ជនជាតិចិន ចាប់រំលោភនារីខ្មែរនៅក្នុងរោងចក្រ
បុរសជនជាតិចិនសហការជាមួយបុរសជនជាតិខ្មែរចាប់នារីម្នាក់រំលោភសេពសន្ថវៈនៅក្នុងបន្ទប់ស្នាក់នៅក្នុងរោងចក្រកាត់ដេរ ស្ថិតក្នុងភូមិលេខ ៣ ឃុំ ស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ក្រោយពីកើតហេតុនារីរងគ្រោះជាជនជាតិខ្មែរបានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាល ទើបឈានទៅធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង ២ នាក់ នៅវេលាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ តាមបញ្ជារបស់លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ។
នគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យទាំង ២ នាក់ នោះទី១-ឈ្មោះ សៀ ស៊ីវចាន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិចិន មុខរបរជា ប្រធានសន្តិសុខនៅរោងចក្រ ម៉េងយ៉ាន់ បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងរោងចក្រ ។ ទី២-ឈ្មោះ យូ សុភក្រ័ ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរជា ប្រធានសន្តិសុខរោងចក្រម៉េងយ៉ាន់ មានទីលំនៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នស្នាក់នៅក្នុងទីតាំងរោងចក្រ ។ចំណែកឯនារីរងគ្រោះឈ្មោះ ព ល.ដ អាយុ ១៩ ឆ្នាំ មុខរបរជា សន្តិសុខ BPD បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិលេខ ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា នៅវេ លាម៉ោង ១ រសៀល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានដើរ ទៅហៅនារីរងគ្រោះ ដែលកំពុងធ្វើការងារនៅក្នុងរោងចក្រឲ្យទៅជួបជាមួយជនសង្ស័យឈ្មោះ សៀ ស៊ីវចាន នៅក្នុងការិយាល័យ ។ ពេលទៅដល់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បាននិយាយបកប្រែឲ្យជនសង្ស័យឈ្មោះ សៀ ស៊ីវចាន ប្រាប់ទៅនារីរងគ្រោះថា ចិនស្រឡាញ់ និង សុំដេកជាមួយរយៈពេលមួយយប់ ពេលឮដូច្នេះនារីរងគ្រោះមិនបានយល់ព្រមទេ ។

ក្រោយមកទើបឈ្មោះ យូ សុភ័ក្រ និយាយបកប្រែ ពីបុរសជនជាតិចិន ដោយបបួលនារីរងគ្រោះទៅដើរលេងនៅក្នុងក្លិប នារីរងគ្រោះនៅតែមិនព្រម ។ ជនសង្ស័យឈ្មោះ យូ សុភ័ក្រ ក៏បាននិយាយបកប្រែពីបុរសជនជាតិចិនរូបនោះ ប្រាប់ទៅនាងទៀតថា គេធំ បើយើងធ្វើប្រពន្ធគេយើងធំជាងគេ ។ និយាយចប់ជនសង្ស័យឈ្មោះ យូ សុភ័ក្រ បានចាប់នារីរងគ្រោះថើបរួចដើរចេញពីការិយាល័យបាត់ទៅ ។ ពេលជនសង្ស័យឈ្មោះ យូ សុភ័ក្រ ដើរចេញទៅបាត់ ជនសង្ស័យឈ្មោះ សៀ ស៊ីវចាន ដែលជាជនជាតិចិនបានចាប់ច្របាច់.កនារីរងគ្រោះ អូសចូលទៅក្នុងបន្ទប់ផ្ទាល់ខ្លួន រុញផ្តួលទៅលើគ្រែ ធ្វើសកម្មភាពរំលោភ រហូតបានសម្រេច ។

បន្ទាប់មកជនសង្ស័យបានធ្វើកាយវិការគំរាមអារ.កនារីរងគ្រោះ រួចបន្តយកដៃរបស់ខ្លួនទៅអង្អែលលេងប្រដាប់ភេទនារីរងគ្រោះរយៈពេល ៣ ទៅ ៤ ម៉ោង ទើបអនុញ្ញាតិឲ្យនារីរងគ្រោះចេញពីបន្ទប់ ។ ក្រោយមកនារីរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលស្រុក ហើយសមត្ថកិច្ចនគរបាលស្រុកស្អាងបានសហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ចុះធ្វើការស្រាវជ្រាវនាំខ្លួនជនសង្ស័យទាំង ២ នាក់ យកមកសាក សួរ នៅអធិការដ្ឋាននគរបាលស្រុកនៅវេលារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ រហូត ដល់វេលាល្ងាច ទើបលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បញ្ជាឲ្យឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់ តែម្តង៕\
អ្នកលក់ម៉ាំល្ហុងម្នាក់ ត្រូវបានចាប់ខ្លួនពីបទរំលោភក្មេងស្រីអាយុ ១៣ ឆ្នាំ !
នគរបាលសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឃាត់ខ្លួនអ្នកលក់ម៉ាំល្ហុងម្នាក់ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះថា បុរសអ្នកលក់ម៉ាំល្ហុងម្នាក់នោះបានចាប់រំលោភកូនស្រីរបស់ពួកគាត់រហូតបានសម្រេច ។
នគរបាលក្រុងស្វាយរៀងបានបញ្ជាក់ថា បុរសសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ផន ចំរើន អាយុ ២៤ឆ្នាំ មុខរបរ លក់ម៉ាំល្ហុង មានទីលំនៅ នៅភូមិព្រែកតាមែម ឃុំ ព្រែកតាមែម ស្រុកកោះធំ ខេត្ត កណ្ដាល បច្ចុប្បន្នស្នាក់នៅ ផ្ទះសំណាក់ មហាលាភ ស្ថិតនៅភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ឯក្មេងស្រីរងគ្រោះមាន អាយុ ១៣ ឆ្នាំ ។ស្ត្រី ឈ្មោះ ម៉ី សារិន អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង បានទៅដាក់ពាក្យប្ដឹងនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដោយប្តឹងទៅលើឈ្មោះ ផន ចំរើន ថា បានរំលោភសេពសន្ថវៈ ទៅលើក្មួយស្រីរបស់ខ្លួន រហូតបានសម្រចនៅលើផ្ទះ របស់ឈ្មោះ កើត វិចិត្រ នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀងក្រុង ស្វាយរៀង ។
ក្រោយពីសមត្ថកិច្ចបានសួរនាំ ជនសង្ស័យឈ្មោះផន ចំរើន ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងស្វាយរៀងដើម្បីបញ្ជូនទៅតុលាការ ៕
អត្តបទពត៏មានថ្មី
នគរបាលសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឃាត់ខ្លួនអ្នកលក់ម៉ាំល្ហុងម្នាក់ បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីក្រុមគ្រួសារក្មេងស្រីរងគ្រោះថា បុរសអ្នកលក់ម៉ាំល្ហុងម្នាក់នោះបានចាប់រំលោភកូនស្រីរបស់ពួកគាត់រហូតបានសម្រេច ។
នគរបាលក្រុងស្វាយរៀងបានបញ្ជាក់ថា បុរសសង្ស័យ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះ មានឈ្មោះ ផន ចំរើន អាយុ ២៤ឆ្នាំ មុខរបរ លក់ម៉ាំល្ហុង មានទីលំនៅ នៅភូមិព្រែកតាមែម ឃុំ ព្រែកតាមែម ស្រុកកោះធំ ខេត្ត កណ្ដាល បច្ចុប្បន្នស្នាក់នៅ ផ្ទះសំណាក់ មហាលាភ ស្ថិតនៅភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ឯក្មេងស្រីរងគ្រោះមាន អាយុ ១៣ ឆ្នាំ ។
ស្ត្រី ឈ្មោះ ម៉ី សារិន អាយុ ៣៨ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិ គយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង បានទៅដាក់ពាក្យប្ដឹងនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដោយប្តឹងទៅលើឈ្មោះ ផន ចំរើន ថា បានរំលោភសេពសន្ថវៈ ទៅលើក្មួយស្រីរបស់ខ្លួន រហូតបានសម្រចនៅលើផ្ទះ របស់ឈ្មោះ កើត វិចិត្រ នៅភូមិ មេភ្លើង សង្កាត់ ស្វាយរៀងក្រុង ស្វាយរៀង ។
