របៀបព្យាបាលសក់ស្តើងជ្រុះដែលមនុស្សភាគច្រើនអនុវត្តន៌តាមហើយទទួលបានជោគជ័យ
បញ្ហាសក់ស្តើងនិងជ្រុះសក់ ទោះបីពុំមែនជាបញ្ហាធ្ងន់ធ្ងរក្តី ប៉ុន្តែក៏ធ្វើឱ្យស្ត្រីមានការព្រួយបារម្ភ និង បាត់បង់ការជឿជាក់លើខ្លួនឯងដែរ។ តើមូលហេតុនៃបញ្ហានេះបណ្តាលមកពីអ្វី?
ស្ត្រីភាគច្រើន តែងជ្រុះសក់រាល់លើកក្រោយពេលកក់សក់រួច ជាពិសេស ពេលទុកសក់វែង ឬ អ្នកខ្លះអាចដាច់សក់ពេលសិត។ ចំណែកអ្នកខ្លះទៀត បែរជាចូលចិត្តទាញសក់របស់ខ្លួនឯងលេងដោយមិនដឹងខ្លួន។ ទាំងអស់នេះសុទ្ធតែជាបញ្ហាដែលធ្វើឱ្យសរសៃសក់កាន់តែស្តើងទៅៗ ពិសេសមកពីមូលហេតុធំៗ ៤ យ៉ាងគឺ ៖
១-សក់ស្តើងដោយសារតំណពូជ ៈ តែងតែកើតឡើងចំពោះបុរសច្រើនជាងស្ត្រីគឺបុរសតែងមានសក់ស្តើងបរិវេណខាងមុខ (ឆក)។ ចំណែកស្ត្រីសក់ស្តើងចំកណ្តាលក្បាលខាងលើ (តម្ពែក)។
២-សក់មានការជម្រុះលឿនខុសប្រក្រតី ៖ បណ្តាលមកពីភាពតានតឹងក្នុងអារម្មណ៍ ការឈឺថ្កាត់ ការវះកាត់ ការសម្រាលកូន ឬការពិសាថ្នាំមួយចំនួនមុននេះ ៣-៤ ខែ ដូចជា ថ្នាំព្យាបាលមុន ថ្នាំពន្យារកំណើត ថ្នាំការពារអាការប្រកាច់ ថ្នាំព្យាបាលជំងឺលើសឈាម និង ថ្នាំសម្រករាង។
៣-ជំងឺទាញសក់ខ្លួនឯង (Trichatillomania) ៖ ច្រើនតែកើតឡើងចំពោះស្ត្រី។ មូលហេតុគឺ ដោយសារតែភាពតានតឹងក្នុងអារម្មណ៍ ឬ ដោយសារការខ្វាយខ្វល់ចិត្តអំពីរឿងអ្វីមួយនាំឱ្យមានអារម្មណ៍ចង់ទាញសក់ខ្លួនឯង។ លុះក្រោយពេលបានទាញសក់ មានអារម្មណ៍ថាធូរស្រាលជាងមុនក៏ទាញទៀត។
៤-ជ្រុះសក់ដោយកន្លែងៗ (Alopecia Areata) ៖ តែងកើតឡើងដោយសាររាងកាយមានប្រព័ន្ធការពារដែលងាយប្រតិកម្មចំពោះប្ញសសក់ អាចបណ្តាលមកពីតំណពូជ ឬ អាចមានកត្តារួមផ្សំខ្លះៗ ដូចជា មានបញ្ហាក្រពេញទីរ៉ូអ៊ីដ ជំងឺសើស្បែក ឬ អ្នកខ្លះធ្លាប់ព្យាបាលមុន។ ការប្រើឱសថ ប្រភេទស្តេរ៉ូអ៊ីដក៏អាចនាំឱ្យមានផលប៉ះពាល់ដែលធ្វើឱ្យសក់ជ្រុះដោយកន្លែងខ្លះៗដែរ។ បើករណីធ្ងន់ធ្ងរ អាចជ្រុះសក់ពេញទាំងក្បាលតែម្តង និង អាចមានជ្រុះរោមចិញ្ចើម ឬ ជ្រុះរោមតាមខ្លួនប្រាណផងដែរ។

