ស៊ែរលើកទឹកចិត្ត Miss grand កម្ពុជា ទាំងអស់គ្នាជាមួយ នឹងការរាំបើកឆាក នៅវគ្គផ្តាច់ព្រ័ត្រយប់នេះ



ប្រិយមិត្តជាច្រើនប្រាកដជា បានជ្រាបហើយថា ពីមួយវគ្គទៅមួយវគ្គ Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា ដែលមានរូបឆោម ស្រស់ស្អាតរូបនេះ តែងតែមានភាពក្លាហានយ៉ាងខ្លាំង សម្រាប់ការប្រកួត ទោះបីជា មានកន្លែងខ្លះ ខ្វះខាតក៏ដោយ។
ជាការពិតណាស់ នៅក្នុងការប្រកួត ស្រីគា បំពេញគ្រប់វិញ្ញាសារ តាំងពីថ្ងៃទីមួយរហូតដល់ថ្ងៃនេះរួចរាល់អស់ហើយ ឥលូវនេះ Miss Grand កម្ពុជា កញ្ញា ខ្លឹម ស្រីគា ស្ថិតនៅលំដាប់លេខ៣ ដែលក្នុងនោះ កញ្ញា ប្រទេសវៀតណាម និងឡាវ ទទួលបានពិន្ទុច្រើនជាង។
បន្ទាប់ពីការជ្រើសរើស អ្នកដែលមានលំដាប់ពិន្ទុខ្ពស់ ទាំង៣រួចមក កញ្ញាខ្លឹម ស្រីគា នឹងតម្រូវឲ្យរាំ បើកឆាក នៅជួរខាងមុខ សម្រាប់ការបើកឆាក Miss Grand International ដែលនឹងប្រព្រឹត្តឡើងនៅយប់នេះ វេលាម៉ោង៨យប់។
ដូច្នោះ សូមបងប្អូន ទាំងអស់គ្នារង់ចាំទស្សនា ក៏ដូចជាលើកទឹកចិត្ត ដល់Miss Grand កម្ពុជាយើងទាំងអស់គ្នា ដើម្បីឲ្យនាងមានកម្លាំងចិត្ត នៅក្នុងការប្រកួត និងអាចនាំមកុដ ជូនប្រជាជនកម្ពុជា ឬក៏អាចកាន់ពានរង្វាន់ ឈុតប្រពៃណីជាតិស្អាតបំផុត៕
សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖ 









No comments