ក្មេងប្រុសអាយុ៧ឆ្នាំរើសបានកាបូបលុយ ២០ លានដុល្លារ ប៉ុន្ដែកើតរឿងមិននឹងស្មានដោយសារតែ…..
កុមារាម្នាក់អាយុ ៧ ឆ្នាំ រស់នៅរដ្ឋ South Sarolina (អាមេរិក) ត្រូវបានប្រគល់ពានរង្វាន់បរិសុទ្ធស្មោះត្រង់ ព្រោះបានប្រគល់សងដល់សមត្ថកិច្ចនូវកាបូបមួយដែលមានផ្ទុកប្រាក់សុទ្ធ ២០ លានដុល្លារ ។
ហេតុការណ៍នេះបានកើតឡើង គ្រាកុមារានេះត្រូវបានឪពុកនាំទៅរកទិញប្រដាប់ក្មេងលេង ។ នៅពេលដែលលោក Steele ដែលជាឪពុកកំពុងចូលស្ថានីយ៍ចាក់សាំង រួចសប់កង់ឡាន ហើយកុមារាអាយុ ៧ ឆ្នាំ រូបនេះ ដើរយកសំរាមទៅចោល ក៏បានសម្លឹងឃើញដោយចៃដន្យនូវកាបូបមួយ ហើយមើលខាងក្នុងឃើញសុទ្ធតែក្រដាសប្រាក់ ។
គ្រាឃើញភ្លាម លោក Steele ពុំជឿលើភ្នែករបស់ខ្លួន ហើយក៏ចូលទៅក្នុងស្ថានីយ៍លក់សាំង ដើម្បីសួរថាវាជាលុយពិតមែនដែរ ឬទេ ។
ក្រោយពេលដឹងថា រឿងពិត ភ្លាមៗនោះ លោក Steel បានទូរស័ព្ទហៅប៉ូលីស ។ លោកឲ្យដឹងថា ការរកឃើញ ហើយសងត្រឡប់វិញនូវទឹកប្រាក់ ២០ លានដុល្លារ ជាមេរៀនដ៏ថ្លៃថ្លាមួយសំរាប់កូនប្រុសរបស់លោក ។
លោកពោលថាៈ «នេះជាមេរៀនសីលធម៌ប្រាប់ឲ្យវាដឹងថា ធ្វើអ្វីដែលត្រូវ ហើយក៏ជាទង្វើរមួយគត់ដែលស្របសីលធម៌មនុស្ស» ។ លោកប្រាប់ទៀតថា កូនរបស់លោកវាមានអារម្មណ៍មោទនៈភាពចំពោះទង្វើនេះ ។
កុមារាវ័យ ៧ ឆ្នាំ រូបនេះ បានប្រាប់ឆាណែលទូរទស្សន៍ WBMF ថា ពុំមាននឹកដល់បំណងរក្សាទុកលុយនេះទេ ។
Fox News ឲ្យដឹងថា លុយនេះ ប្រហែលមានទាក់ទងដល់ករណីប្លន់ធនាគារថ្មីៗនេះ ។ ប៉ូលីសអាមេរិកកំពុងរុករក Brian Humphries Jr ៣៥ ឆ្នាំ -ជនដែលត្រូវចោទប្រកាន់ថា បានប្រព្រឹត្តអំពើប្លន់២លើក នៅធនាគារកាលពីថ្ងៃទី២៣ និង ២៨ ខែមករា កន្លមក ៕
Post a Comment