សូមកុំយល់ច្រឡំអីបងប្អូន តាមពិត វីដេអូ ម៉ា ដូណា ប្រកែកគ្នា រឿងចោលសំរាមគ្រាន់តែជាការសម្តែងប៉ុន្នោះ(មានវីដេអូ)

ក្រោយមានការបង្ហោះ វីដេអូរបស់ សិល្បៈករ លោក ម៉ា ដូណា យ៉ាងព្រោងព្រាត រួចមក ទាក់ទងនឹងរឿង ចោលសំរាម ពាសវាល ពាសកាល នៅកន្លែងរមណីយដ្ឋាគិរីរម្យ និងមានការជជែកយ៉ាងតឹងសរសៃកដាក់គ្នារួចមក ធ្វើឲ្យមហាជន ក៍ដូចជាអ្នកគាំទ្រ មានការប្រតិកម្មយ៉ាងខ្លាំងទៅលើរឿងនេះ។
អ្វីទាំងអស់នេះត្រូវបានលាត ត្រដាង ដោយដឹងការពិតថា វីដេអូនេះ គ្រាន់តែជាការសម្ដែងសាកចិត្ត Prank ដែលមានលោក តាន់គឹមសួរ ជាអ្នកដឹកនាំតែប៉ុណ្ណោះ ។
ក្នុងវីឌីអូនេះចង់បញ្ជាក់ និងបង្រៀ់ន អប់រំពលរដ្ឋស្ដីពីការថែរក្សាបរិស្ថាន ជាពិសេសកុំចូលចិត្តជេរតាមគ្នាដោយមិនដឹងមូលហេតុ។
លោក គឹម សួរបានបន្ថែមថា ៖ ការលះបង់របស់អ្នកទាំងអស់គ្នា ពិតជាមានតម្លៃខ្លាំងណាស់ ដឹងទេថាការលះបង់របស់អ្នកទាំងអស់គ្នាអាចធ្វើអោយប្រជាជនយើងងាកមកមានការចាប់អារម្មណ៍ចំពោះបរិស្ថានយ៉ាងខ្លាំង។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានស្គាល់អ្នកទាំងអស់គ្នា។


Post a Comment