យកលេសហាៅទៅកោសខ្យល់ មានអីរំលោភក្មេងស្រី ១២ ឆ្នាំ បានសម្រេច
កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ដើម្បីឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តិនៅភូមិ បឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យរូបនេះ មានឈ្មោះ ជី ប៉ាវ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះ ហ ក ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្សរស់នៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការចាប់ខ្លួននេះគឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល ។ ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនសង្ស័យបានហៅនាងមកកោសខ្យល់ឱ្យខ្លួន នៅពេលកោសខ្យល់រួចជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។
ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញ ក៏តាមចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ ដើម្បីយកមកសួរនាំ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕



Post a Comment