ក្រោយពីសមត្ថកិច្ចបានសួរនាំ ជនសង្ស័យឈ្មោះផន ចំរើន ក៏បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះ ពិតប្រាកដមែន ។ពេលនេះជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងស្វាយរៀងដើម្បីបញ្ជូនទៅតុលាការ ៕
អត្តបទពត៏មានថ្មី
ពិតជាអាក្រក់មែន!!! សូម្បីតែក្មេងអាយុ៤ឆ្នាំ ក៏មិនលើកលែងដែរ ចាប់គ្នារំលោភដល់បានសម្រេច
ខេត្តរតនគិរី៖ កាលពីវេលាម៉ោង ០៤ និង២៥នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ មានករណីរំលោភក្មេងស្រីមានសម្រេចនៅចំណុចផ្ទះឈ្មោះ អេ ពិសិដ្ឋ ស្ថិតក្នុងភូមិ អូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ អ-ស-ដភេទស្រី អាយុ៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅកន្លែងកើតហេតុខាងលើ ចំណែកឯជនសង្ស័យឈ្មោះ ម៉ក់ កុម្ភៈរតនៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ផ្ទះលេខ ៦៦សេ ផ្លូវព្រះមនីវង្ស ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរ មិនពិតប្រាកដ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលក្រុងបានលុង ដើម្បីសើុបសួរ និង បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូង តាមនីតិវិធី៕
អត្តបទពត៏មានថ្មីៗ
នារីរងគ្រោះត្រូវបុរសពីរនាក់បងប្អូនចាប់រំលោភ
នារីម្នាក់ ត្រូវបានយុវជនម្នាក់ ចាប់រំលោភរហូតបានសម្រេចជាច្រើនដង ហើយកន្លងមកនារីរងគ្រោះ ក៏ត្រូវបានបងប្រុសរបស់យុវជនកំហូចរូបនោះ ចាប់រំលោភនាងបានសម្រេចជាច្រើនដងដែរ ហើយក៏បានរត់គេចខ្លួនបាត់ ។ យុវជនកំហូចជាប្អូនត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី២៣ ឆ្នាំ ២០១៧ នៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឯបងប្រុសរបស់គេបានរត់គេចខ្លួនបាត់ ។
ជនជាប់ចោទជាប្អូនមាន ឈ្មោះ ឆក់ ឃុនឆាង អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅក្នុង ភូមិភ្នំកុង ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត មានមុខរបរ ជាកម្មករស្ថាបនាផ្លូវថ្នល់ និង ស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ ។ ដោយឡែកបងប្រុសរបស់គេ ដែលរត់គេចខ្លួននោះ ឈ្មោះ ឆក់ ចន្នី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតជាមួយប្អូនប្រុសរបស់គេដែរ កំពុងរត់គេចខ្លួន ។ នារីជាជនរងគ្រោះអាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីជាជនរងគ្រោះបានប្រាប់ពូបង្កើតរបស់នាងថា