អាហារដែលល្អបំផុតសំរាប់អ្នកជំងឺលើសឈាម


សំរាប់អ្នកជំងឺលើសឈាមគួរកាត់បន្ថយការបរិភោគអាហារដែលមានរស់ជាតិប្រៃពីព្រោះវាអាចអោយសំពាធឈាមមានការកើនឡើង​ មានជំងឺទឹកនោមផ្អែម និងមានបញ្ហាតំរងនោមរាំរៃផងដែរ ហើយគួរប្តូរមកបរិភោគ បន្លែ​ ផ្លែឈើស្រស់ គ្រាប់ធញ្ញជាតិ​ ទឹកដោះគោដែលមានជាតិខ្លាញ់ទាប សាច់ត្រី ព្រមទាំងបរិភោគទឹកអោយបានច្រើន។

ខាងក្រោម​នេះ​គឺជា​អាហារ​ទូទៅ​មួយ​ចំនួន​ដែល​អ្នក​គួរតែ​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ដើម្បី​គ្រប់គ្រង​ជំងឺលើសឈាម​តាម​វិធី​ធម្មជាតិ ។

ខ្ទឹមសៈ



ការទទួលទានខ្ទឹមសរាល់ថ្ងៃជួយកាត់បន្ថយ cholesterol មួយទៀតវាអាចគ្រប់គ្រងសម្ពាធឈាមនិងកំរិតជាតិស្ករក្នងឈាមបាន។

ប៉េងប៉ោះ


វាសំបូរវីតាមីនសេ វីតាមីនអា វីតាមីនកា វីតាមីនបេ៦ វីតាមីនអ៊ី ប៊ីយ៉ូទីន និង​ផូស្វរ័ ។ហើយប៉េងបោះនេះដែរអាចជួយបន្ថយសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព។

ផ្លែទទឹម


សំបូរវីតាមីនអា​ សេ អ៊ី​ ល្អបំផុតសំរាប់មនុស្សចាស់ក្នុងការប្រឆាំងជំងឺផ្សេងៗពិសេសទៅទៀតអាចជួយបន្ថយការកើនសម្ពាធឈាមផងដែរ។

សូកូឡារឺកាកាវៈ

ម្សៅកាកាវអាចអាចជួយជំរុញអោយសសៃឈាមរីកធំផងដែរយើងអាចទទួលទាន១០០ក្រាមក្នង១ថ្ងៃ។


No comments