តំណាងរាស្រ្តចេញពីសង្គ្រោះជាតិ ក្លាយជាទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន
តំណាងរាស្រ្តខេត្តព្រៃ វែង របស់បក្សសង្រ្គោះជាតិ លោក ឡុង ប៊ុន្នី បានក្លាយជាទីប្រឹក្សាផ្ទាល់របស់សម្តេចហ៊ុន សែន ហើយលោកក៏បានចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីជាមួយរដ្ឋាភិបាលនៅព្រឹកនេះផងដែរ។
មិនមែនមានតែតំណាងរាស្រ្ត លោក ឡុង បុន្នី តែម្នាក់នោះទេ ដែលនឹងមានតំណែងធំ ពោលគឺរាល់សមាជិករដ្ឋសភាមកពីបក្ស CNRP ដែលមកចុះចូលនឹងបក្ស CPP នឹងក្លាយតំណែងជាទីប្រឹក្សាសម្តេចផ្ទាល់ភ្លាម ក្រោយមេបក្សសង្គ្រោះជាតិលោកកឹម សុខា ត្រូវចាប់ខ្លួនពីការចោទប្រកាន់ថាក្បត់ជាតិ។
សម្តេច ហ៊ុន សែន ប្រាកដ ៩៩ ភាគរយ ថាបក្សសង្រ្គោះជាតិនឹង ត្រូវរំលាយនៅពេលខាងមុខ ហើយមេឃុុុំ-សង្កាត់មកពីបក្សនេះ ដែលចូលរួមជាមួយបក្សប្រជាជននឹងនៅតែរក្សាតំណែងដដែល។ សម្តេច អះអាងថា គ្រប់យ៉ាងដែលសម្តេចធ្វើគឺដើម្បីការការពារ និងថែរក្សា សន្តិភាពប្រទេសសម្រាប់ប្រជាជាតិខ្មែរទាំងទាំងមូល មិនឲ្យមានជនណាមកបំផ្លាយកម្ពជាបានឡើយ៕
ប្រភព៖http://www.angkorpost.net/?p=11448







Post a Comment