យុវជនកំហូចទាំងពីរនាក់បងប្អូននោះ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើនាង បានសម្រេចជាច្រើនដង ជាបន្តបន្ទាប់មកហើយ កាលពីអំឡុងមុនពេលបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ រហូតធ្វើឱ្យនាងរងការហើមប្រដាប់ភេទ និង មានការឈឺចាប់យ៉ាងខ្លាំង ។ បន្ទាប់ពីបានដឹងភ្លាម បុរសជាពូរបស់នារីរងគ្រោះ មានការខឹងច្រឡោតយ៉ាងខ្លាំងថា ជនទាំងពីរនាក់នោះ មើលងាយ មើលថោកពូជអម្បូររបស់ខ្លួន ហើយក៏ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅដាក់ពាក្យបណ្ដឹងសុំឱ្យនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនបានម្នាក់ ហើយបុរសកំហូចជាបងបានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនជាប់ចោទបាននិយាយថា រូបគេ និង នាងក្រមុំម្នាក់នោះ មានទំនាក់ទំនងស្នេហាជាមួយគ្នា រយៈពេល៧ខែមកហើយ រហូតឈានដល់ការរួមមេត្រីជាមួយគ្នាបានចំនួន៥លើក ដោយការស្ម័គ្រចិត្តជាបន្តបន្ទាប់ គ្មានការបង្ខិតបង្ខំឡើយ ។ មិនតែប៉ុណ្ណោះរូបគេ និង នាង បានស្រលាញ់គ្នាខ្លាំងណាស់ លុះរយៈពេល២ខែចុងក្រោយនេះ ខ្លួនគេបានសុំលាសង្សារសំណព្វចិត្តទៅធ្វើការជាកម្មករស្ថាបនាផ្លូវថ្នល់ នៅឯខេត្តមណ្ឌលគីរី និង បានប្រាប់ឱ្យនាងនៅរង់ចាំខ្លួនវិលត្រឡប់មកវិញ ។
ប៉ុន្តែក្រោយពេល ដែលខ្លួនចាកចេញទៅធ្វើការការបាត់ នាងបានប្រែចិត្ត ដោយមានទំនាក់ទនងស្នេហ៍ថ្មី ជាមួយនឹងបងប្រុសបង្កើតរបស់ខ្លួន និង បានឈានដល់ការឡើងគ្រែ ជាមួយគ្នា នៅក្នុងផ្ទះជួលបានសម្រេចចំនួន៣ដងទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែ ជាការចោទប្រកាន់របស់ជនរងគ្រោះ និងជាការដោះសាររបស់ជនជាប់ចោទតែប៉ុណ្ណោះ មានតែតុលាការទេ ដែលធ្វើការវិនិច្ឆ័យបាន ៕ អត្តបទពត៏មានថ្មីៗ
ជនជាប់ចោទជាប្អូនមាន ឈ្មោះ ឆក់ ឃុនឆាង អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅក្នុង ភូមិភ្នំកុង ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត មានមុខរបរ ជាកម្មករស្ថាបនាផ្លូវថ្នល់ និង ស្នាក់នៅផ្ទះជួលនៅក្នុងភូមិកើតហេតុខាងលើ ។ ដោយឡែកបងប្រុសរបស់គេ ដែលរត់គេចខ្លួននោះ ឈ្មោះ ឆក់ ចន្នី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតជាមួយប្អូនប្រុសរបស់គេដែរ កំពុងរត់គេចខ្លួន ។ នារីជាជនរងគ្រោះអាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
