មិនជឿកុំប្រមាថ!! សញ្ញាទាំង ៥បញ្ជាក់ថា ផ្ទះរបស់អ្នកកំពុងមាន ជំនាងផ្ទះតាមថែរក្សា
១. សីតុណ្ហភាពក្នុងបន្ទាប់ស្រាប់តែផ្លាស់ប្តូរគ្មានការរំពឹងទុក
ប្រសិនបើអ្នកស្រាប់តែមានអារម្មណ៍ភ្លាមៗថាខ្យល់ប្រែជាក្តៅល្មមៗឬក៏ក្តៅខ្លាំងនៅជុំវិញអ្នក នោះជំនាងផ្ទះគឺប្រហែលកំពុងស្ថិតនៅក្បែរលោកអ្នកហើយ។ អ្នកក៏អាចមានអារម្មណ៍ថាមានគេប៉ះនៅកផងដែរ។ ២. ស្រាប់តែធំក្លិនចម្លែកនៅក្បែរអ្នកភ្លាមៗ
វាគឺជាក្លិនដ៏ចម្លែកដែលអ្នកមិនធ្លាប់ហិតពីមុនទេ ឬក៏ប្រហែលជាក្លិនដែលអ្នកមិនអាចចងចាំពីមុន។ ៣. ឃើញពន្លឺចម្លែកលេចឡើង
ប្រសិនបើអ្នកឃើញពន្លឺលេចឡើងនៅមុខបន្ទប់របស់អ្នកឬក៏អ្នកឃើញស្រមោល កុំខ្លាចឱ្យសោះ! អ្នកនឹងមិនឃើញជំនាងផ្ទះនោះទេ ដរាបណាអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ ហើយជំនាញផ្ទះក៏មិនធ្វើឱ្យអ្នកភ័យខ្លាចដែរ។៤. ឮសំឡេងខ្សឹបដែលព្យាយាមទំនាក់ទំនងជាមួយអ្នក
ប្រសិនបើអ្នកឮសំឡេងខ្សឹបរសៀកៗក្បែរត្រចៀក សូមប្រើការទំនាក់ទំនងតាមផ្លូវចិត្តរបស់អ្នកប្រាប់ទៅជំនាញផ្ទះឱ្យនិយាយឮៗ។ កុំសន្មត់ភ្លាមៗថា សំឡេងខ្សឹបដែលអ្នកឮគឺគ្រាន់តែជាការស្រមើលស្រមៃ។ លោកអ្នកអាចនឹងបានដំណឹងដ៏សំខាន់ចេញពីមាត់របស់ជំនាងផ្ទះ។ ៥. មានរោមបក្សីពណ៌សលេចឡើងនៅកន្លែងដែលមិនរំពឹង
នេះគឺជាសញ្ញាពិតៗដែលជំនាញផ្ទះកំពុងស្ថិតនៅជាមួយអ្នកនិងត្រៀមឆ្លើយតបចំពោះការបុណ្យស្រន់ពីអ្នក។
៦. យល់សប្តិឃើញជំនាងផ្ទះជួយដោះស្រាយបញ្ហាជាមួយអ្នក
នៅពេលព្រឹក អ្នកនឹងមានអារម្មណ៍វិជ្ជមានហើយអ្នកនឹងដឹងច្បាស់ថាត្រូវធ្វើអ្វី បន្ទាប់ពីទទួលបានដំណោះស្រាយពីមនុស្សដែលប្រាប់អ្នកក្នុងសុបិន (ជំនាងផ្ទះ)។
៧. អ្នកមានអារម្មណ៍ថានរណាម្នាក់ទើបតែបានដើរផុតអ្នកឬក៏ឈរក្បែរអ្នក
ជំនាញផ្ទះតែងតែធ្វើឱ្យអ្នកដឹងពីវត្តមានរបស់គាត់។ វាអាចកើតឡើងនៅកន្លែងណាមួយ ដែលលោកអ្នកកំពុងជួបបញ្ហា ហើយគាត់នឹងជួយនាំដៃលោកអ្នកឱ្យរកឃើញដំណោះស្រាយនៅនឹងកន្លែង។
ជឿឬមិនជឿគឺអាស្រ័យលើការគិតរបស់លោកអ្នកប៉ុណ្ណោះ ប៉ុន្តែសូមកុំបោះបង់ពាក្យថា “អាគមផ្សំអាយុ” ឱ្យសោះ ជាពិសេសសម្រាប់អ្នកដែលប្រណិបតន៍ព្រះពុទ្ធសាសនា៕
ជឿឬមិនជឿគឺអាស្រ័យលើការគិតរបស់លោកអ្នកប៉ុណ្ណោះ ប៉ុន្តែសូមកុំបោះបង់ពាក្យថា “អាគមផ្សំអាយុ” ឱ្យសោះ ជាពិសេសសម្រាប់អ្នកដែលប្រណិបតន៍ព្រះពុទ្ធសាសនា៕
Post a Comment