សុំពឹងបងប្អូនក្នុងហ្វេសប៊ុកជួយស៊ែរយកតែបុណ្យផងចុះ ក្មេងស្រីម្នាក់នេះបាត់ខ្លួនកាលពីល្ងាចមិញ រហូតមកដល់ពេលនេះមិនទាន់ទទួលដំណឹងនៅឡើយទេ
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នេះបុរសម្នាក់បានបង្ហោះដំណឹងបាត់ខ្លួនក្មេងស្រីម្នាក់ហើយអំពាវនាវសូមបងប្អូនក្នុងបណ្ដាញសង្គមមេត្ដាជួយស៊ែរចែករំលែកដំណឹងនេះផងដើម្បីតាមស្វែងរកក្មេងស្រីបាត់ខ្លួនកាលពីម្សិលមិញ ។
មួយរយៈនេះមានករណីបាត់ខ្លួនកើនឡើងគួរអោយកត់សម្គាល់មិនថា ក្មេង ចាស់ ប្រុស ស្រី ឡើយ តែដោយសារមានការស៊ែរចែករំលែកព័ត៌មានបានរហ័សទើបធ្វើអោយក្រុមគ្រួសាររកឃើញបានលឿនភ្លាមៗផងដែរ ដូច្នេះសូមបងប្អូនក្នុងបណ្ដាញសង្គមមេត្ដាបន្ដការស៊ែរដើម្បីតាមស្វែងរកក្មេងស្រីម្នាក់ដែលបាត់ខ្លួនកាលពីល្ងាចមិញ ។
បើយោងតាមហ្វេសប៊ុកឈ្មោះ Amm Pu Väñthórñg បានបង្ហោះដំណឹងបាត់ខ្លួនក្មេងស្រីម្នាក់ថា៖ «ជួយ share យកតែបុណ្យផងប្អូនស្រី ប្រុស កាន់យ៉ា បានបាត់ខ្លួនកាលពីល្ងាចមិញបើបងប្អូនបានឃើញជួយទាក់ទងមកលេខទូរស័ព្ទនេះផង0317523434ឫមកលេខខ្ញុំបាទផ្ទាល់ 0962623338 ។សូមអគុណ»





Post a Comment