ពិតជាមានគំនិតល្អមែន! បុរសម្នាក់បញ្ចេញគំនិតរចនាខ្លោងទ្វាអបអរថ្ងៃបុណ្យអុំទូក ទទួលការគាំទ្រយ៉ាងខ្លាំង
ខ្លោងទ្វារអបអរព្រះរាជពិធីបុណ្យអុំទូកដែលដាក់នៅជិតកាស៊ីណូណាហ្គាវើលឆ្នាំនេះ បានរងការរិះគន់យ៉ាងខ្លាំង ដោយសារការឌីហ្សាញសាមញ្ញពេក មិនសមសម្រាប់បុណ្យជាតិដ៏ធំ។ ក្រោយមក អ្នកលេងបណ្ដាញសង្គម Facebook ម្នាក់ បានបញ្ចេញគំនិតរចនាខ្លោងទ្វារនោះ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ម្ចាស់គណនី Facebook ឈ្មោះ Pov Leader បានបង្ហោះគំរូស្នាដៃរចនានោះ និងសរសេរថា៖ “ខ្ញុំព្រះករុណាមិនជាអ្នកឌីស្សាញខ្លាំងខ្លាណាស់ណាទេពូៗ តែជាមតិយោបល់និង ចេះតិចតួច។តែមួយឆ្នាំមានតែម្តង ហើយជាព្រះរាជពិធីបុណ្យទៀត។ មិនអស់ប៉ុន្មានទេពូប៉ុណ្នឹងៗ។ ជួយlike and share ដើម្បីទីក្រុងគុជយើង។អគុណ”។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុកនៅឆ្នាំនេះ ប្រារព្ធចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា។ មនុស្សចំនួន ៣លាននាក់ រំពឹងថានឹងសម្រុកមកលេងរាជធានីភ្នំពេញនៅថ្ងៃនោះ៕





Post a Comment