នារីជាជនរងគ្រោះបានប្រាប់ពូបង្កើតរបស់នាងថា យុវជនកំហូចទាំងពីរនាក់បងប្អូននោះ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើនាង បានសម្រេចជាច្រើនដង ជាបន្តបន្ទាប់មកហើយ កាលពីអំឡុងមុនពេលបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ រហូតធ្វើឱ្យនាងរងការហើមប្រដាប់ភេទ និង មានការឈឺចាប់យ៉ាងខ្លាំង ។ បន្ទាប់ពីបានដឹងភ្លាម បុរសជាពូរបស់នារីរងគ្រោះ មានការខឹងច្រឡោតយ៉ាងខ្លាំងថា ជនទាំងពីរនាក់នោះ មើលងាយ មើលថោកពូជអម្បូររបស់ខ្លួន ហើយក៏ធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅដាក់ពាក្យបណ្ដឹងសុំឱ្យនគរបាលជួយអន្តរាគមន៍ចាប់ខ្លួនបានម្នាក់ ហើយបុរសកំហូចជាបងបានរត់គេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ច យុវជនជាប់ចោទបាននិយាយថា រូបគេ និង នាងក្រមុំម្នាក់នោះ មានទំនាក់ទំនងស្នេហាជាមួយគ្នា រយៈពេល៧ខែមកហើយ រហូតឈានដល់ការរួមមេត្រីជាមួយគ្នាបានចំនួន៥លើក ដោយការស្ម័គ្រចិត្តជាបន្តបន្ទាប់ គ្មានការបង្ខិតបង្ខំឡើយ ។ មិនតែប៉ុណ្ណោះរូបគេ និង នាង បានស្រលាញ់គ្នាខ្លាំងណាស់ លុះរយៈពេល២ខែចុងក្រោយនេះ ខ្លួនគេបានសុំលាសង្សារសំណព្វចិត្តទៅធ្វើការជាកម្មករស្ថាបនាផ្លូវថ្នល់ នៅឯខេត្តមណ្ឌលគីរី និង បានប្រាប់ឱ្យនាងនៅរង់ចាំខ្លួនវិលត្រឡប់មកវិញ ។
ប៉ុន្តែក្រោយពេល ដែលខ្លួនចាកចេញទៅធ្វើការការបាត់ នាងបានប្រែចិត្ត ដោយមានទំនាក់ទនងស្នេហ៍ថ្មី ជាមួយនឹងបងប្រុសបង្កើតរបស់ខ្លួន និង បានឈានដល់ការឡើងគ្រែ ជាមួយគ្នា នៅក្នុងផ្ទះជួលបានសម្រេចចំនួន៣ដងទៀតផង ។ ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែ ជាការចោទប្រកាន់របស់ជនរងគ្រោះ និងជាការដោះសាររបស់ជនជាប់ចោទតែប៉ុណ្ណោះ មានតែតុលាការទេ ដែលធ្វើការវិនិច្ឆ័យបាន ៕
យកលេសហាៅទៅកោសខ្យល់ មានអីរំលោភក្មេងស្រី ១២ ឆ្នាំ បានសម្រេច
កាលពីថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៧ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ដើម្បីឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទរំលោភសេពសន្ថវៈ ដែលបានប្រព្រឹត្តិនៅភូមិ បឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនសង្ស័យរូបនេះ មានឈ្មោះ ជី ប៉ាវ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ចំណែកជនរងគ្រោះឈ្មោះ ហ ក ភេទស្រី អាយុ ១២ ឆ្នាំ មុខរបរសិស្សរស់នៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ការចាប់ខ្លួននេះគឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់អាណាព្យាបាល ។ ក្មេងស្រីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនសង្ស័យបានហៅនាងមកកោសខ្យល់ឱ្យខ្លួន នៅពេលកោសខ្យល់រួចជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ។
