រោគសញ្ញាទាំង ១២ ដែលយើងមិនគួរមើលរំលងព្រោះវាជា................
អ្នកមានការឈឺចាប់ពេញរាងកាយ ហើយមិនដឹងថាដោយសារតែមូលហេតុអ្វី? ពេលខ្លះវាមិនមែនគ្រាន់តែជារឿងធម្មតា ឬជម្ងឺអស់កម្លាំងធម្មតានោះទេ ប៉ុន្តែវាអាចជាជម្ងឺ fibromyalgia។ fibromyalgia ជាជម្ងឺអាថ៌កំបាំងមួយដែលគ្រូពេទ្យនៅជុំវិញពិភពលោកនៅតែបន្តស្រាវជ្រាវ ជជែកវែកញែកថាតើវាកើតឡើងយ៉ាងដូចម្តេច? តើវាពិតជាមានមែនដែរឬទេ? ទោះជាយ៉ាងណា វាដល់ពេលដែលអ្នកគួរមើលថែសុខភាពខ្លួនឯង ដោយមិនត្រូវបង្អែរបង្អង់ពេលយូរទៀត រហូតដល់ធ្ងន់ធ្ងរ។ អត្ថបទខាងក្រោមនឹងបង្ហាញអ្នកឲ្យដឹងពីអាការៈ និងអ្វីដែលអ្នកគួរធ្វើសម្រាប់សុខភាព ប្រសិនបើអ្នកមានអាការៈជម្ងឺ fibromyalgia ៖
១. រោគសញ្ញា
– អ្នកមានការឈឺចាប់ជាប់រហូតមិនធូរស្បើយសោះអស់រយៈពេលលើសពី ៣ខែ
– មានអាការៈហត់អស់កម្លាំង និងសាច់ដុំឡើងរឹង ជាពិសេសអាការៈនេះតែងកើតឡើងនៅរៀងរាល់ពេលព្រឹក
– មានការឈឺចាប់នៅត្រង់ផ្នែកណាមួយនៃរាងកាយខ្លាំងជាងផ្នែកផ្សេងៗទៀត
– ទម្លាប់គេងមិនទៀងទាត់ មានបញ្ហាទាក់ទងនឹងការគេង
– ឧស្សាហ៍ឈឺក្បាល
– ឈឺចាប់ខ្លាំងកំឡុងពេលមករដូវ
– មានអារម្មណ៍ថាមិនស្រួលក្នុងពោះ និងកំឡុងពេលបត់ជើងតូច
– ចាញ់អាកាសធាតុ ហើយឆាប់ប្រតិកម្មនឹងសម្លេងរំខាន ក្លិនឈួល អាកាសធាតុត្រជាក់ ក្ដៅ
– សីតុណ្ហភាពរាងកាយរបស់អ្នកនៅសុខៗអាចកើនឡើងដោយគ្មានមូលហេតុ
– អវយវៈតែងប្រែប្រួលប្លែកៗដូចជាមាន ស្ពឹក ហើម ក្ដៅដូចរលាក ជាដើម
– ជាញឹកញយអ្នកតែង ភ្លេចភ្លាំង ពិបាកចងចាំ និងផ្ដោតអារម្មណ៍លើអ្វីមួយបាន
– អ្នកឧស្សាហ៍មានអារម្មណ៍ខឹង និងក្រៀមក្រំ។

២. រឿងមិនពិតដែលគេតែងនិយមជឿទាក់ទងនឹងអាការៈខាងលើ
– វាមិនមែនជាជម្ងឺនោះទេ ៖ Fibromyalgia គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាទូទៅបំផុតនៃសាច់ដុំ។ ទោះជាយ៉ាងណាក៏ដោយ ក៏នៅមានសំណួរគ្មានចម្លើយជាច្រើនទាក់ទងនឹងជម្ងឺនេះ គឺគ្មាននរណាអាចទាន់បញ្ជាក់បានថាវាបណ្ដាលមកពីអ្វីឲ្យប្រាកដ។
