មកជួបជាមួយនឹងរាជបុត្រកំពូលសង្ហា ដែលជាតារាម៉ូឌែលដ៏ល្បីល្បាញ ប្រចាំប្រទេសប៉ាគីស្ថាន គឺលោក Imran Abbas
តារាប៉ាគីស្ថាន៖ ក្រោយពីបានព្យាយាមស្វែងរកជីវប្រវត្តិ និងខ្សែជីវិតរបស់តារា ពីសម័យដើមអស់ជាច្រើនដួង យកមកចែកជូនបងប្អូនខ្មែរ ឲ្យបានដឹងកន្លងមក គេហទំព័រហ្វេសប៊ុក Movie Star research ក៏បាននៅតែបន្ត ស្វែងរកនូវខ្សែជីវិតរបស់សិល្បករខ្មែរ និងបរទេស ជាបន្តបន្ទាប់ដដែល។ ជាក់ស្ដែងដោយកាលពីម្សិលមិញ គេហទំព័រ Movie Star research ក៏បានលើកយកតារាប្រុសប៉ាគីស្ថានម្នាក់ គឺលោក Imran Abbas គឺជាកំពូលតារាសម្ដែងនិងជាតារាម៉ូឌែល ដ៏ល្បីល្បាញរបស់ប្រទេស ប៉ាគីស្ថាន តារារូបនេះមានរហស្សនាមជា ( រាជបុត្រកំពូលសង្ហា និងជាតារាផ្នែកបុរស ឈានមុខគេប្រចាំប្រទេស ប៉ាគីស្ថាន)។ លោក Imran Abbas កើតនៅក្នុងឆ្នាំ ១៩៨៦ បច្ចុប្បន្ននេះលោកមានអាយុ ៣១ឆ្នាំហើយ តារារូបនេះមានកំពស់ ១ម៉ែត្រ ៨៣ និងទម្ងន់ ៧៥គីឡូក្រាម។
លោកបានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យ National college of arts (NCA) បរិញ្ញាបត្រ ផ្នែកស្ថាបត្យកម្ម។ តារារូបនេះចូលប្រឡូក ក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្តនៅក្នុងឆ្នាំ ២០០៣ បើគិតមកដល់ពេលនេះ គឺរយៈពេលនៃការចូលសិល្បៈរបស់លោកគឺ ១៤ឆ្នាំហើយ។ តារារូបនេះ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស ប៉ាគីស្ថាន តែប៉ុណ្ណោះទេ ភាពល្បីល្បាញរបស់លោក ថែមទាំងបានវ៉ៃលុកទៅដល់ Bollywood ប្រទេស ឥណ្ឌាទៀតផង លោកក៏ធ្លាប់បាន សម្តែងរួមគ្នាជាមួយតារាឥណ្ឌា ផងដែរនៅក្នុងឆ្នាំ ២០១៤ តាមរយៈរឿង Creature 3D ។ កាលពីឆ្នាំ២០១៦ លោក Imran Abbas ធ្លាប់មានពាក្យចចាមអារ៉ាមថា លោកត្រូវបានទទួលមរណភាព ដែលធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល បន្ទាប់ពីពត៌មាននេះ បានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប៉ុន្តែនេះគ្រាន់តែជាពាក្យចចាមអារ៉ាមទេ។ តោះកុំអោយខាតពេលយូរ សូមទស្សនារូបភាពរបស់លោកទាំងអស់គ្នា៖
ប្រភព៖ (Movie star Research) សុិន ឧត្ដមផល្លា
















Post a Comment