ក្រោយពីបានទទួលពាក្យបណ្ដឹងភ្លាម កម្លាំងសមត្ថកិច្ចជំនាញ ក៏តាមចាប់ឃាត់ខ្លួនជនសង្ស័យភ្លាមៗ ដើម្បីយកមកសួរនាំ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕ អត្តបទពត៏មានថ្មីៗ
ស្រឡាញ់គ្នាមិនលើស៣ថ្ងៃផង ព្រហ្មចារីដ៏មានសារសំខាន់របស់នារី (យុវវ័យ) ត្រូវបានបុរសចិត្តមិនស្មោះបំប៉នតណ្ហាបំផ្លាញចោលអស់
និស្សិតស្រីម្នាក់រៀននៅសាកលវិទ្យាល័យមួយ ស្ថិតក្នុងក្រុង Vinh ប្រទេសវៀតណាម ដែលទើបចាប់ផ្តើមមានស្នេហាថ្មោងថ្មីជាមួយមិត្តប្រុសម្នាក់រយៈពេល៣ថ្ងៃសោះ ត្រូវមិត្តប្រុសនោះចាប់រំលោភបានសម្រេច ដោយសារតែនាងទុកចិត្តគេ និងដើរចូលទៅក្នុងអន្ទាក់របស់គេ ។
តាមប្រភពព័ត៌មានពីគេហទំព័របរទេសថា នារីវ័យក្មេងខ្វះបទពិសោធន៍ម្នាក់នេះឈ្មោះ T T M អាយុ២១ឆ្នាំ នៅថ្ងៃទី៣ នៃការជួបគ្នានោះ មិត្តប្រុសរបស់នាងបាននាំនាងទៅផ្ទះ Game របស់គេមួយមានឈ្មោះ Seven Game House ។ នាងមិនបានប្រុងប្រយ័ត្ន ដោយសារទុកចិត្តមិត្តប្រុសនោះពេក ក៏ស្រាប់តែគេចាប់ដៃនាងទាញចូលក្នុងបន្ទប់រួចចាប់ផ្តួលទៅលើគ្រែរំលោភតែម្តង។
នៅពេលនោះទោះបីនាងខំរើបំរាស់យ៉ាងណាក៏រើមិនរួចដែរ ខណៈនោះនាងបានខាំមាត់មិត្តប្រុសនាងជាច្រើនផងដែរ តែគេនៅតែមិនដោះលែងនាងឱ្យរួចផុតពីតម្រេកតណ្ហារបស់គេឡើយ គឺរំលោភទាំងកំរោល បើទោះបីនាងខំរើបម្រះរហូតដល់សន្លប់ក៏ដោយ។
ប៉ូលិសបានធ្វើការស៊ើបអង្កេតខាងមិត្តប្រុសវិញនិយាយថា គេមានគម្រោងរៀបការជាមួយនាង ព្រោះពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ។ ស្របពេលនោះមានមតិមួយចំនួនចោទប្រកាន់បុរសនោះថា ការនិយាយយ៉ាងនេះវាគ្រាន់តែជាលេសរបស់បុរសនោះ ដើម្បីកាត់បន្ថយទោសរបស់ខ្លួនតែប៉ុណ្ណោះ នៅពេលបែកធ្លាយរឿងខ្លួនចាប់រំលោភមិត្តស្រីដែលទើបតែស្រឡាញ់គ្នាបានត្រឹមតែ៣ថ្ងៃ ។នេះជាមេរៀនមួយសម្រាប់យុវនារីទាំងឡាយដែលទុកចិត្តមិត្តប្រុស ទើបតែស្រឡាញ់គ្នា សូមធ្វើការសិក្សាចិត្តឡើងវិញ ហើយប្រុងប្រយ័ត្នជាថ្មីកុំឱ្យដូចរឿងខាងលើនេះ ស្រឡាញ់គ្នាមិនលើស៣ថ្ងៃផង ព្រហ្មចារីដ៏មានសារសំខាន់របស់នារី (យុវវ័យ) ត្រូវបានបុរសចិត្តមិនស្មោះបំប៉នតណ្ហាបំផ្លាញចោលអស់៕
ប៉ូលិសបានធ្វើការស៊ើបអង្កេតខាងមិត្តប្រុសវិញនិយាយថា គេមានគម្រោងរៀបការជាមួយនាង ព្រោះពួកគេស្រឡាញ់គ្នាខ្លាំងណាស់ ។ ស្របពេលនោះមានមតិមួយចំនួនចោទប្រកាន់បុរសនោះថា ការនិយាយយ៉ាងនេះវាគ្រាន់តែជាលេសរបស់បុរសនោះ ដើម្បីកាត់បន្ថយទោសរបស់ខ្លួនតែប៉ុណ្ណោះ នៅពេលបែកធ្លាយរឿងខ្លួនចាប់រំលោភមិត្តស្រីដែលទើបតែស្រឡាញ់គ្នាបានត្រឹមតែ៣ថ្ងៃ ។














Post a Comment