មានប្រាក់ខែប៉ុន្មានអាចបង់រំលស់ LEXUS 570 ឆ្នាំ ២០១៦ បាន? (មានវិដេអូ)
និយាយដល់រថយន្ត Lexus LX 570 ឆ្នាំ ២០១៦ ជារថយន្តមួយម៉ូដែលដែលគេចាត់ទុកជារថយន្តមានអំណាច ថែមទាំងជារថយន្តមានតម្លៃថ្លៃដែលទទួលបានការនិយមជាខ្លាំងពីសំណាក់អ្នកមានៗ និង មន្ត្រីធំៗក្នុងប្រទេសកម្ពុជា។
មិនមានមានតែអ្នកមានៗ និង មន្ត្រីធំៗទេដែលស្រឡាញ់ពេញចិត្តរថយន្ត Lexus LX 570 នេះ សូម្បីតែមហាជនធម្មតាក៏ចាប់ចិត្តនឹងរថយន្តដ៏ទំនើប និង ស្អាតទាក់ភ្នែកនេះដែរ។ តម្លៃជាមធ្យមរបស់ Lexus LX 570 ឆ្នាំ ២០១៦ ដែលលក់នៅទីផ្សារប្រទេសកម្ពុជាគឺប្រមាណ ២២០ ០០០ ដុល្លារ។ តម្លៃប៉ុណ្ណេះអាចមិនជាបញ្ហាឡើយសម្រាប់មន្រ្តីអ្នកការធំៗ ប៉ុន្តែចំពោះមនុស្សធម្មតាគឺវាពិតជាច្រើនមហាសាលណាស់ ប្រសិនចង់បានទាល់តែត្រូវបង់រំលស់។
ក្នុងប្រទេសកម្ពុជាសេវាកម្មបង់រំលស់លើរបស់ប្រើប្រាស់បានក្លាយជាសេវាពេញនិយមមួយ ហើយចំពោះការបង់រំលស់រថយន្តនៅតាមហាងមួយចំនួនក៏មានដែរ។ ហាងមួយចំនួនមានលក្ខណៈដោយដំបូងតម្រូវឲ្យអតិថិជនបង់ប្រាក់ពី ២០% ទៅ ៥០% នៃតម្លៃរថយន្ត រួចសល់ប៉ុន្មានអាចបង់រំលស់បានដល់រយៈពេល ៥ ឆ្នាំ ដោយគិតអត្រាការប្រាក់មួយខែ ១,៣៨%។ ដូចនេះចំពោះការបង់រំលស់រថយន្ត Lexus LX 570 ដំបូងអ្នកត្រូវមានលុយក្នុងដៃចំនួនប្រមាណ ៤៤ ០០០ ដុល្លារ បន្ទាប់មកត្រូវបង់ប្រចាំខែរយៈពេល ៦០ ខែក្នុងពេល ៥ ឆ្នាំ ដោយមួយខែបង់ ៣ ០៣៧ ដុល្លារ។

ដោយឡែកបើជ្រើសរើសបង់មុន ៣០% ត្រូវបង់ប្រាក់មុន ៦៦ ០០០ ដុល្លារបន្ទាប់មកត្រូវបង់ ២ ៦៥៧ ដុល្លារប្រចាំខែរយៈពេល ៦០ ខែក្នុងពេល ៥ ឆ្នាំ។ បើយក ៤០% ត្រូវបង់មុន ៨៨ ០០០ ដុល្លារ និង បង់ប្រចាំខែ ២ ២៧៨ ដុល្លារ។ ចំណែកបង់មុន ៥០%ត្រូវបង់ដំបូង ១១០ ០០០ ដុល្លារ និង បង់ប្រចាំខែ ១ ៨៩៨ ដុល្លារ៕

Post a Comment