ជួយស៊ែរអោយបងប្អូនបានដឹងផង!អគ្គស្នងការនគរបាលជាតិដាក់ឱ្យដំណើការលេខទូរស័ព្ទHot Line ៧ ខ្សែ ដើម្បីពលរដ្ឋរាយការណ៍ ២៤ម៉ោងលើ២៤ម៉ោង ពេលមានអាសន្នផ្សេងៗ ក្នុងពិធីបុណ្យអុំទូក



នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សព្វផ្សាយលេខទូរស័ព្ទHot Line ចំនួន៧ ខ្សែ ដើម្បីឱ្យពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទទាំងនេះ២៤ម៉ោងលើ២៤ម៉ោងពេលមានអាសន្នផ្សេងៗ ក្នុងពិធីបុណ្យអុំទូក។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ការដាក់ឱ្យមានលេខទូរស័ព្ទHot Lie ទាំង ៧ ខ្សែនេះ គឺដើម្បីងាយស្រួលឲ្យប្រជាពលរដ្ឋធ្វើសេចក្តីរាយការណ៍ នូវរាល់មុខសញ្ញាផ្សេងៗដែលទាក់ទងនឹងករណីចោរលួច, ឆក់, ដាក់ថ្នាំសណ្តំ ឬករណីផ្សេងៗទៀតដែលអាចកើតមានឡើងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលប្រព្រឹតទៅ នៅថ្ងៃ០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
អគ្គស្នងការដ្ឋាននគរបាលជាតិបញ្ជាក់អោយដឹងថា លេខទូរស័ព្ទទាំងនេះ អាចឲ្យប្រជាពលរដ្ឋទាក់ទងបាន ២៤ ម៉ោង ដែលក្នុងមានដូចជា ១១៧ ,១១៨ , ៧៤០, ៧៤១, ៧៤២, ៧៤៣, ៧៤៤ ៕






No comments