ចេះតែមានម៉ង! នារីម្នាក់នេះបោកប្តីរបស់ខ្លួនបានដល់ទៅ៨នាក់ យកលុយរាប់មុឺនដុល្លាររត់បាត់ស្រមោល
ប៉ូលិសថៃកំពុងស្វែងរកស្ត្រីជនជាតិថៃម្នាក់ ដែលត្រូវបានគេចោទប្រកាន់ថា បានរៀបការជាមួយបុរសយ៉ាងហោចណាស់ ៨នាក់ មុនពេលរត់គេចខ្លួនជាមួយចំណងដៃ ចន្លោះពី ២០០ ០០០ បាត ទៅ ៥០០ ០០០ បាត (ប្រហែល ៦ ០០០ ដុល្លារ ទៅ ១៥ ០០០ ដុល្លារ) ក្នុងមួយពិធីមង្គលការ។
ជនរងគ្រោះម្នាក់មានឈ្មោះថា Prasarn Tiamyam អាយុ ៣២ ឆ្នាំ បានដាក់ពាក្យបណ្ដឹងទៅលើអតីតភរិយា ឈ្មោះ Jariyaporn Nammon Buayai អាយុ ៣២ ឆ្នាំ ដែលបានបោកប្រាស់ខ្លួនអស់ចំណងដៃ ២០០ ០០០ បាត រយៈពេល ៤ ថ្ងៃបន្ទាប់ពីពិធីមង្គលការរបស់ពួកគេ នៅក្នុងខេត្ត Prachuap Khiri Khan ប្រទេសថៃ។
លោក Prasarn បានប្រាប់ឲ្យដឹងថា លោកបានស្គាល់ Nammon នៅពេលនាង Add Friend មកលោក នៅលើបណ្ដាញសង្គម Facebook កាលពីខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅនេះ។ រយៈពេលត្រឹមតែ ៩ខែប៉ុណ្ណោះ លោកបានយល់ព្រមរៀបការជាមួយនាង បន្ទាប់ពី Nammon ប្រាប់ថានាងមានផ្ទៃពោះ។

ក្នុងអំឡុងពេលស្រលាញ់គ្នា នាង Nammon បដិសេធមិនព្រមឲ្យ លោក Prasarn ជួបគ្រួសាររបស់នាងឡើយ។ រយៈពេល ៤ ថ្ងៃក្រោយពេលរៀបការរួច នាង Nammon បានប្រាប់លោកថា នាងត្រូវទៅដោះស្រាយបញ្ហាជំនួញផ្លែឈើ នៅឯខេត្ត Nong Khai ហើយក៏បានចាកចេញទៅ។
មិនយូរប៉ុន្មាន លោក Prasarn ក៏មិនអាចទាក់ទងភរិយារបស់ខ្លួនបាន។ ផ្ទុយទៅវិញ លោកបានទទួលការហៅទូរសព្ទពីស្ត្រីម្នាក់ ដែលអះអាងថាជាក្មួយរបស់ នាង Nammon។ ស្ត្រីជាក្មួយរូបនោះ បានប្រាប់ឲ្យដឹងថា ម្ដាយមីងរបស់ខ្លួនបានរលូតកូន និងប្រាប់លោក Prasarn ថា មិនគួរទាក់ទងទៅ ម្ដាយមីងរបស់ខ្លួនទៀតឡើយ។

ក្រោយមក លោក Prasarn ក៏បានដឹងខ្លួនថា លោកត្រូវគេបោកប្រាស់ នៅពេលដែលរឿងរ៉ាវស្រដៀងគ្នារបស់ នាង Nammon ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម Facebook។
ទន្ទឹមនឹងនេះដែរ បុរសម្នាក់ទៀតដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានថៃ Khaosod ថា លោកក៏បានជួបនាង Nammon នៅលើបណ្ដាញសង្គម Facebook និងត្រូវចាញ់បោកនាងអស់ ៥០០ ០០០ បាតដែរ កាលពីខែកុម្ភៈ កន្លងទៅនេះ។ បន្ទាប់ពីលោកបានវេរលុយ ចូលទៅក្នុងគណនីធនាគាររបស់ Nammon នាងក៏បាននិយាយយ៉ាងសាមញ្ញថា «វាមិនមែនជាពេលវេលាល្អសម្រាប់នាង ដើម្បីរៀបការនោះទេ ព្រោះដោយសារតែទំនាយមិនល្អ»។

Post a Comment