ពិតជាសាហាវមែន! នារីម្នាក់ប្រើល្បិច ឱ្យម៉ូតូឌុប ជូនទៅកន្លែងស្ងាត់ ហើយដកកាំបិតចាក់ ម្ចាស់ម៉ូតូទាំងកម្រោល
នៅថ្ងៃទី02/10/2017វេលាម៉ោង12.30នាទី កើតមានករណីលួចមានស្ថានទម្ងន់(ប្លន់យកម៉ូតូចាក់នឹងកូនកាំបិត)នៅចំណុចផ្លូវលំស្ថិតភូមិប៉ុងឃុំប៉ុងស្រុកវើនសៃ ។
-ជនរងគ្រោះអ៊ុំ នី ភេទប្រុស អាយុ50ឆ្នាំជនជាតិខ្មែរមុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ១សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី
ត្រូវបានជនសង្ស័យជួលម៉ូតូឌុបជិះពីក្រុងបានលុងទៅស្រុក វើនសៃក្នុងតម្លៃបីមុឺនរៀលរហូតមកដល់ជិតស្រុកកន្លែងស្ងាត់ក៏អោយម៉ូតូបន្ថយល្បឿនដើម្បីចុះបត់ជើងភ្លាមនោះជនសង្ស័យក៏ដកកូនកាំបិតចុងស្រួចពីកាបូបស្ពាយចាក់ចំកញ្ចឹងករពីក្រោយ បណ្ដាលអោយជនរងគ្រោះរងរបួសជាទម្ងន់ ហើយក៏ជិះម៉ូតូរត់បានចម្ងាយប្រហែល16kmដោយឈាមច្រើនពេកក៏ឈប់ហើយពឹងអោយគេជួយហៅរថយន្ដសង្គ្រោះយកទៅមន្ទីរពេទ្យបង្អែកខេត្ត។
-ជនសង្ស័យឈ្មោះផាន់ សុីណាភេទស្រីអាយុ20ឆ្នាំជនជាតិខ្មែរ.ឡាវ មុខរបរមិនពិតប្រាកដ រស់នៅភូមិប៉ាក់កាលាន់ ឃុំប៉ាក់កាឡាន់ ស្រុកវើនសៃខេត្តរតនគិរី។
ក្រោយកើតហេតុកម្លាំងជំនាញខេត្តសហការណ៍ជាមួយកម្លាំងអធិការរហូតដល់ម៉ោង15.30នាទីថ្ងៃខែឆ្នាំដដែលបានឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិហ្វាំងឃុំប៉ុងស្រុកវើនសៃ។ ដកហូតបាន កូនកាំបិតចុងស្រួចមួយ ស្បែកជើងជនសង្ស័យពីរគូរ(ថ្មីមួយគូរ ចាស់មួយគូរ) បច្ចុប្បន្នកម្លាំងអធិការស្រុកកំពុងកសាងសំណុំរឿង។





Post a Comment