កម្ពុជាចាប់ផ្តើមជំរុញការប្រើប្រាស់ប្រាក់យ័នចិន ជាជាងប្រាក់ដុល្លារអាមេរិក ដើម្បីលើកតម្កើងប្រាក់រៀលខ្មែរ
កម្ពុជាចាប់ផ្តើមជំរុញការប្រើប្រាស់ប្រាក់យ័នចិន ជាជាងប្រាក់ដុល្លារអាមេរិក សម្រាប់ការធ្វើពាណិជ្ជកម្មនិងវិនិយោគរវាងភាគីកម្ពុជានិងចិន ដើម្បីកាត់បន្ថយហានិភ័យចំពោះការខាតបង់លើអត្រាប្តូរប្រាក់។
លោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជាក្នុងសន្និសីទស្តីពីខ្សែក្រវាត់មួយផ្លូវមួយ បានឲ្យដឹងថា ការលើកកម្ពស់ប្រើប្រាស់ប្រាក់យ័នចិន ក្នុងពាណិជ្ជកម្មនេះ នឹងជួយជំរុញឲ្យមានការប្រើប្រាស់ប្រាក់រៀលខ្មែរកាន់តែច្រើនពីសំណាក់ ពាណិជ្ជករចិន ហើយម្យ៉ាងក៏មិនបាច់ខ្វល់រឿងការខាតបង់ចំពោះអត្រាប្តូរប្រាក់ ពេលប្តូរពីប្រាក់យ័នមកដុល្លារផងដែរ។ នេះបានន័យថា រាល់ពាណិជ្ជករចិន អាចប្តូរប្រាក់ពីប្រាក់យ័នមកប្រាក់រៀលផ្ទាល់តែម្តង មិនបាច់ប្តូរពីយ័ន មកដុល្លារទៀតនោះឡើយ។
ធនាគារជាតិនៃប្រទេសទាំងពីរកំពុងជំរុញឲ្យមានការប្រើប្រាស់ប្រាក់យ័ន ឬរៀលដោយផ្ទាល់ក្នុងការទូទាត់ប្រាក់តែម្តង ដោយមិនបាច់ពឹងលើប្រាក់ដុល្លារឡើយ តែការទូទាត់ប្រាក់ សម្រាប់តែកម្រិតពាណិជ្ជកម្មទ្វេភាគីជាលក្ខណៈអន្តរជាតិប៉ុណ្ណោះ មិនជំរុញឲ្យប្រើប្រាស់ប្រាក់យ័នចិនលើការទូទាត់ក្នុងសកម្មភាពលក់រាយក្នុងស្រុកឡើយ។
តាមការបញ្ជាក់ពី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា កាលពីឆ្នាំ២០១៦ កម្ពុជាប្រើប្រាស់ប្រាក់ដុល្លារប្រមាណ ៩៣ភាគរយ លើពាណិជ្ជកម្មអន្តរជាតិកម្ពុជា-ចិន ខណៈប្រាក់យ័នចិនត្រូវបានប្រើទូទាត់ការដោះដូរទំនិញ មានចំនួន ២,៥ ពាន់លានយ័ន ស្មើនឹងប្រមាណ ៣៧៧ លាន ដុល្លារអាមេរិក (៧ភាគរយ)៕
អត្តបទដែលទាក់ទង
គេផុសអួតលុយដុល្លារមានគេស៊ែរច្រើន ចុះបើខ្ញុំផុសអួតលុយខ្មែរវិញ ចាំមើលមានអ្នកឡាចស៊ែរអត់ ? បើស្រលាញ់ប្រាក់រៀលខ្មែរ សុំ SHARE ម្នាក់១មក

គេផុសអួតលុយដុល្លារមានគេស៊ែរច្រើន ចុះបើខ្ញុំផុសអួតលុយខ្មែរវិញ ចាំមើលមានអ្នកឡាចស៊ែរអត់ ?
បើស្រលាញ់ប្រាក់រៀលខ្មែរ សុំ Share ម្នាក់១មក។

សុំ Like Pageម្នាក់១ផង អគុណ




គេផុសអួតលុយដុល្លារមានគេស៊ែរច្រើន ចុះបើខ្ញុំផុសអួតលុយខ្មែរវិញ ចាំមើលមានអ្នកឡាចស៊ែរអត់ ?
បើស្រលាញ់ប្រាក់រៀលខ្មែរ សុំ Share ម្នាក់១មក។

សុំ Like Pageម្នាក់១ផង អគុណ








Post a Comment