– ជម្ងឺនេះផ្ដល់ការគម្រាមកំហែងលើតែស្ត្រីវ័យចំណាស់ប៉ុណ្ណោះ ៖ វាមិនពិតនោះទេ កុមារតូចៗក៏អាចទទួលរងផលប៉ះពាល់នៃជម្ងឺនេះបានដូចគ្នា នៅពេលដែលមនុស្សភាគច្រើនត្រូវបានធ្វើរោគវិនិច្ឆ័យមានអាយុចន្លោះពី ២០ ទៅ ៥០ ឆ្នាំ។ ស្ថិតិបានបង្ហាញថា ភាគច្រើនជម្ងឺនេះកើតលើមនុស្សស្រី ប៉ុន្តែមិនមែនមានន័យថា
បុរសមិនអាចកើតជម្ងឺនេះនោះទេ។
បុរសមិនអាចកើតជម្ងឺនេះនោះទេ។
– ជម្ងឺនេះមិនផ្ដល់ផលអាក្រក់ណាស់ណាទេ ការឈឺចាប់ គឺអាចទ្រាំទ្របាន ៖ ជំនឿនេះក៏មិនត្រូវដូចគ្នា តាមពិតជាក់ស្ដែងនោះ គឺជម្ងឺនេះអាចបណ្ដាលឲ្យអ្នកជម្ងឺ
ក្លាយជាពិការបាន។ លើសពីនេះទៅទៀត ជម្ងឺ fibromyalgia បង្កើនហានិភ័យនៃជម្ងឺដាច់សសៃឈាមក្នុងខួរក្បាល ជាពិសេសចំពោះមនុស្សវ័យក្មេង។
ក្លាយជាពិការបាន។ លើសពីនេះទៅទៀត ជម្ងឺ fibromyalgia បង្កើនហានិភ័យនៃជម្ងឺដាច់សសៃឈាមក្នុងខួរក្បាល ជាពិសេសចំពោះមនុស្សវ័យក្មេង។
៣. អ្វីដែលអ្នកត្រូវធ្វើ
– រឿងសំខាន់ដំបូងបំផុតដែលអ្នកត្រូវធ្វើ គឺទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត។ មានតែវេជ្ជបណ្ឌិតតែម្នាក់គត់ដែលអាចកំណត់និងប្រាប់អ្នកច្បាស់បានថា មានជម្ងឺ
fibromyalgia ឬក៏អត់ ហើយអាចចេញវេជ្ជបញ្ជាព្យាបាលបានត្រឹមត្រូវ។
fibromyalgia ឬក៏អត់ ហើយអាចចេញវេជ្ជបញ្ជាព្យាបាលបានត្រឹមត្រូវ។
– ព្យាបាលដោយថ្នាំ ៖ ថ្នាំបំបាត់ការឈឺចាប់និងថ្នាំប្រឆាំងការរលាកត្រូវបានចេញវេជ្ជបញ្ជាដើម្បីព្យាបាលជំងឺ fibromyalgia ។ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក៏អាចត្រូវបានចេញវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតផងដែរ។
– ធ្វើសកម្មភាពរាងកាយ ទទួលការម៉ាស្សា ក៏ដូចជាវិធីផ្សេងៗទៀត ៖ យូហ្គា ឬការហែលទឹកគឺជាជម្រើសដ៏ល្អ។
– ធ្វើឲ្យអារម្មណ៍ល្អប្រសើរស្រស់ស្រាយជាងមុន ៖ អ្វីគ្រប់យ៉ាងដែលជួយកាត់បន្ថយអាកប្បកិរិយាអវិជ្ជមាននិងការធ្លាក់ទឹកចិត្តមានឥទ្ធិពលវិជ្ជមានដោយផ្ទាល់ឬដោយប្រយោល។ យោងតាមវេជ្ជបណ្ឌិតការព្យាបាលដោយប្រើសត្វចិញ្ចឹមអាចបន្ថយរោគសញ្ញានៃការធ្លាក់ទឹកចិត្ត និងក្រៀមក្រំជាដើម។
៤. ប្រសិនបើអ្នកមានការឈឺចាប់នៅពេលចុច ឬសង្កត់ត្រង់ផ្នែកទាំងនេះនៃរាងកាយនោះអ្នកត្រូវប្រញាប់ទៅជួបជាមួយវេជ្ជបណ្ឌិតជាបន្ទាន់
ប្រភព៖ Brightside

Post a Comment