ព្យាបាលដូចម្តេច?
ដូចនឹងភាពយឺតយាររបស់ស្បែកដែរ ពេលអាយុកើនឡើង សរសៃសក់អាចស្តើងជាងមុនតាមធម្មជាតិ ព្រោះការផលិតសរសៃសក់ថ្មីមានការថយចុះជាលំដាប់។ ដំបូង គួរប្រើសាប៊ូកក់សក់ដែលមានគុណសម្បត្តិកែបញ្ហាសក់ជ្រុះ ឬ ទិញឱសថមកលេបដោយខ្លួនឯង។ បើព្យាបាលមិនត្រូវចំណុច អាចក្លាយជាបញ្ហារាលដាល និង ធ្ងន់ធ្ងរបាន។ យកល្អ គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីធ្វើការវិភាគរកមូលហេតុពិតប្រាកដ ព្រោះបច្ចុប្បន្ន វិធីព្យាបាលដោយឱសថមានទាំងលេប លាប ឬប្រើឡាស៊ែរ និង ការព្យាបាលប្រភេទថ្មីដែលហៅថា ភីអាភី (PRP-Platelet-Rich Plasma)។ ចំណែកការព្យាបាលសក់ជ្រុះចំពោះបុរស និង ស្ត្រីមានលក្ខណៈ ខុសគ្នាខ្លះៗ ដូចជា ឱសថសម្រាប់លាបចំពោះស្ត្រីដែលបញ្ជាក់ថា មានលទ្ធផលល្អ និង មានសុវត្ថិភាពនោះ មានតែ ១ ប្រភេទគត់គឺ មីណុកស៊ីឌីល (Minoxidil)។ ចំណែកបុរសអាចលាបថ្នាំប្រភេទនេះបានដែរ ឬ ប្រើថ្នាំ ហ៊្វីណាស់ស្តេរីដ (Finasteride)។
ចំពោះការប្រើឡាស៊ែរព្យាបាលសក់ស្តើង មានច្រើនប្រភេទដូចជា ឡាស៊ែរជាក្រាសសិតឬជាប្រភេទមួក និង ឡាស៊ែរហ៊ូត ដូចអប់ចំហាយទឹក។ វិធីនេះ អាចជួយឱ្យសរសៃសក់ដុះឡើងជាថ្មីបាន។ ប៉ុន្តែ ពុំទាន់មានការសិក្សាច្បាស់លាស់នៅឡើយទេថា តើការប្រើឡាស៊ែរនៅលើស្បែកក្បាល មួយថ្ងៃ ១០-១៥ នាទីក្នុងមួយសប្តាហ៍ ២ ដង រយៈពេលយូរឆ្នាំអាចមានផលវិបាកអ្វីខ្លះឬក៏អត់នោះទេ? សំខាន់គឺ ការប្រើឡាស៊ែរ មិនអាចព្យាបាលជំងឺសក់គ្រប់យ៉ាងបានឡើយ ទើបគេចាត់ទុកថា ការព្យាបាលសក់ដោយឡាស៊ែរ គ្រាន់តែ ជាការព្យាបាលបន្ថែមពីលើការប្រើឱសថសម្រាប់លេប និង លាបប៉ុណ្ណោះ។

ចំណែកវិធីព្យាបាលបែប ភីអាភី (PRP) ដែលកំពុងពេញនិយមគឺជាការប្រើគ្រាប់ប្លាស្មាក្នុងឈាមរបស់សាមីខ្លួន ចាក់ជំរុញចូលក្នុងស្បែកក្បាល ដើម្បីឱ្យមានការផលិតសរសៃសក់ជាថ្មី។ តាមការស្រាវជ្រាវបានឱ្យដឹងថា វិធីខាងលើនេះទទួលបានលទ្ធផលល្អចំពោះអ្នកដែលមានបញ្ហាសក់ស្តើង ដោយសារតំណពូជ៕

Post a Comment