នារីរងគ្រោះត្រូវបុរសពីរនាក់បងប្អូន​ចាប់រំលោភ​

នារី​ម្នាក់ ​ត្រូវបាន​យុវជន​ម្នាក់ ​ចាប់រំលោភ​​រហូត​បា​នស​ម្រេច​ជាច្រើន​ដង ហើយកន្លងមកនារីរងគ្រោះ ក៏ត្រូវបានបងប្រុស​របស់​យុវជនកំហូចរូប​នោះ​ ចាប់រំលោភ​នាងបានសម្រេច​ជា​ច្រើនដង​ដែរ ហើយ​ក៏បាន​រត់​គេចខ្លួនបាត់​ ។ ​យុវជន​កំហូច​ជា​ប្អូន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅថ្ងៃទី​២៣  ឆ្នាំ​ ២០១៧ នៅក្នុងភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឯ​បងប្រុស​របស់គេ​បាន​រត់​គេចខ្លួនបាត់ ​។​

ជនជាប់ចោទ​ជា​ប្អូន​មាន ឈ្មោះ ឆក់ ឃុន​ឆាង អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅក្នុង ភូមិ​ភ្នំ​កុង ឃុំ​ភ្នំ​កុង ស្រុក​អង្គ​ជ័យ ខេត្តកំពត មានមុខរបរ​ ជាកម្មករ​ស្ថាបនា​ផ្លូវថ្នល់ និង ស្នាក់នៅ​ផ្ទះជួល​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ ។ ដោយឡែក​បងប្រុស​រប​ស់​គេ ដែលរត់គេចខ្លួននោះ​ ឈ្មោះ ឆក់ ច​ន្នី អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ជាមួយ​ប្អូនប្រុសរបស់គេ​ដែរ កំពុង​រត់គេចខ្លួន ​។ នារីជាជនរងគ្រោះ​អាយុ​១៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។​

នារីជាជនរងគ្រោះ​បាន​ប្រា​ប់ពូ​បង្កើត​របស់​នាង​ថា យុវជនកំហូច​ទាំងពីរ​នាក់​បងប្អូន​នោះ បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​លើ​នាង​ បានសម្រេចជា​ច្រើនដង ​ជា​បន្តបន្ទាប់​មកហើយ កាលពី​អំឡុង​មុនពេល​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ រហូត​ធ្វើ​ឱ្យ​នាងរង​ការ​ហើម​ប្រដាប់ភេទ និង ​មានការ​ឈឺចាប់​យ៉ាងខ្លាំង​ ។ បន្ទាប់ពី​បានដឹង​ភ្លាម ​បុរស​ជា​ពូ​របស់​នារី​រងគ្រោះ​ មានការ​ខឹងច្រឡោត​យ៉ាងខ្លាំង​ថា ជន​ទាំងពីរ​នាក់​នោះ មើលងាយ មើលថោក​ពូជ​អម្បូរ​របស់ខ្លួន ហើយក៏​ធ្វើដំណើរ​ទៅកាន់​ប៉ុស្ដិ៍​ចោមចៅ​ដាក់ពាក្យ​បណ្ដឹងសុំ​ឱ្យ​នគរបាល​ជួយ​អន្តរាគមន៍​ចាប់ខ្លួនបាន​ម្នាក់ ហើយបុរសកំហូចជាបងបាន​រត់​គេចខ្លួនបាត់ ។​

​នៅ​ចំពោះមុខ​សមត្ថ​កិច្ច យុ​វ​ជនជាប់ចោទបាន​និយាយថា រូបគេ និង​ នាងក្រមុំ​ម្នាក់​នោះ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា ​រយៈពេល​៧​ខែ​មកហើយ រហូត​ឈានដល់​ការរួម​មេត្រី​ជាមួយគ្នា​បាន​ចំនួន​៥​លើក ​ដោយ​ការស្ម័គ្រចិត្ត​ជា​បន្តបន្ទាប់ គ្មាន​ការបង្ខិតបង្ខំ​ឡើយ ។ មិនតែប៉ុណ្ណោះ​រូបគេ និង នាង​ បាន​ស្រលាញ់គ្នា​ខ្លាំងណាស់ លុះ​រយៈពេល​២​ខែ​ចុង​ក្រោយនេះ ខ្លួន​គេបាន​សុំ​លា​សង្សារ​សំណព្វចិត្ត​ទៅធ្វើ​ការ​ជា​កម្មករ​ស្ថាបនា​ផ្លូវថ្នល់​ នៅឯ​ខេត្ត​មណ្ឌល​គី​រី និង បាន​ប្រាប់​ឱ្យ​នាង​នៅ​រង់ចាំ​ខ្លួនវិល​ត្រឡប់មកវិញ ។

​ប៉ុន្តែ​ក្រោយ​ពេល ដែល​ខ្លួន​ចាកចេញទៅ​ធ្វើការ​ការបាត់ នាង​បាន​ប្រែចិត្ត​ ដោយមាន​ទំនាក់​ទ​នង​ស្នេហ៍​ថ្មី ​ជាមួយនឹង​បងប្រុស​បង្កើត​របស់ខ្លួន និង បាន​ឈានដល់​ការឡើង​គ្រែ​ ជាមួយ​គ្នា ​នៅក្នុង​ផ្ទះជួល​បានសម្រេច​ចំនួន​៣​ដង​ទៀត​ផង ។ ទោះបីជា​យ៉ាងណាក៏ដោយ​ នេះ​គ្រាន់តែ​ ជាការ​ចោទប្រកាន់​របស់​ជនរងគ្រោះ និង​ជាការ​ដោះសារ​របស់​ជន​ជាប់ចោទ​តែប៉ុ​ណ្ណោះ មានតែ​តុលាការ​ទេ ​ដែលធ្វើការ​វិនិច្ឆ័យ​បាន ៕ សុថា​ត់​

No comments