អស្ចារ្យមែន!! ចាំបាច់រកឯណាឆ្ងាយ! សម្រកខ្លាញ់ក្បាលពោះ ជាមួយទឹកក្រូចឆ្មារលាយអំបិល បានផល១០០%
ចាំបាច់រកឯណាឆ្ងាយ! សម្រកខ្លាញ់ក្បាលពោះ ជាមួយទឹកក្រូចឆ្មារលាយអំបិល
វិធីសម្រកជាតិខ្លាញ់ដែលនឹងបង្ហាញជូននៅពេលនេះ គឺទឹកក្រូចឆ្មារលាយជាមួយអំបិល។ ក្រូចឆ្មារមានសមត្ថភាពខ្ពស់ក្នុងការរំលាយជាតិខ្លាញ់ បណ្ដេញជាតិពុលពីក្នុងខ្លួន សម្រួលចរន្តឈាម និងបង្កើនសមត្ថភាពរំលាយអាហារ។ ចំណែកអំបិលលាយក្រូចឆ្មារអាចជួយឱ្យរាងកាយស្រូបយកជាតិកាល់ស្យូមបានយ៉ាងងាយស្រួល។
**វិធីធ្វើ៖
-ច្របាច់ក្រូចឆ្មារមួយផ្លែយកតែទឹក
\
-ចាក់ទឹកក្ដៅឧណ្ហៗ១លីត្រចូលដប ឬកែវ ហើយចាក់អំបិលមួយស្លាបព្រាបាយចូល កូររហូតដល់រលាយ រួចចាក់ទឹកក្រូចឆ្មារចូល កូរឱ្យសព្វម្ដងទៀត។
ផឹកទឹកក្រូចឆ្មារលាយអំបិលនេះមួយកែវជាប្រចាំនៅពេលព្រឹក ដើម្បីជួយសម្រកទម្ងន់ និងបណ្ដេញជាតិពុលពីក្នុងរាងកាយ។ សម្រាប់ការអនុវត្តដំបូង អ្នកប្រហែលមិនទម្លាប់នឹងរសជាតិប្រៃជូររបស់ក្រូចឆ្មារ និងអំបិល ប៉ុន្តែពីរបីថ្ងៃទៅ អ្នកនឹងទម្លាប់បានជាមិនខាន។
ផលល្អមួយទៀតនៃទឹកក្រូចឆ្មារលាយអំបិលនេះ គឺអ្នកអាចញ៉ាំអាហារបានតាមចិត្តចង់ មិនចាំបាច់តមអាហារអ្វីឡើយ ព្រោះទឹកដ៏អស្ចារ្យមួយនេះនឹងចូលទៅជួយសម្រួលការរំលាយអាហារ និងកាត់បន្ថយជាតិខ្លាញ់ពីក្នុងខ្លួនបាន។
សម្រាប់អ្នកកើតជំងឺក្រពះ គួរពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ព្រោះក្រូចឆ្មារនិងអំបិលអាចបង្កផលប៉ះពាល់មួយចំនួនដល់ក្រពះដែលកំពុងឈឺ៕
ប្រភព kanha.sabay







Post a Comment