវុធរបស់ក្សត្រថៃ និងជាគ្រឿងសម្រាប់រាជ្យ ឬហៅថារាជកកុធភ័ណ្ឌ ឬគ្រឿងបញ្ជាក្សត្រ ដែលជាតំណាងឲ្យបញ្ញានៃការគ្រប់គ្រងប្រទេសជាតិ។
ដាវនេះមានប្រវត្តិដើម គឺធ្លាក់នៅក្នុងបឹងទន្លេសាបនៃប្រទេសកម្ពុជា ក្នុងខេត្តសៀមរាប នៅថ្ងៃមួយ នៅក្នុង ព.ស ២៣២៧ មានអ្នកនេសាទម្នាក់បានឃើញដាវនោះ ហើយក៏បាននាំដាវនោះទៅថ្វាយ ចៅហ្វាប៉ែន (នៅក្នុងប្រវត្តិសាស្ត្រខ្មែរ ត្រូវបានគេចាត់ទុកលោកជាជនក្បត់ជាតិ ដោយសារលោកបានស្នើរសុំឲ្យស្តេចសៀម ទាមទារខេត្តបីនៅភាគពាយ័ព្យរបស់ខ្មែរ ទៅភ្ជាប់នឹងរាជាណាចក្រសៀម ដោយសុំរាជទានពីស្តេចសៀម ឲ្យខ្លួនធ្វើជាអ្នកគ្រប់គ្រងលើបណ្តាខេត្តទាំងនោះ) ជាចៅហ្វាយខេត្តសៀមរាប។
ចៅហ្វាយខេត្តសៀមរាបរូបនោះ ក៏បានយកដាវនោះទៅថ្វាយស្តេចសៀម ព្រះនាម ពុទ្ធយ៉តហ្វាចុឡាលោក។ នៅថ្ងៃដែល ដាវនោះមកដល់ក្រុងទេពមហានគរ កើតមាននូវរន្ទះបាញ់ចំនួន ៧កន្លែង នៅក្នុងក្រុង គឺទ្វារពិសេសជ័យស្រី នៃរាជរោងខាងក្រៅ ទ្វារវិមានជ័យស្រី នៃរាជរោងកណ្តាល ដែលជាផ្លូវដែលគេយាងដាវឆ្លងកាត់ចូលទៅក្នុងរាជវាំងសៀម។
ដាវជ័យស្រី ជារាជសាស្ត្រាវុធ ដ៏សំខាន់បំផុតសម្រាប់រាជពិធីកាន់ទឹកវិរ័ឌ្ឍនសត្យា (ពិធីផឹកទឹកសម្បថចូលកាន់តំណែងរបស់មន្ត្រីរាជការ) និងរាជពិធីរាជាភិសេក ៕
.......................
ដោយ ៖ អង្គតោទេព និមល
អត្តបទប្រវិត្តសាស្រ្ត
កំណាយលើស្ពានហាលអង្គរវត្ត រកឃើញចំណុចចាប់អារម្មណ៍កាលសម័យបុរាណ !ដែលពិភពលោកមិនបានដឹងទាន់តែសោះ
លទ្ធផលកំណាយបុរាណវិទ្យា បង្ហាញថាស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ធ្លាប់បានជួសជុលកាលពីសម័យក្រោយអង្គរ។ នេះបើតាមការបញ្ជាក់របស់ អាជ្ញាធរជាតិអប្សរា។ ស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត បានកំពុងចាប់ផ្ដើមគម្រោងជួសជុលហើយ។
