ឪពុកតិរច្ឆានម្នាក់ នាំកូនស្រីបង្កើតចូលផ្ទះសំណាក់ រហូតមានផ្ទៃពោះ បីខែ
ឥណ្ឌូណេស៊ី៖ ក្មេងស្រីជាសិស្សម្នាក់ត្រូវបានម្ដាយរបស់នាងតាមទាន់នៅក្នុងបន្ទប់ផ្ទះសំណាក់កំពុងរួមភេទជាមួយឪពុកបង្កើតរបស់នាង ដោយសារតែការបង្ខិតបង្ខំរបស់ឪពុក ដំបូងឡើយគឺជា ករណីចាប់រំលោភ ជាបន្តបន្ទាប់ក៏ក្លាយជារឿងធម្មតាសម្រាប់ក្មេងស្រីអាយុ 16 ឆ្នាំម្នាក់ រហូតមានផ្ទៃពោះ បីខែ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិ Renroua, ស្រុក Raimanuk, Belu Regency ប្រទេសឥណ្ឌូណេស៊ី។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKHxnM_sAp75-gV1q6yOtI0YFneO2TqTWHj0EcJUCQOgS4E7qfMEiDK99nbl8Bwhr3HvZXmnoCHkWS_Q-HWk4n1CFZWdWQupqmgkl6W80cOlA3Oow8qJKCbyk1ksLHOqY6iF_yoQMrxN8/s640/001.jpg)
ឪពុកចិត្តបាបនេះមានឈ្មោះ ថូម៉ាស មានកូនស្រីតែម្នាក់នេះ។ នៅថ្ងៃកើតហេតុដោយសារម្ដាយរបស់នាងមើលឃើញកូនស្រីរបស់គាត់មិនប្រក្រតីអំពីសុខភាពទើបតាមមើលកូនចង់ដឹងថា នាងទៅរៀនចូលសាលាឬអត់ ស្រាប់តែចូលផ្ទះសំណាក់តាមការណាត់ជាមួយឪពុក ។ ស្ត្រីជាម្ដាយនិងជាប្រពន្ធរូបនេះមានការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ប្ដី បានប្រព្រឹត្តអំពើថោកទាបជាមួយកូនស្រីរបស់ខ្លួនបង្កើត។
ភ្លាមៗផងដែរដោយមានការជួយអន្តរាគមន៍ពីម្ចាស់ផ្ទះសំណាក់ទូរស័ព្ទហៅប៉ូលិសអោយចាប់ខ្លួនឪពុកដូចសត្វតិរច្ឆានរូបនេះទៅប៉ូលិសដើម្បីបន្តអនុវត្តន៍ច្បាប់។ ម្ដាយក៏បានហួសចិត្តមួយទៀតនោះគឺ នៅពេលដឹងថា កូនស្រីរបស់គាត់មានផ្ទៃពោះជាមួយឪពុកបង្កើតរហូតបីខែ៕
Post a Comment