មុនដំណើរការជួសជុល ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរអប្សរា ត្រូវធ្វើកំណាយស្រាវជ្រាវជាមុន ដើម្បីស្វែងយល់ពីទិន្នន័យបុរាណវិទ្យា ក៏ដូចជារចនាសម្ព័ន្ធរបស់ស្ពានហាលទាំងមូលផងដែរ។ ក្រុមការងារអាជ្ញាធរអប្សរា សហការជាមួយសកលវិទ្យាល័យ សូហ្វីយ៉ា បានធ្វើកំណាយស្រាវជ្រាវ និងសន្និដ្ឋានថា ស្ពានហាលខាងលិច អង្គរវត្ត បានស្រុត និងខូចខាតផ្នែកជញ្ជាំង។ លទ្ធផលពីកំណាយបានរកឃើញ ការវិវឌ្ឍលើការជួសជុលស្ពានហាលនោះ ដែលធ្លាប់បានធ្វើឡើងតាំងពីក្រោយអង្គរ។
ជារួម លទ្ធផលកំណាយ និងតាមឯកសារដែលនៅសេសសល់ ក្រុមការងារបានរកឃើញថា ស្ពានហាលខាងលិច ធ្លាប់បានជួសជុលចំនួន ៤ដំណាក់កាលរួចមកហើយ មានដូចជា៖ ដំណាក់កាលទី១៖ គឺការជួសជុលដែលធ្វើឡើងនៅសម័យក្រោយអង្គរ ដំណាក់កាលទី២៖ គឺដើមទសវត្សទី៥០ ដែលជួសជុលដោយបារាំង នៅចំហៀងខាងជើងផ្នែកខាងកើត ពេលនោះការជួសជុល គឺប្រើបេតុងច្រើន។
ដំណាក់កាលទី៣៖ គឺខាងដើមទសវត្សទី៦០ ជួសជុលដោយបារាំងផងដែរ នៅពាក់កណ្ដាលផ្នែកខាងត្បូង។ ដំណាក់កាលទី៤៖ ពីឆ្នាំ១៩៩៦-២០០៧ ជួសជុលដោយសកលវិទ្យាល័យ សូហ្វីយ៉ា ជាមួយ និងអាជ្ញាធរជាតិអប្សរា ផ្នែកខាងជើង នៅក្នុងដំណាក់កាលទី១ ។ ដោយឡែក គម្រោងជួសជុលដែលធ្វើឡើងដោយអាជ្ញាធរអប្សរា សហការជាមួយ សកលវិទ្យាល័យ សូហ្វីយ៉ាបច្ចុប្បន្ន គឺធ្វើឡើងនៅផ្នែកខាងជើង នៃដំណាក់កាលទី២ ដែលមានប្រវែង ១០០ម៉ែត្រ ។
មន្ត្រីបច្ចេកទេសបានបញ្ជាក់ថា លទ្ធផលនៃកំណាយស្ពានហាល ក្នុងដំណើរការជួសជុលនៃដំណាក់កាលទីពីរនេះ ដែលមានការបើករណ្ដៅចំនួនពីកន្លែង បានបង្ហាញថា ស្ថានភាពស្ពានហាល មានភាពច្របូកច្របល់ ដោយការជួសជុលក្នុងសម័យក្រោយអង្គរ មិនបានរៀបថ្ម ក៏ដូចជាការពង្រឹងគ្រឹះឲ្យបានត្រឹមត្រូវ ដោយគ្រាន់តែប្រមូលកម្ទេចកំទី ដែលមានស្រាប់នៅទីនោះចាក់បំពេញតែប៉ុណ្ណោះ។
ចំណែកថ្មបាយក្រៀម ដែលមាន១១ស្រទាប់ ដែលជាជញ្ជាំងស្ពានហាលនោះ ក៏រងការពុកផុយ ដោយសារអាយុកាលផងដែរ។ មានតែនៅស្រទាប់ទី៤ឡើងតែប៉ុណ្ណោះ ដែលស្ថានភាពថ្ម នៅល្អប្រសើរ។ មន្ត្រីបច្ចេកទេសបានបន្ថែមទៀតថា ក្រុមការងារបានយកលទ្ធផលទៅប្រៀបធៀបគ្នា នឹងដំណាក់កាលទី១ គឺ សកលវិទ្យាល័យ សូហ្វីយ៉ា បានរកឃើញដូចគ្នា ថាថ្មបាយក្រៀមមានការពុកផុយ ហើយការជួសជុលគឺត្រូវជំនួសដោយថ្មបាយក្រៀមថ្មីទាំងអស់តែម្ដង៕
Post a Comment